កាសគ្មានខ្សែ​ផលិតផល​ផ្គាប់ចិត្តអ្នក​គាំទ្ររបស់ Pokémon

រឿង Pokémon គឺជាឈ្មោះ Manga, Anime ដែលមនុស្សគ្រប់គ្នាសុទ្ធតែស្គាល់រួមទាំងអ្នកដែលមិនចូលចិត្តវប្បធម៌ជប៉ុន។ ចាប់តាំងពី Pokémon Go បើកដំណើរការ ហើយជំរុញទីផ្សារហ្គេមរហូតមកដល់ពេលនេះនៅតែមានផលិត​ផល​ជា​ច្រើនយកតម្រាប់តាម និងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន ថ្មីៗនេះគឺកាសរចនាបែប Pokémon ។ ផលិតផលមានឈ្មោះថា Pokémon Pikachu True Wireless មានតម្លៃ ១២០ ដុល្លាលើទីផ្សារប្រទេស​ចិន។ (មិនទាន់មានព័ត៌មានចេញផ្សាយនៅជប៉ុននៅឡើយទេ) ។

រូបភាព https://gigazine.net/news/20200414-razer-pikachu-earbuds-pokeball-case/

ប្រអប់ Pokémon និងកាសគ្មានខ្សែមានរូប Pikachu ពណ៌លឿង ការរចនាស្រស់ស្អាតទាក់ទាញអ្នកគាំទ្រស៊េរីរឿងនេះ។ ទោះយ៉ាងណាជាមួយនឹងតម្លៃមិន​ខ្ពស់ប៉ុន្មានអ្នកប្រើប្រាស់មិនអាចរំពឹងថាមានមុខងារពិសេសក្រោមការ​រចនា​​ទាក់ទាញភ្នែកទេ។ ដូច្នេះកាសគ្មានមុខងារកាត់បន្ថយសម្លេងរំខានទេ អាយុកាលរបស់ថ្ម ៣ ម៉ោង និង​ប្រអប់​​បញ្ចូល​ថ្ម​រហូតដល់ ១៥ ម៉ោង។ ប្រអប់កាសក៏មានអំពូល LED ដែលបង្ហាញពីស្ថានភាពថ្ម។

ឧបករណ៍ជំនួយ Bluetooth 5.0 ហើយភ្ជាប់នឹងទូរស័ព្ទស្មាតហ្វូនដោយស្វ័យប្រវត្តិ ប៉ុន្តែរយៈពេលតភ្ជាប់យឺត។ ក្រៅ​ពី​នេះ​កាស​ខ្លះដំណើរការដោយប្រើជំនួយការប៉ះឬសម្លេង។

រូបភាព https://gigazine.net/news/20200414-razer-pikachu-earbuds-pokeball-case/

ប្រសិនបើអ្នកកំពុងពិចារណាជ្រើសរើសកាសគ្មានខ្សែដែលមានតម្លៃសមរម្យ អ្នក​អាចសាកល្បងជាមួយនឹងកាស Pokémon Pikachu True Wireless របស់ក្រុមហ៊ុន​ Razer ។ 

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: