ផ្ទាំងគំនូរក្រោមទេសភាពស្ងប់ស្ងាត់ដូចក្នុងខ្សែភាពយន្តគំនូរជីវចល
នៅពេលក្រឡេកមើលស្នាដៃរបស់វិចិត្រករ Kouki Ikegami (@winter_parasol) អ្នកប្រហែលជានឹកស្រមៃដល់ឈុតឆាករឿងគំនូរជីវចល Anime មនោសញ្ចេតនាមួយចំនួន។ វិចិត្រករដែលមានទេពកោសល្យរូបនេះមានសមត្ថភាពប្រែទិដ្ឋភាពសាមញ្ញទៅជាស្នាដៃសិល្បៈ។ រូបភាពបង្ហាញពីទិដ្ឋភាពដែលបំផុសគំនិតចេញពីស្ថានីយ៍ Kusatsu នៅ Shiga ។
រូបភាពដូចគ្នាស្ថិតក្នុងពេលវេលាខុសគ្នាបង្ហាញអោយយើងឃើញក្រោមផ្ទៃមេឃ និងពន្លឺព័ទ្ធជុំវិញនាំមកនូវអារម្មណ៍ខុសប្លែក។
តោះមកមើលដំណើរគូរគំនូររបស់វិចិត្រករតាមរយៈវីដេអូខាងក្រោម។
昨日の絵の簡単なメイキングです。 pic.twitter.com/ByGIqbovr6
— 池上幸輝 (@winter_parasol) January 13, 2020
ពណ៌នាលម្អិតពីជីវិតពិតរបស់ Ikegami យកមកប្រៀបធៀបជាមួយខ្សែភាពយន្តរបស់ Makoto Shinkai ។ អ្នកប្រើបណ្តាញសង្គម Twitter បានចង្អុលបង្ហាញនូវចំណុចលម្អិតដូចជាស្នាមសឹករបស់អគារ ផ្លាកសញ្ញា រួមទាំងកម្មវិធី LINE លើអេក្រង់ទូរស័ព្ទធ្វើអោយផ្ទាំងគំនូរហាក់ដូចជារូបថត។
ទោះជាយ៉ាងណាក្រោមទិដ្ឋភាពស្ងប់ស្ងាត់នាំមកនូវអារម្មណ៍លាយឡំជាច្រើន។
តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលមើលផ្ទាំងគំនូរទាំងនេះ?
ចុចមើលស្នាដៃផ្សេងទៀតនៅលើគេហទំព័រ TWITTER របស់វិចិត្រករ
Sacchan