ខ្សែភាពយន្តគំនូរជីវចល EVANGELION ​ចាក់បញ្ចាំងលើ YouTube សម្រាប់អ្នក​គាំទ្រ Anime ជប៉ុន

ក្រោម​ស្ថាន​ភាព​វីរុសកូវីដ-១៩ រីករាលដាលរដ្ឋាភិបាលជប៉ុនបានប្រកាសពីភាពអាសន្ននៅទូទាំងប្រទេស។ ដើម្បីឆ្លើយ​តប​ទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលប្រជាជនជប៉ុនកំពុងរឹតត្បិតការចេញទៅក្រៅ និងចំណាយពេល​ភាគ​ច្រើន​នៅផ្ទះ។ ដូច្នេះស្របតាមស្មារតីនេះចំណងជើង Anime EVANGELION Shin gekijoban (ヱヴァンゲリヲン新劇場版) បានចេញផ្សាយភាពយន្តចំនួន​ ៣ វគ្គលើ YouTube ដើម្បីអោយអ្នកគាំទ្រអាចរីករាយទស្សនាខ្សែ​ភាព​យន្ត​នៅផ្ទះ។

រូបភាព https://gigazine.net/news/20200420-eva-movie/

EVANGELION Shin gekijoban ទាំង ៤​ វគ្គត្រូវបានកែលម្អឡើងវិញពី Anime ដ៏ល្បី – Neon Genesis Evangelion (ភាគ​ច្រើនគេហៅកាត់ថា NGE, EVA, Evangelion) ។ រឿងនិយាយពីផែនដី​ក្រោយ​រលកយក្សស៊ូណាមិបំផ្លិច​បំផ្លាញប្រជាជននៅរស់ពាក់កណ្តាល ហើយតួអង្គឯកគឺ Ikari Shinji ដែល​ត្រូវ​អញ្ជើញអោយគ្រប់គ្រងមនុស្សយន្ត​ជីវសាស្រ្តដ៏ធំមានឈ្មោះថា “Evangelion Unit 01” ជាមួយនឹងបេសកកម្មប្រយុទ្ធដើម្បីការពារពិភពលោកអោយ​រួច​ផុតពីសត្វចម្លែក​។ នៅក្នុងវគ្គទី ១ និង ២ សាច់រឿងប្រហាក់ប្រហែល​គ្នា ប៉ុន្តែវគ្គ ៣ ខុសទាំងស្រុង។ ខ្សែភាព​យន្ត​នេះប្រើបច្ចេកទេសថត 3D ពណ៌ស្អាតទាក់ទាញ។ បន្ទាប់​ពី​ចាក់បញ្ចាំងនៅឆ្នាំ ២០០៧ ខ្សែភាពយន្តនេះស្ថិត​​ក្នុង​ចំណោម​ Top លក់សំបុត្រដាច់បំផុត។

EVANGELION:1.11 YOU ARE (NOT) ALONE. – YouTube

https://www.youtube.com/watch?v=z0AeU-0_bHs

EVANGELION:2.22 YOU CAN (NOT) ADVANCE. – YouTube

https://www.youtube.com/watch?v=OfqFiHjR7ac

EVANGELION:3.33 YOU CAN (NOT) REDO. – YouTube

https://www.youtube.com/watch?v=M099_uFGzEs

វគ្គចុងក្រោយនឹង​ចាក់បញ្ចាំងក្រោម​ចំណង​ជើងថា Evangelion: 3.0+1.0 Thrice Upon a Time” ដោយផ្អែកលើចំណងជើងសៀវភៅប្រឌិតបែបវិទ្យាសាស្ត្ររបស់លោក James P. Hogan ។ ដំណើររឿងវគ្គបញ្ចប់នឹងទៅជាយ៉ាងណាគ្រោងចាក់បញ្ចាំងនៅខែមិថុនាឆ្នាំ ២០២០ សូមរង់ចាំទស្សនាទាំងអស់គ្នាណា!

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: