គន្លឹះទាំង ៥ ដែលអ្នក​គួរតែចងចាំដើម្បីក្លាយទៅជានារី “មានអ្នកស្រលាញ់ចូលចិត្ត” តាមយោបល់របស់ស្រ្តីជប៉ុន

តើអ្នកធ្លាប់ច្រណែនជាមួយនារីទៅណាក៏មានអ្នក​ចូលចិត្តច្រើនដែរទេ? តើអ្នកធ្លាប់ឆ្ងល់អំពី​អាថ៌កំបាំង​របស់​ពួក​គេ​?

គន្លឹះទាំង ៥ ដែល​អ្នក​គួរតែចងចាំដើម្បីក្លាយទៅជានារី “មានអ្នកស្រលាញ់ចូលចិត្ត” ស្របតាមស្តង់ដាររបស់ជន​ជាតិ​ជប៉ុន។ សង្ឃឹម​​ថា​គន្លឹះ​ទាំង​នេះ​អាចជួយ​ដល់អ្នក។

រូបភាព https://howcollect.jp/article/7670

១. ញញឹមជានិច្ច

ព្យាយាមញញឹមមិនថានៅកន្លែងធ្វើការ ឬក្នុងជីវិតផ្ទាល់ខ្លួន។ គ្មាននរណាម្នាក់ឈឺចាប់ដោយសារស្នាមញញឹមនោះ​ទេ ក្រៅពី​នេះ​នៅ​ពេល​ដែល​ខ្ញុំញញឹម ​ខ្ញុំមានអារម្មណ៍រីករាយជាងមុន (បុគ្គលិកស្រីអាយុ ២៥ ឆ្នាំម្នាក់បានឲ្យដឹង) ។

ចំពោះប្រជាជនជប៉ុនមិនថានារីស្រស់ស្អាតយ៉ាងណា ប្រសិន​បើ​មិន​ញញឹម​មិន​ងាយទាក់ទាញអ្នកដទៃឡើយ។ ក្រៅ​ពី​នេះបើអ្នកប្រព្រឹត្តកំហុសបន្តិចបន្តួច មិត្តនារីអាចញញឹមហើយនិយាយសុំទោសពេលនោះអ្នក​នឹងទទួល​បាន​ការ​លើក​លែង​ទោស។ ស្នាម​ញញឹម​​ជាគន្លឹះដ៏សំខាន់ (ជាការពិតអនុវត្តចំពោះតែកំហុសតូចតាចប៉ុណ្ណោះ ប៉ុន្តែបើ​​ប្រព្រឹត្ត​​កំហុស​ធ្ងន់​ស្នាមញញឹម​មិន​ជួយអ្នក​បានទេ) ។

២. ចាប់អារម្មណ៍ចំពោះបរិយាកាសជុំវិញ

ប្រហែលដោយសារស្មារតីការងារ ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន។  ឧទាហរណ៍នៅពេលខ្ញុំទៅទទួលទានជាមួយ​អ្នក​ទាំងអស់គ្នា ភាគច្រើនខ្ញុំចាប់ម្ហូប និង​ចាក់ភេសជ្ជៈឲ្យ​ពួក​គេ -ល- ។ យកចិត្តទុកដាក់ចំពោះ​អ្នក​​​ដទៃ​អ្នក​នឹង​ទទួល​បានការយកចិត្តទុកដាក់មកវិញ។ (អ្នកបម្រើតាមយន្តហោះអាយុ ២៧ ឆ្នាំម្នាក់បាននិយាយ) ។

ស្មារតីយកចិត្តទុកដាក់ចំពោះអ្នក​ដទៃមានសារៈសំខាន់សម្រាប់អ្នកបម្រើតាមយន្តហោះជាពិសេសបុគ្គលិកផ្នែកសេវាកម្មទូទៅ។ ទោះជាយ៉ាងណា អ្នកក៏អាចអនុវត្តក្នុងជីវិតប្រចាំថ្ងៃដើម្បីទាក់ទាញការចាប់អារម្មណ៍របស់បុរស។ គ្មាន​​នរណា​ម្នាក់​មិនសប្បាយចិត្តពេលទទួល​បានការយកចិត្តទុកដាក់ឡើយ។ ប៉ុន្តែត្រូវចាំថាកុំធ្វើហួសហេតុ​ពេក​បើ​​ភាគី​​មិន​ចូលចិត្តយើងមិន​គួរបង្ខំទេ ដូច្នេះ​អ្នក​គួរតែរៀនមើលទឹកមុខ​របស់អ្នក​ដទៃ។

៣. ក្លាយជាអ្នកស្តាប់ដ៏ល្អ

មនុស្សគ្រប់គ្នាសុទ្ធតែចង់ចែក​រំ​លែកមិនថាអ្នកមិន​សូវ​និយាយស្តីក៏​ពេល​ខ្លះ​ចង់រកអ្នក​ស្តាប់ខ្លួននិយាយដែរ។ ដូច្នេះ​ប្រសិន​​​បើ​​​អ្នក​ដឹងពី​របៀប​និយាយ និងបង្កើតបរិយាកាសសមស្របពិតជាល្អណាស់ (បុគ្គលិកស្រីអាយុ ២៤ ឆ្នាំម្នាក់និយាយ) ។

ការប្រាស្រ័យទាក់ទងគឺជាដំណើរការទំនាក់ទំនងរវាងមនុស្សពីរនាក់ ឬច្រើននាក់ ដូច្នេះប្រសិនបើរឿងរ៉ាវនិយាយ​តែ​ខ្លួន​អ្នក​ ភាគី​​ប្រាកដជាមិន​ចង់ចែក​រំលែកទៀតទេ។ រក្សាការសន្ទនា និងបង្កើតបរិយាកាសឲ្យអ្នកដទៃ​ចែក​​​រំលែក។ ជាការពិតណាស់ បើគ្រាន់តែស្តាប់រឿងរបស់អ្នក​ដទៃនឹងធ្វើឲ្យអ្នកធុញទ្រាន់ ដូច្នេះ​ជួនកាលអ្នក​អាចនិយាយ​អំពីខ្លួន​ឯងខ្លះ។ ចំណុចសំខាន់ត្រូវចេះថ្លឹងថ្លែង និងវិនិច្ឆ័យថាតើភាគីចង់និយាយអំពីរឿងនេះដែរទេ។ កុំបង្ខំអ្នកដទៃ​ឲ្យ​ស្តាប់​រឿងដែលគេមិនចូលចិត្ត ឬមិន​ខ្វល់។

៤. ប្រើពាក្យគួរសម

តើភាគច្រើនអ្នកប្រើពាក្យសម្តីបែបណា? កុំប្រើពាក្យមិន​ល្អព្រោះវាធ្វើឲ្យអ្នក​បាត់បង់ភាពទាក់ទាញ (បុគ្គលិកស្រីអាយុ ២៥ ឆ្នាំម្នាក់និយាយ)

ពេល​ខ្លះ​យើងនិយាយលេងជាមួយ​មិត្តភក្តិប្រើពាក្យយជេរប្រមាថខ្លះៗ ប៉ុន្តែបើអ្នកប្រើពាក្យជេរប្រមាថច្រើន​ពេកក៏មិនល្អដែរ។ ជាពិសេសមនុស្សដែល​មិន​ធ្លាប់ស្គាល់ ឬមនុស្សចាស់ទុំ កុំនិយាយដូចជាពេលនិយាយជា​មួយ​មិត្ត​ភក្តិរបស់អ្នក​ គេប្រាកដជាយល់ថា អ្នក​គ្មានភាពរំទុំ ឬអាក្រក់ជាងនេះគឺនិយាយថាគ្មានការអប់រំ (នៅតែមាន​អ្នក​គិតអញ្ចឹង) ។

៥. ការយល់ដឹងពីសុជីវធម៌

មិន​ត្រឹម​តែចំពោះថ្នាក់លើប៉ុណ្ណោះទេ សូម្បីតែមិត្តភក្តិ ឬមិត្តប្រុសក៏គួរតែមានភាពគួរសម (បុគ្គលិកស្រីអាយុ ២៧ ឆ្នាំម្នាក់និយាយ)។

ស្រដៀងនឹងចំណុចទី ៤ ចំពោះមិត្តភក្តិ ឬមិត្តប្រុសពេល​ខ្លះ​អ្នក​អាចប្រើពាក្យមិន​គួរសម​។ ចំពោះប្តីប្រពន្ធជួន​កាល​ក៏អាចប្រើ​ពាក្យមិន​សមរម្យក៍វាមិនអីដែរ ប៉ុន្តែផ្ទុយទៅវិញគួរសម​ពេក​អាចធ្វើឲ្យ​មាន​គម្លាតរវាងប្តីប្រពន្ធ។ 

តើអ្នក​យល់យ៉ាងណាចំពោះគន្លឹះទាំង ៥ ខាងលើ? ទោះជាយ៉ាងណា គ្មាននរណាម្នាក់ទទួល​បានការស្រលាញ់ទាំង​ស្រុង​​​ឡើយ ដូច្នេះកុំបារម្ភពីអ្វីដែលអ្នកដទៃនិយាយទៅកាន់អ្នក។ អ្នក​គ្រាន់តែធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: