អ្នកណាថានៅផ្ទះមិន​អាចថតខ្សែភាពយន្ត? រឿងថ្មីនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ

តើអ្នកធ្លាប់បានឃើញស្ទូឌីយោភាពយន្តដែលជាកន្លែង​ផ្ទុកអាថ៌កំបាំងនៅពីក្រោយឈុតឆាកខ្សែភាពយន្តដ៏ស្រស់ស្អាតជាច្រើនដែរទេ? ប្រសិនបើ​​មិន​ធ្លាប់​ឃើញ​ផ្ទាល់ឃើញអ្នកប្រហែលជាអាចស្រមៃមើលខ្លះតាមរយៈរូបភាព​ឈុត​ឆាក​ខ្លីៗ។ មិន​ត្រឹម​តែ​តារាសម្តែង ទាំងបុគ្គលិក​ផាត់មុខ អ្នក​រៀបចំសម្លៀកបំពាក់ ឧបករណ៍សម្តែង កាមេរ៉ាថត អ្នក​ដឹក​នាំសម្តែង និងជំនួយការ -ល- ។ ឈុតឆាកខ្លីបង្ហាញពីការសហការរបស់អ្នក​ទាំងអស់គ្នាក្នុងខ្សែភាពយន្ត។

ប៉ុន្តែ​ក្រោ​មស្ថាន​ភាព​ដាក់អោយនៅដាច់ដោយឡែកដូចបច្ចុប្បន្ន​ តើធ្វើយ៉ាងណាអាចថតខ្សែភាពយន្តបាន? មនុស្ស​ជាច្រើននៅក្នុងក្រុមផលិតខ្សែភាពយន្តកំពុងប្រឈមមុខនឹងវិបត្តិដ៏ធំនៃអាជីពរបស់ពួកគេ។ ទោះជាយ៉ាង​ណា​ក្នុងគ្រាអាសន្នមនុស្សតែងមានច្រកចេញ។

អ្នកដឹក​នាំសម្តែងព្យាយាមផលិតខ្សែភាពយន្តក្រោមស្ថាន​ភាពមិន​អនុគ្រោះក្នុងចំណោមនោះគឺដឹកនាំ Shinichiro Ueda ។ ជាឈ្មោះអ្នកដឹកនាំសម្តែងនៅពីក្រោយខ្សែភាពយន្ត “Don’t stop the camera” (កុំបញ្ឈប់កាមេរ៉ា) ដែលផលិតនៅឆ្នាំ ២០១៧ ដោយកំណត់ថវិកាចំនួន ៣ លានយ៉េនប៉ុន្តែចំណូល​បានរហូតដល់ទៅ ៣,១២ ពាន់​លាន​យ៉េន។

រូបភាព https://pc.video.dmkt-sp.jp/ti/10022714

អ្នក​ដឹក​នាំសម្តែង ​បុគ្គលិក​ និង​តួសម្តែងបានសម្រេចចិត្តរួមគ្នាផលិតស្នាដៃថ្មីមួយដែលមានចំណងជើងថា “កុំបញ្ឈប់កាមេរ៉ា – សង្គ្រាមដ៏អស្ចារ្យពីចម្ងាយ” ។

រូបភាព https://pc.video.dmkt-sp.jp/ti/10022714

ខ្សែភាពយន្តបង្ហាញពីរោងគុនបិទទ្វារដោយសារស្ថានភាពបច្ចុប្បន្ននៅប្រទេសជប៉ុន តារាសម្តែងតួអង្គឯកបានធ្វើ​ការស្នើសុំថា “ខែនេះយើងចាក់បង្ហាញឈុតឆាក drama ទៅ” ។ ពិតណាស់នេះជាសំណើដែលគួរអោយអស់សំណើច ប៉ុន្តែ​ក្រោយមកបន្ទាប់ពីបរាជ័យជាច្រើនដងនៅទីបំផុតក្រុមផលិតខែ្សភាពយន្តក៏ទទួល​បានជោគជ័យដែលពួកគេសមនឹងទទួលបាន។

ខ្សែភាពយន្តបង្ហាញពីស្ថានភាពជាក់ស្តែង និង​ជីវិតពិត។ តួសម្តែងមិន​អាចជួបគ្នា ពួកគេថតឈុតឆាករៀងខ្លួនដោយប្រើ Iphone ។ បន្ទាប់ពីទទួលទិន្នន័យពីតួសម្តែងរួចបុគ្គលិកផ្នែករៀបចំបានធ្វើការកែសម្រួលហើយបង្កើត​បានជាខ្សែភាពយន្តពេញលេញ។

លើសពីនេះអ្នកដឹកនាំរឿងនិយាយបន្ថែមថា “យើងបានរៀបចំឈុតឆាកសម្រាប់តួអង្គរងអាចចូលរួមពីចម្ងាយផងដែរ” ។ ខ្សែភាពយន្តកំពុងស្ថិតក្នុងដំណើរការផលិតគ្រោងនឹងចាក់ផ្សាយនៅចុងខែមេសា និងដើមខែឧសភា។ ដោយសារតែរោងភាពយន្តទាំងអស់ត្រូវបិទទ្វារបណ្តោះអាសន្ន ដូច្នេះខ្សែភាពយន្តនេះនឹងត្រូវបានចាក់ផ្សាយ​លើ Youtube ។

ខ្សែភាពយន្តដែល​ត្រូវ​បានផលិតក្នុងស្ថានភាពដាក់អោយនៅដាច់ដោយឡែករបស់សង្គម ឈុតឆាកទាំងអស់សុទ្ធ​តែ​ថត​ដាច់ដោយឡែក តើនេះជាលើកដំបូងលើពិភពលោកឬ?

យើងពិតជាទន្ទឹងរង់ចាំរីករាយជាមួយនឹងខ្សែភាពយន្តនេះណាស់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: