កូវីដ-១៩ ប្រែទៅជា “អំពើផិតក្បត់” និង “ការលែងលះ” នៅប្រទេសជប៉ុនដូចម្តេច?
ដោយសារតែការកើនឡើងនៃករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន ប្រទេសនេះនៅតែបន្តលើកទឹកចិត្តបុគ្គលិកធ្វើការនៅផ្ទះជាជាងទៅការិយាល័យ។ ទោះយ៉ាងណាចំពោះប្រជាជនការងារនៅប្រទេសជប៉ុនពិបាកជាជាងការជិះរថភ្លើងដែលមានមនុស្សច្រើនទៅទៀត។
ជនជាតិជប៉ុនយល់ថានៅផ្ទះជាពេលវេលាសម្រាក ពួកគេទម្លាប់គេងលើសាឡុង ញ៉ាំអាហារសម្រន់ ផឹកស៊ី និងលេងល្បែងផ្សេងៗ -ល- ។ ពិតជាពិបាកចាត់ទុកផ្ទះដូចកន្លែងធ្វើការព្រោះវាពោពេញទៅដោយការល្បួងជាច្រើន។ មិនត្រឹមតែប៉ុណ្ណឹងចំពោះអ្នកដែលមានកូនប្រាកដជារំខាន។
ដូច្នេះហើយមានសណ្ឋាគារជាច្រើនបើកសេវាកម្មការិយាល័យថោកៗពេលថ្ងៃសម្រាប់អ្នកដែលចង់ធ្វើការពីចម្ងាយ។
ទោះបីជាកន្លែងធ្វើការខុសពីការិយាល័យរបស់អ្នកប៉ុន្តែយ៉ាងហោចណាស់ក៏មិនមានការល្បួងច្រើនដូចនៅផ្ទះដែរ។ ក្រៅពីនេះអ្នកមិនចាំបាច់ព្រួយបារម្ភខ្វះឧបករណ៍ធ្វើការតាមអុីនធឺណេតដូចជា Skype ឬ Zoom ទេ។
ចំពោះរឿងនេះបង្កអោយមានបញ្ហាជាច្រើនកើតឡើង។ ដំបូងមានមនុស្សមួយចំនួនកុហកប្រពន្ធកូនទៅធ្វើការនៅការិយាល័យខណៈដែលក្រុមហ៊ុនបានអនុញ្ញាតអោយបុគ្គលិកធ្វើការនៅផ្ទះ។ ទិសដៅរបស់បុរសទាំងនេះគឺសណ្ឋាគារមិនមែនមកដើម្បីធ្វើការទេប៉ុន្តែលួចផិតក្បត់ប្រពន្ធ។
រូបភាព https://www.msn.com/ja-jp/news/opinion/ Business Hotel Telework Plan-Corona Affair-Daraku / ar-BB12Ta2G? ocid = ob-fb-jajp-782
ព្រោះតែនៅទីនោះជាសណ្ឋាគារពួកគេអាចមកជាមួយនារីផ្សេងហើយអាចមកទាំងថ្ងៃ។ ជាការពិតណាស់មានគ្រែ និងបន្ទប់ទឹកគ្រប់គ្រាន់សម្រាប់តម្រូវការ។
តាំងពីព្រឹករហូតដល់ប្រលប់បន្ទប់សណ្ឋាគាររក្សាតម្លៃចាប់ពី ៣០០០ យ៉េន។ អាស្រ័យលើក្រុមហ៊ុនខ្លះចេញទាំងថ្លៃឈ្នួលសម្រាប់បុគ្គិលក។
ដោយសារតែប្រពន្ធនៅផ្ទះគិតថាប្តីរបស់នាងទៅសណ្ឋាគាររកកន្លែងស្ងាត់ធ្វើការដូច្នេះគ្មានការសង្ស័យប្តីលួចចែចង់ជួបស្រីនៅខាងក្រៅកណ្តាលថ្ងៃត្រង់ទេ។
លើសពីនេះចំនួនសណ្ឋាគារនៅក្នុងប្រទេសជប៉ុនកើនឡើងគួរអោយកត់សម្គាល់ ដំបូងគ្រោងប្រើក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ ដូច្នេះដើម្បីទូទាត់ចំពោះការខាតបង់សណ្ឋាគារនៅតែបើកដំណើរការ។
ប្រហែលដោយសារបុរសជាប្តីមានសញ្ញាគួរអោយសង្ស័យធ្វើអោយប្រពន្ធជួលអ្នកស៊ើបអង្កេតឯកជនតាមដាន។ ស្ថានភាពតឹងតែងកាន់តែខ្លាំងឡើង។
ខ្ញុំសង្ឃឹមថាវីរុសនេះមិនប្រែទៅជា “អំពើផិតក្បត់” ឬ “ការលែងលះ” ឡើយ។
Kengo Abe