គ្រាន់តែក្រឡេកមើល Background តើអ្នកដឹងថាក្នុងខ្សែភាពយន្ត Ghibli មួយណាទេ?

បន្ទាប់ពីឆ្លងកាត់រយៈពេលដ៏លំបាក Studio Ghibli បានធ្វើការសម្រេចចិត្តពន្យារពេលការតាំងពិព័រណ៍ទ្រង់ទ្រាយធំដែលគ្រោងនឹងធ្វើឡើងនៅរដូវក្តៅនេះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។ ទោះយ៉ាងណា Ghibli នៅតែផ្តល់ព័ត៌មានមួយចំនួនសម្រាប់​បុគ្គលិក​បច្ចុប្បន្ន​ដែល​ធ្វើការនៅផ្ទះ។ ពួកគេបានរៀបចំឈុតឆាក Background ដែលត្រូវ​​ប្រើ​នៅក្នុងខ្សែភាពយន្ត។

Background ដោយឥតគិតថ្លៃទាំង ៨ នៅលើគេហទំព័រ Ghibli អ្នក​រាល់គ្នាសុទ្ធតែអាចប្រើបានដរាបណាមិនមែនក្នុងគោលដៅពាណិជ្ជកម្ម។ ស្ទូឌីយោក៏បានបង្ហើបថានឹង​បន្ថែម​ Background ផ្សេងទៀតនាពេលខាងមុខ។

ម៉ូដែលមួយចំនួនប្រើ Video conferencing  (ការបញ្ជូន និងការទទួលដែលកើតឡើងក្នុងពេលតែមួយក្នុង​ឆា​នែល​ដើម្បីបញ្ចូន​សម្លេង​ឬ​ការសន្ទនាតាមរយៈវីដេអូពីរនាក់ឬច្រើនជាងនេះពីចម្ងាយ) ដូចជា Zoom ឬ Microsoft អាច​ប្រើផ្ទាំងរូបភាពតាមការកំណត់ គោល​បំណង​​សម្រាប់​កំបាំង​បរិយាកាសដោយឡែកលើអេក្រង់ធ្វើការពីចម្ងាយរបស់អ្នក​ប្រើប្រាស់។ ក្រៅពីនេះ​ផ្ទាំងរូបភាពក៏មានលក្ខណៈសិល្បៈផងដែរ ហើយអនុញ្ញាតអោយអ្នក​អាច​សាកល្បង​បរិយាកាស Ghibli លើអេក្រង់របស់អ្នកពេលកំពុងធ្វើការឬចូលរួមពិធី​ជប់​លៀង​និម្មិត។

នៅពេលអ្នកក្រឡេកមើលផ្ទាំងរូបភាពខាងក្រោមរួចទាយមើលថាតើ Ghibli ក្នុងខ្សែភាពយន្តណាមួយ​? 

១.

២.

៣.

៤.

ចម្លើយ៖

១. Spirited Away 

២. Laputa 

៣. ព្រះនាង Mononoke

៤. Naussica

ទាញយកកំណែពេញនៅលើគេហទំព័រផ្លូវការរបស់គេហទំព័រ GHIBLI

http://www.ghibli.jp/info/013251/

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: