គេហទំព័រលក់ទំនិញអនឡាញទាំង ៥ របស់ជប៉ុនដឹកជញ្ជូនទំនិញដល់ផ្ទះរបស់អ្នក
បញ្ហាទាក់ទិននឹងវីរុសកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី Shinzo Abe បានប្រកាសពីភាពអាសន្នទូទាំងប្រទេស។ បច្ចុប្បន្នប្រជាជនជប៉ុនជាច្រើនត្រូវនៅដាច់ដោយឡែក និងប្តូរទៅធ្វើការនៅផ្ទះ។
ទោះបីជាប្រជាជនត្រូវបានអនុញ្ញាតអោយចេញក្រៅដើម្បីទិញរបស់របរចាំបាច់ក៏ហាងលក់ទំនិញមួយចំនួនដូចជាឱសថស្ថានមានមនុស្សច្រើន ដូច្នេះស្ថានភាពដាក់អោយនៅដាច់ដោយឡែកហាក់ដូចជាគ្មានន័យ។
នេះជាពេលវេលាដែលអាជីវកម្មអនឡាញកើនឡើងខ្ពស់បំផុត។ ក្រោមស្ថានភាពនេះជនជាតិជប៉ុនជាច្រើនបង្ខំចិត្តត្រូវបញ្ជាទិញអនឡាញលើកដំបូងក្នុងជីវិត។
រូបភាព https://www.tofugu.com/learn-japanese/
ប្រសិនបើអ្នកកំពុងពិចារណាមិនដឹងថាត្រូវចូលគេហទំព័រណាមួយដើម្បីបញ្ជាទិញទំនិញចាំបាច់ តោះមកមើលព័ត៌មានក្នុងអត្ថបទខាងក្រោមនេះ។
១. Seijo Ishii
Seijo Ishii គឺជាហាងលក់ទំនិញម្ហូបអាហារដែលមានគុណភាពខ្ពស់ជាច្រើនមុខរួមទាំងទំនិញនាំចូល។ អ្នកអាចទិញទំនិញដូចជាតំណាប់ ម្សៅធញ្ញជាតិ គ្រាប់កាហ្វេ សណ្តែកដី សូកូឡា ស្រាបៀរ ស្រា -ល- ។
បញ្ហាតែមួយគត់ជាមួយនឹង Seijo Ishii គឺថាការបញ្ជាទិញរបស់អ្នកត្រូវចំណាយប្រហែល ៨០០០ យ៉េន (មិនទាន់គិតពន្ធ) ទើបទទួលបានការដឹកជញ្ជូនឥតគិតថ្លៃ។ ក្រៅពីនេះបើទំនិញដែលអ្នកបញ្ជាទិញមិនអាចដឹកក្នុងពេលតែមួយដោយសារមូលហេតុមួយចំនួនត្រូវបំបែកការបញ្ជាទិញត្រូវចំណាយថ្លៃដឹកជញ្ជូនបន្ថែម។
គេហទំព័រត្រូវបានរចនាឡើងផ្តល់ភាពងាយស្រួលដល់ការតាមដានទំនិញរបស់អ្នក។ រាល់ពេលអ្នកទិញបន្ថែមផលិតផលអ្នកនឹងដឹងភ្លាមៗថាតើទំនិញអាចដឹកជញ្ជូនក្នុងពេលតែមួយដែរទេ។
Soukai គឺជាគេហទំព័រដ៏ល្អដែលអ្នកអាចទិញផលិតផលទាំងអស់លក់នៅ Drug-store ប្រទេសជប៉ុន។ ត្រូវបានគ្រប់គ្រងដោយ Rakuten Inc., ជាគេហទំព័រមួយក្នុងចំណោមគេហទំព័រលក់តាមអនឡាញដែលពេញនិយមបំផុតរបស់ជប៉ុន។
ភាគច្រើនតម្លៃផលិតផលនៅលើ Soukai មានការប្រកួតប្រជែងខ្លាំងតម្លៃថោកជាងទិញដោយផ្ទាល់នៅតាមឱសថស្ថាន។ នេះជាកន្លែងល្អសម្រាប់អ្នកក្នុងការទិញផលិតផលដូចជាថ្នាំ សាប៊ូងូតទឹក ក្រែមផ្តល់សំណើម ក្រែមការពារកម្តៅថ្ងៃ ក្រដាសអនាម័យ និងចំណីសត្វ -ល- ។
ប្រសិនបើទំនិញរបស់អ្នកតម្លៃចាប់ពី ២៥០០ យ៉េន (មិនទាន់គិតពន្ធ) និងទទួលបានការដឹកជញ្ជូនឥតគិតថ្លៃលើកលែងតែតំបន់ដាច់ស្រយាលដូចជាហុកកៃដូឬ Okinawa ត្រូវបង់ ៦០០ យ៉េនបន្ថែម។
Matsumoto Kiyoshi គឺជាឱសថស្ថានធំជាងគេនៅប្រទេសជប៉ុនដែលប្រតិបត្តិការភាគច្រើនក្នុងតំបន់ Kanto ។ គិតត្រឹមខែកក្កដាឆ្នាំ ២០១៩ របាយការណ៍អាជីវកម្មបានបង្ហាញហាងមានសរុបចំនួន ៨៩៨ ទូទាំងប្រទេស។ Matsumoto Kiyoshi មានលក់ទំនិញច្រើនប្រភេទក្នុងតម្លៃប្រកួតប្រជែង។
ជាទូទៅផលិតផលរបស់ Matsumoto Kiyoshi ស្រដៀងនឹង Soukai ដូច្នេះអ្នកគួរតែពិនិត្យមើលតម្លៃនៅកន្លែងទាំងពីរព្រោះមានផលិតផលខ្លះលក់ថោកជាង។
ចំណុចល្អរបស់គេហទំព័រ Matsumoto Kiyoshi គឺដឹកទំនិញដោយឥតគិតថ្លៃសម្រាប់ការបញ្ជាទិញចាប់ពី ១៩៨០ យ៉េន។
៤. Amazon Fresh
ប្រហែលជាអតិថិជននៅជុំវិញពិភពលោកធ្លាប់ស្គាល់ឈ្មោះ Amazon ។ Amazon Fresh គឺជាប្រព័ន្ធលក់សាមញ្ញបំផុតក្នុងការប្រើប្រាស់។ អ្នកអាចកំណត់ពេលវេលាដឹកជញ្ជូនទំនិញក៏ដូចជាទិញផលិតផលផ្សេងៗគ្នាជាច្រើន។
ប្រសិនបើអ្នកចង់ធ្វើការបញ្ជាទិញអ្នកត្រូវចំណាយយ៉ាងហោចណាស់ ៤០០០ យ៉េនហើយបង់ថ្លៃដឹកជញ្ជូន ៣៩០ យ៉េន (ទិញលើសពី ១០,០០០ យ៉េនដឹកជញ្ជូនឥតគិតថ្លៃ) ។ ដើម្បីទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃចំពោះការបញ្ជាទិញតិចជាង ១០,០០០ យ៉េនអ្នកត្រូវចុះឈ្មោះជាសមាជិករបស់ Amazon Fresh ក្នុងតម្លៃ ៥០០ យ៉េន/ខែ។ អាស្រ័យលើកម្រិតការទិញរបស់អ្នកថាតើគួរធ្វើកាតសមាជិកឬទេព្រោះបើអ្នកទិញតិចនោះថ្លៃសមាជិកអាចខ្ពស់ជាងថ្លៃដឹកជញ្ជូន។
ក្រុមហ៊ុនសាខា Ito Yokado របស់ Seven & I Holdings Co., គឺជាផ្សារទំនើបល្បីបំផុតក្នុងប្រទេសជប៉ុន។ នេះជាកន្លែងល្អក្នុងការទិញផលិតផលសំខាន់ៗមួយចំនួនដូចជាម្ហូបអាហារ និងវត្ថុធាតុដើម។ អ្វីដែលពិសេសគឺថាគេហទំព័រ Omni7 ក៏មានផលិតផលលក់នៅលើ Loft និងហាងផ្សេងទៀតក្នុងប្រព័ន្ធ Seven & I Holdings ដូច្នេះអ្នកអាចទិញរបស់របរដូចជាកន្រ្តៃកាត់ក្រចកឬម៉ាសជាដើម។
សម្គាល់៖ ថ្លៃដឹកជញ្ជូនរបស់របរមួយចំនួននៅ Ito Yokado អាចនឹងខ្ពស់ ដូច្នេះត្រូវពិនិត្យអោយបានម៉ត់ចត់មុននឹងបញ្ជាទិញ។
ប្រភព៖ https://jpninfo.com/192097
Sacchan