រូប Gyoza ដែលគួរអោយស្រលាញ់ថែម​ទាំងឆ្ងាញ់

បច្ចុប្បន្ននេះនៅប្រទេសជប៉ុនប្រជាជនកំពុងដាក់អោយនៅដាច់ដោយឡែក​កាត់បន្ថយចេញក្រៅ។ កំឡុង​ពេល​​នេះ​ពិត​ជា​ពិបាក​ចំពោះ​អ្នក​ដែល​តែងតែទៅញ៉ាំខាងក្រៅ ព្រោះឥឡូវនេះពួកគេត្រូវរៀបចំមុខម្ហូបរាល់ថ្ងៃហើយត្រូវចម្អិននៅផ្ទះ។

ប្រសិន​បើ​អ្នក​មិន​ទាន់ដឹងថាថ្ងៃនេះ​ត្រូវ​ញ៉ាំអ្វីតោះទុកអោយ JAPO ណែនាំអ្នក​ទាំងអស់គ្នា។

Deco Gyoza គឺជា Gyoza រូបសត្វដ៏គួរអោយស្រលាញ់ទាំងមនុស្សធំ និង​កុមារសុទ្ធតែចូលចិត្ត។ មើលរបៀបធ្វើខាងក្រោមនេះ។

Gyoza Anpanman

រូបភាព https://isuta.jp/603420

ធ្វើរូបក្បាលរបស់ Gyoza ទៅជារង្វង់មូល ភ្នែក​ពណ៌ខ្មៅ ចំណែកពណ៌ក្រហម​យើងប្រើសាច់ក្តាម។

ក្រៅពីនេះ​អ្នក​អាចធ្វើរូបផ្សេងតាមដែលខ្លួនចូលចិត្តផងដែរ។

Gyoza Rilakkuma

គ្រឿងផ្សំរួមមានល្ង សារាយសមុទ្រ សាច់ជ្រូក និងឈីសសម្រាប់ធ្វើជាទម្រង់មុខ។

ក្រៅពីនេះ​អ្នក​អាចប្រើទម្រង់មុខ​ដើមរបស់ Gyoza ដើម្បីធ្វើជារូបផ្សេងទៀត។ រូបភាព Cinnamoroll ជារូបតួអង្គដែលល្បីរបស់ Sanrio ។

Gyoza SNOOPY

រូបនេះ​គឺស្រួលធ្វើបំផុតថែមទាំងគួរអោយស្រលាញ់ទៀត។

ក្រៅពីពណ៌ដើមរបស់ Gyoza អ្នក​អាចធ្វើរូបដែល​មាន​ពណ៌ផ្សេងគ្នាផងដែរ។

មើលរូបរបស់វាពិតជាគួរអោយស្រលាញ់មិន​ដាច់ចិត្តញ៉ាំទេ។ បើដូច្នេះ​អ្នក​អាចថតរូបហើយបង្ហោះលើបណ្តាញសង្គម​​បន្ទាប់​មកអញ្ជើញមនុស្សដែលអ្នកស្គាល់ចូលរួមទាំងអស់គ្នា។

តោះធ្វើជា “ចុងភៅ” ទាំងអស់គ្នា !!!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: