រសជាតិមុខម្ហូបបែបប្រពៃណីជប៉ុន

នៅពេលយើងនិយាយពីប្រទេសជប៉ុនអ្នកប្រហែលជាស្គាល់ Doraemon ភ្នំហ្វូជី សាម៉ូរ៉ៃ ឬមុខម្ហូបដែល​មានរសជាតិ​ឆ្ងាញ់ដូចជា Sushi, Udon, Sake -ល- ។ ពិតណាស់ក្រៅពីសម្រស់ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រប្រទេសជប៉ុនល្បីទូទាំងពិភពលោកជាមួយ​នឹង​មុខម្ហូបពិសេសដូចជា Sushi Sashimi មី Udon មី Soba Mochi -ល- ។ 

ម្ហូបជប៉ុនមានទំនាក់ទំនងជាមួយនឹងរសជាតិម្ហូបចិន និងប្រទេសលោកខាងលិចដែល​តំណាងដោយមុខម្ហូបដូច​ជា​មី Ramen គាវ និងមុខម្ហូបធ្វើពីមីអុីតាលី ការី Hamburger ។ ក្រៅពីនេះមុខម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់​ផ្តោត​សំខាន់ទៅលើការរំលេចនូវអាហារស្រស់ដូចជា Sushi និង Sashimi ។ តោះយើងនឹងស្វែងយល់មុខម្ហូបល្បីខាង​ក្រោម។

Sushi 

មើលទៅគ្រឿងផ្សំសាមញ្ញដូចជាបាយលាយទឹកខ្មេះជាមួយចំណិតត្រីឬគ្រឿងសមុទ្រស្រស់ៗផ្សេងទៀត ហើយញ៉ាំជា​មួយ​​ខ្ញីជ្រក់ ទឹកស៊ីអុីវ និង Wasabi ។ ប៉ុន្តែក្នុងដំណាក់កាលរៀបចំគ្រឿងផ្សំ និងធ្វើ Sushi បានក្លាយជាមុខម្ហូបពិសេស។

Sashimi

មិន​ដូចជា Sushi ឡើយ Sashimi គ្រាន់តែគឺជាត្រីឬអាហារសមុទ្រស្រស់ៗដែលហាន់ជាចំណិតស្តើងយ៉ាងប៉ិនប្រសប់ ញ៉ាំជាមួយមើមហាន់ជាសរសៃស្តើងរួមទាំងទឹកជ្រលក់ដូចជាទឹកសុីអុីវ ខ្ញី និង Wasabi ។

មី Udon

មី Udon អ្នក​អាចរកទិញនៅហាង និងភោជនីយដ្ឋានតាមដងផ្លូវនានារបស់ជប៉ុន មី Udon ជាមួយ​នឹង​គ្រឿងសាមញ្ញធ្វើពីម្សៅ ទឹក និងអំបិលដើម្បីអោយសរសៃមីធំមានរសជាតិ​បែបជប៉ុន។ មី Udon ត្រូវញ៉ាំទាន់នៅក្តៅ សរសៃ​មី​ស្វិត និងទឹកសុ៊បផ្អែមអាចលាយជាមួយ​ទឹកសុីអុីវ ស្រា Mirin និង Dashi ។

មី Ramen 

មី Ramen គឺជាមុខម្ហូបល្បីរបស់ជប៉ុនសរសៃមីតូច ចំណុចពិសេសស្ថិតលើទឹកសុ៊បដែល​ស្ងោរជាមួយ​ឆ្អឹងសាច់ជ្រូក​ឬ​សាច់​មាន់យ៉ាង​ហោចណាស់ ១០ ម៉ោងដើម្បីអោយរសជាតិឈ្ងុយឆ្ងាញ់។ ជាទូទៅមី Ramen ញ៉ាំជាមួយចំណិតសាច់ជ្រូក សារាយសមុទ្រ សុ៊ត ប្រហិតត្រី ពោត និងស្ពៃក្តោប។

Tempura

Tempura គឺម្ហូបប្រពៃណីជប៉ុននាំមកនូវរសជាតិ​ពិសេសឆ្ងាញ់នៅចុងអណ្តាត បង្គាបំពងម្សៅ តៅហ៊ូ សារាយសមុទ្រ ក្រចាប់ -ល- ។ បន្ទាប់ពីប្រឡាក់រួចលាយជាមួយ​ម្សៅបំពង ហើយញ៉ាំទាន់ក្តៅជាមួយទឹកសុ៊ប។

នំ Mochi 

ក្រៅពីមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់បែបជប៉ុន ជាមួយ​នឹងនំផ្អែមអ្នក​ប្រហែលជាស្គាល់ នំ Mochi ជាមួយ​នឹងស្រទាប់នំទន់ល្មើយ មានស្នូលផ្អែមដូចជាសណ្តែកក្រហម សណ្តែកខៀវ ការ៉េម -ល- ។ ក្រៅពីនេះនំ Mochi ក៏ជាម្ហូបប្រពៃណីដែល​គេ​ទទួល​ទាន​ក្នុងឳកាសចូលឆ្នាំថ្មីក្នុងបំណងសុំសំណាង និងសុភមង្គល។

ស្រា Sake 

វត្ថុធាតុដើមដូចជាអង្ករ និងទឹកដែលគេចាត់ទុកជាភេសជ្ជៈមានជាតិអាល់កុលតាំងពីបុរាណមកម្ល៉េះ។ ស្រា Sake ផឹកកម្តៅខ្លួនក្នុងរដូវរងារ។ ប្រសិន​បើផឹកត្រជាក់រសជាតិស្រដៀង Wine មានគុណភាពខ្ពស់។

បច្ចុប្បន្នមុខម្ហូបបែបប្រពៃណីជប៉ុនកំពុងតែល្បីទូទាំងពិភពលោក ក្នុងចំណោម​មុខ​ម្ហូបខាងលើតើអ្នកចូលចិត្តអាហារណាមួយ?

Song Han Tourist

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: