ត្រីដូហ្វីនដែលឯកោបំផុតបានស្លាប់បន្ទាប់ពីត្រូវគេបោះបង់ចោលអស់រយៈពេល ២ ឆ្នាំ
អង្គការគម្រោងការពារត្រីដូហ្វីនបានបញ្ជាក់ថាត្រីដូហ្វីនញីមួយក្បាលដែលមានឈ្មោះហៅថា Honey បានស្លាប់កាលពីថ្ងៃទី ២៩ ខែមីនានៅឯអាងចិញ្ចឹមត្រីទុកចោលនៅប្រទេសជប៉ុន។
រូបភាព https://nextshark.com/dolphin-project-loneliest-dolphin-dies/
ត្រីដូហ្វីនឈ្មោះ Honey ត្រូវគេចាប់បាននៅជិត Taiji ក្នុងឆ្នាំ ២០០៥ ហើយចាប់ផ្តើមល្បីលើពិភពលោកនៅឆ្នាំ ២០១៨ ជាមួយនឹងព័ត៌មានផ្សាយថាត្រីដូហ្វីនត្រូវគេគេបោះបង់ចោលនៅអាងចិញ្ចឹមត្រី Choshi ។
រយៈពេល ២ ឆ្នាំកន្លងមកមិត្តភក្តិរបស់ត្រីដូហ្វីនដ៏គួរអោយអាណិតមានតែបក្សីភេនឃ្វីន ៤៦ ក្បាល ត្រី និងសត្វល្មូនបន្ទាប់ពីកន្លែងនេះត្រូវបិទទ្វារនាខែមករាឆ្នាំ ២០១៨ ដោយសារគ្មានភ្ញៀវ។
ទោះបីជាកន្លែងនេះត្រូវបិទទ្វារតែរបាយការណ៍បង្ហាញថាបុគ្គលិកនៅតែមកអោយចំណីសត្វ។ ប៉ុន្តែមិនច្បាស់ពីប្រភពស្បៀង និងបរិមាណចំណីដែលផ្តល់អោយប៉ុន្មានទេ។
វីដេអូផ្សាយឡើងវិញម្តងទៀតក្នុងខែមីនាឆ្នាំ ២០១៨ បង្ហាញពីត្រីដូហ្វីនទុកចោលក្នុងអាងចិញ្ចឹមត្រីតូចមួយ។ រូបភាពទាំងនេះក៏បង្ហាញអំពីបក្សីភេនឃ្វីនដើរនៅជ្រុងម្ខាង។ ក្រុមការពារសត្វជាច្រើនបានស្នើសុំមណ្ឌលសុខភាពខេត្ត Chiba ផ្តល់ការថែរក្សានៅឯអាងចិញ្ចឹមត្រី។
គម្រោងការពារត្រីដូហ្វីនបានខំប្រឹងយ៉ាងខ្លាំងក្នុងការស្វែងរកកន្លែងថ្មីសម្រាប់ត្រីដូហ្វីន Honey និងសត្វផ្សេងទៀតដែលត្រូវគេបោះបង់ចោល។ អង្គការគម្រោងការពារបានអោយដឹង “នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ យោងតាមប្រភពព័ត៌មានអាងចិញ្ចឹមត្រីជំពាក់បំណុលហើយកំពុងស្វែងរកអ្នកទិញបន្ត។ ហើយនៅឆ្នាំ ២០១៩ យើងទទួលព័ត៌មានអាងចិញ្ចឹមត្រីត្រូវបានលក់រួមទាំងត្រីដូហ្វីន Honey និងសត្វផ្សេងទៀត។ ការលក់អាងចិញ្ចឹមត្រីត្រូវបានបញ្ជាក់ដោយមជ្ឍមណ្ឌលសុខភាព Kaisou គ្រប់គ្រងសុខភាពសត្វនៅអាងចិញ្ចឹមត្រី Inubosaki” ។
នៅក្នុងខែកុម្ភៈ Dolphin Rescue ស្វែងរកមធ្យោបាយទិញត្រីដូហ្វីន Honey ប៉ុន្តែការចរចារបានបញ្ចប់នៅដើមខែមីនាព្រោះសុខភាពរបស់ត្រីដូហ្វីនមិនធានាថាអាចរស់។ បន្ទាប់មកនៅថ្ងៃ២៩ ខែមីនាត្រីដូហ្វីន Honey បានស្លាប់។
ប្រភព Dolphin Project
Sacchan