Super Mario – ប្រភពឈ្មោះតួអង្គ Mario នៅក្នុងហ្គេមរបស់ Nintendo
Mario គឺជាប្រភេទហ្គេមដែលមនុស្សគ្រប់គ្នាប្រាកដជាធ្លាប់ស្គាល់ អ្នកខ្លះនិយាយថា Mario ល្បីជាង Mickey ទៅទៀត។ ប៉ុន្តែមិនមែនអ្នកទាំងអស់សុទ្ធតែដឹងអំពីប្រភពឈ្មោះរបស់តួអង្គ “ជាងជួសជុលទុយូទឹក” នេះទេ។ ប្រសិនបើអ្នកធ្លាប់ចូលចិត្តហ្គេមមួយនេះ តោះមកស្វែងយល់អំពីប្រភពឈ្មោះរបស់តួអង្គ Mario ខាងក្រោម។
កាលពី ៣៩ ឆ្នាំមុននៅថ្ងៃទី ៩ ខែកក្កដា Shigeru Miyamoto ហ្គេមដំបូងរបស់ Mario បានបង្កើតតួអង្គក្រាហ្វិក ៨ ប៊ីតក្រោមទម្រង់របស់ជនជាតិអុីតាលីដែលមានច្រមុះធំ ពុកមាត់ និងមួកពណ៌ក្រហម។ ចាប់តាំងពីបង្ហាញខ្លួនដំបូងរហូតមកដល់ពេលនេះ Mario មានវត្តមានក្រោមចំណងជើងជាង ២០០ ហ្គេមហើយបានក្លាយទៅជាហ្គេមដែលល្បី។ មុនពេល Mario មានឈ្មោះផ្ទាល់ខ្លួនតួអង្គ Nintendo គេហៅថា “Jumpman” ឬ “បុរសវ័យកណ្តាល” ប៉ុន្តែគ្មានឈ្មោះណាមួយប្រើជាផ្លូវការទេហូតដល់ការិយាល័យរបស់ Nintendo នៅសហរដ្ឋអាមេរិកស្នើឈ្មោះ Mario ។
រូបភាព https://mario.nintendo.com/
Mario Segale គឺជាអ្នកដាក់ឈ្មោះហ្គេម Nintendo ថា Super Mario ។ នៅឆ្នាំ ២០១៨ គាត់ទទួលមរណភាពក្នុងជន្មាយុ ៨៤ ឆ្នាំ។ Mario Segale ជាអ្នកជំនួញអចលនៈទ្រព្យជនជាតិអាមេរិកដែលធ្លាប់អោយ Nintendo ជួលឃ្លាំងធ្វើជាការិយាល័យទសវត្សឆ្នាំ ១៩៨០ ។ គាត់ធ្លាប់ទៅការិយាល័យរបស់ក្រុមហ៊ុន Nintendo ដើម្បីប្រមូលថ្លៃឈ្នួលហួសកាលកំណត់ហើយថែមទាំងស្តីបន្ទោសប្រធានក្រុមហ៊ុន Nintendo របស់អាមេរិក Minoru Arakawa នៅចំពោះមុខបុគ្គលិក។
រឿងរ៉ាវជាច្រើនទាក់ទងនឹងបុរសម្នាក់នេះរួមទាំងរឿងបោះពុម្ពសៀវភៅ។ នៅឆ្នាំ ២០១៥ Nintendo បានទទួលស្គាល់ឈ្មោះរបស់ Mario បំផុសគំនិតមកពី Mario Segale ។
ក្រោយមកបងប្អូនរបស់ Mario ដែលជា Luigi មានដោយសារហាងភីហ្សាមួយនៅជិតក្រុមហ៊ុន Nintendo របស់អាមេរិកមានឈ្មោះ Pizza Mario & Luigi ។
Mario ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅ Universal Studios Japan នៅ Osaka ក្នុងរដូវក្តៅឆ្នាំ ២០២០ (អាចនឹងប្តូរដោយសារវីរុសកូវីដ-១៩) ។ ទន្ទឹងរង់ចាំការចាប់ផ្តើមនៃ “ពិភពនិម្មិត” ដែលបង្ហាញឡើងវិញក្នុងជីវិតពិត។
AD