កុំរំលងឱកាសមើល “សមុទ្រផ្កា” Nemophila នៅឯ Ibaraki ក្នុងកំឡុងពេលនៅផ្ទះ
នៅប្រទេសជប៉ុនអ្នកអាចរីករាយនឹងរដូវទាំងបួនដែលធម្មជាតិផ្តល់អោយ។ ក្នុងចំណោមនោះដូចជានិទាឃរដូវមានផ្កាសាគូរ៉ា រដូវក្តៅមានផ្កាឈូករ័ត្ន រដូវស្លឹកឈើជ្រុះមានស្លឹក Momiji ហើយចំណែករដូវរដូវរងារមានពន្លកផ្កា Plum ។ នៅក្នុងឧទ្យាន Hitachi Kaihin Kouen (ひたち海浜公園) នៃខេត្ត Ibaraki អ្នកអាចមើលឃើញរុក្ខជាតិ និងផ្កាចម្រុះពណ៌ទាំងអស់ដែលជានិមិត្តរូបនៃរដូវទាំងបួននៅប្រទេសជប៉ុន។
នៅពេលនេះ “សមុទ្រផ្កា” Nemophila គ្របដណ្តប់ពេញតំបន់ក្នុងឧទ្យាន សម្រស់ផ្កាពណ៌ខៀវមានប្រភពមកពីអាមេរិកខាងជើង។ ឧទ្យានផ្កាលាតសន្ធឹងរួមទាំងផ្ទៃមេឃដែលជាសម្រស់ដ៏ស្រស់ត្រកាលសម្រាប់អ្នកដែលរស់នៅប្រទេសជប៉ុន។
ប៉ុន្តែគួរអោយសោកស្តាយព្រោះតែជំងឺរាតត្បាតធ្វើអោយឧទ្យានត្រូវបិទទ្វារបណ្តោះអាសន្ន។ កុំបារម្ភពឹងលើបច្ចេកវិជ្ជាជឿនលឿនរបស់ VR (និមិត្ម) អ្នកអាចមើលឃើញឧទ្យាន Hitachi Kaihin Kouen ដោយគ្រាន់តែអង្គុយនៅផ្ទះ។
រូបភាព website https://hitachikaihin.jp/virtual-tour/
ក្រឡេកមើលឧទ្យាន Hitachi Kaihin Kouen តាមរយៈកញ្ចក់និមិត្ម។ អ្នកអាចចុចប៊ូតុងខ្មៅលើផែនទីឧទ្យានដើម្បីផ្លាស់ប្តូរទីតាំងកន្លែងមើលផ្កា។ តោះមកគយគន់សមុទ្រផ្កា Nemophila ទាំងអស់គ្នា។
https://hitachikaihin.jp/virtual-tour/
រូបភាព website https://hitachikaihin.jp/virtual-tour/
ត្រៀមតែមួយពែងអង្គុយគយគន់ផ្កាផងដែរ។
Chee