វិធានការណ៍ការពារកូវីដ-១៩ របស់​ជប៉ុន​ផ្តោត​លើ​ការ​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ជា​ជាង​ការ​រឹត​ត្បិត​ការ​រីក​រាល​ដាល

វីរុសកូរ៉ូណាកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសជប៉ុនជាពិសេសនៅតំបន់ទីក្រុង។ ដូច្នេះប្រទេសជប៉ុនបាន​ប្រកាស​ពី​ភាព​អាសន្ន​ទូទាំងប្រទេស។ ទោះយ៉ាងណាវិធានការណ៍បង្ការរបស់ប្រទេសនេះខុសពីប្រទេសដទៃទៀត។ ចំណុចទាំងនេះ​មានដូចខាងក្រោម។

១. បញ្ហាចេញក្រៅរបស់ប្រជាជន

រូបភាព https://www.lifehacker.jp/2017/08/170814_make-a-safety-plan-before-you-panic-in-a-crowd.html

នៅក្នុងប្រទេសមួយចំនួនមនុស្សត្រូវហាមឃាត់យ៉ាងតឹងរឹងមិនអោយចេញទៅក្រៅ ប៉ុន្តែនៅប្រទេសជប៉ុនគ្រាន់​តែ​ប្រកាស​កាត់​បន្ថយចេញក្រៅ ហើយគ្មានការដាក់ទណ្ឌកម្មឡើយ។ ទោះបីជាចំនួនមនុស្សចេញក្រៅនៅទីក្រុង​តូក្យូ​មាន​ការ​ថយចុះ ប៉ុន្តែចំនួនមនុស្សដែលដើរខាងក្រៅនៅតែច្រើនដដែល។ ក្រៅពីនេះមិនបង្ខំអោយ​ពាក់​ម៉ាស​ដូច្នេះប្រហែល ១០ % ប្រជាជនដើរនៅតាមដងផ្លូវមិនពាក់ម៉ាសព្រោះពួកគេក៏មិនត្រូវ​ផាកពិ​ន័យ។

២. បិទហាងលក់ទំនិញ

រូបភាព https://madcity.jp/20160620_akitenpo/

ជាមួយគ្នានេះដែលមិនមានបទបញ្ជាបញ្ឈប់អាជីវកម្មសេវាកម្មទេ។ ហាងលក់ទំនិញធំៗសហការបិទអាជីវកម្មចំណែក​ហាង​តូចៗ​ជា​ច្រើននៅតែបើកលក់ដូរដដែលព្រោះប្រាក់ចំណូលចម្បងរបស់ពួកគេពឹងផ្អែកលើអាជីវកម្ម។ ក្រៅ​ពី​នេះ​ប៉ា និង​កន្លែងបម្រើសេវាផ្លូវភេទនៅតែបើកធម្មតាខណៈដែលកន្លែងទាំងនេះងាយរីករាល​ដាល ហើយពិបាក​ក្នុង​ការ​តាម​ដានប្រភពនៃការឆ្លងក្នុងកន្លែងបែបនេះ។ រួមទាំងករណីម្ចាស់ហាង និងភ្ញៀវមានចេតនា​លាក់​​បាំង។

៣. ស្ថានភាពចរាចរណ៍

រូបភាព https://raillab.jp/news/article/19068

ជើងហោះហើរអន្តរជាតិសុទ្ធតែត្រូវបញ្ឈប់ ប៉ុន្តែជើងហោះហើរក្នុងស្រុកនៅតែបន្តគ្រាន់តែលុបជើងហោះហើរពេលមាន​អ្នក​ដំណើរតិចពេក។

ចំពោះរថភ្លើងចំនួនអ្នកដំណើរជិះ Shinkansen កាត់បន្ថយយ៉ាងខ្លាំង ចំណែករថយន្តក្រុងផ្លូវឆ្ងាយក៏ស្ថិតក្នុងស្ថាន​​ភាព​លំបាក​ផងដែរ។ ទោះជាយ៉ាងណាផ្លូវដែកក្នុងទីក្រុងនៅតែដំណើរការហើយមនុស្សជាច្រើននៅតែបន្តធ្វើការ។ ដោយសារគ្មានការរឹតត្បិតលើការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ប្រជាជនជាច្រើនភៀសខ្លួនទៅតំបន់​ជាយ​ក្រុង ហើយ​នេះ​ក៏​ជា​ប្រភពនៃការឆ្លងវីរុសដែលជប៉ុនមិនអាចគ្រប់គ្រងបាន។

ក្នុងស្ថានភាពបច្ចុប្បន្នករណីឆ្លងនៅក្នុងប្រទេសជប៉ុនមិនទាន់ឈានដល់កម្រិតខ្ពស់ទេ អត្រាមរណភាពបើប្រៀប​ធៀប​​នឹង​ប្រទេសដទៃទៀតនៅទាបនៅឡើយ។ ប៉ុន្តែដោយសារផលប៉ះពាល់លើសេដ្ឋកិច្ចរដ្ឋាភិបាលជប៉ុនត្រូវចាត់វិធាន​ការ​ណ៍ដូចជា៖

  • ប្រាក់ឧបត្ថម្ភគ្មានការងារធ្វើ

ប្រាក់ចំណាយទាំងនេះមកពីរដ្ឋាភិបាលមូលដ្ឋាន ចំពោះករណីទីក្រុងតូក្យូប្រាក់ជាង ១ លានយ៉េននឹងត្រូវផ្តល់អោយ​​ហាង​រង​ផលប៉ះពាល់ដោយសារកូវីដ-១៩ ។ ហើយតំបន់ផ្សេងទៀតក៏ត្រូវ​លើកទឹកចិត្តអោយធ្វើដូចគ្នា ប៉ុន្តែស្ថាន​ភាព​កាន់​តែ​ពិបាកព្រោះពួកគេមិនមានប្រភពប្រាក់ឈ្នួលច្រើនដូចទីក្រុងតូក្យូទេ។

នេះជាយុទ្ធនាការដែលទទួល​ការរិះគន់ច្រើនបំផុត គ្រួសារនីមួយៗនឹងទទួលបានម៉ាសចំនួន ២ ហើយការ​បែង​ចែក​​ត្រូវ​បាន​ធ្វើ​ឡើង។

  • មនុស្សម្នាក់ៗទទួលបាន ១០០,០០០ យ៉េន

សភាកំពុងបង្កើតយុទ្ធនាការឧបត្ថម្ភប្រជាជនម្នាក់ៗ ១០០,០០០ យ៉េន។ ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេស​ជប៉ុន​​ទំនង​ក៏​ទទួល​បានក្នុងយុទ្ធនាការនេះដែរ។

  • ជំនួយ​ក្រុមហ៊ុន

អាជីវកម្មដែលជាជនរងគ្រោះផ្នែកហិរញ្ញវត្ថុក្នុងស្ថានភាពជំងឺកូវីដ-១៩ លើកនេះ។ បច្ចុប្បន្នវិធានការមួយចំនួនត្រូវ​បានអនុវត្តដើម្បីដោះស្រាយស្ថានការណ៍ខាងលើដូចជាប្រាក់កម្ចីដោយគ្មានការប្រាក់ និងមិនតម្រូវអោយប្រើទ្រព្យ​បញ្ចាំ។ ជាទូទៅពេលអ្នក​កម្ចីប្រាក់ពីធនាគារភាគច្រើនតម្រូវអោយមានទ្រព្យបញ្ចាំជាពិសេសប្រាក់កម្ចីច្រើន។ ប៉ុន្តែ​ក្រោម​ស្ថានភាពបច្ចុប្បន្នរដ្ឋាភិបាលលើកទឹកចិត្តធនាគារមិនតម្រូវ​ដាក់ទ្រព្យបញ្ចាំ និង​អត្រាការប្រាក់។ រឿង​នេះ​អនុវត្ត​ចំពោះ​មូលនិធិអតិបរមាណ ២០ ឆ្នាំ និងមូលនិធិធ្វើការអតិបរមាណ ១៥ ឆ្នាំ ។

ប្រទេសអភិវឌ្ឍផ្សេងទៀតដូចជាសហរដ្ឋអាមេរិក និងបណ្តាប្រទេសអ៊ឺរ៉ុបចាត់វិធានការណ៍ដើម្បីការពារវីរុស​កូវីដ-១៩ ដោយបញ្ឈប់រាល់សកម្មភាពសេដ្ឋកិច្ចទាំងស្រុង។ ទោះជាយ៉ាងណាដូចដែលអ្នកមើលឃើញពីឧទាហរណ៍ខាងលើការគ្រប់​គ្រង​របស់ជប៉ុនមានភាពធូររលុងក្នុងគោលបំណងដើម្បីអោយស្របនឹងសកម្មភាពអាជីវកម្មជាជាងការពារការ​រីក​រាល​ដាល។

លទ្ធផលនៃយុទ្ធនាការទាំងនេះនឹងទៅជាយ៉ាងណា ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: