គំនូររបស់វិចិត្រករជនជាតិជប៉ុនធ្វើអោយអ្នកទស្សនាឈឺក្បាលមិនដឹងថាមួយណាពិតមួយណាមិនមែនទេ
Yuuki Tokuda (https://twitter.com/yuukitokuda) គឺជាវិចិត្រករគំនូររូបតុក្កតា 2D នៅក្នុងសៀវភៅរឿង និងទស្សនាវដ្តី។
រូបភាព https://prtimes.jp/main/html/rd/p/000000003.000038753.html
តាំងពីឆ្នាំ ២០១៨ Yuuki Tokuda ចាប់ផ្តើមបង្ហោះស្នាដៃដូចពិតល្អឥតខ្ចោះ។ ស្នាដៃទាំងនេះទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងរហូតមកដល់ពេលនេះគាត់នៅតែបន្តការងារគូរគំនូររបស់ខ្លួន។
រូបភាព https://twitter.com/yuukitokuda
នៅពេលក្រឡេកមើលរូបមឹកខាងក្រោមតើអ្នកដឹងថារូបមួយណាជាមឹកពិតមួយណាជាគំនូរដែរទេ។ ប្រហែលមនុស្សជាច្រើនក៏មិនអាចឆ្លើយសំណួរនេះផងដែរ។
រូបភាព https://twitter.com/yuukitokuda
ដើម្បីទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះគាត់ត្រូវឆ្លងកាត់ដំណាក់កាលបរាជ័យជាច្រើន ហើយបន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេល ២ ឆ្នាំដើម្បីឈានដល់កម្រិតគូរដូចពិតបែបនេះ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលគឺថា Yuuki គូររូបគ្រាន់តែប្រើឧបករណ៍សាមញ្ញៗដូចជាខ្មៅដៃ ជក់ទឹកថ្នាំ ប៊ិចសញ្ញាសម្គាល់។ ហើយលើកនេះគាត់ធ្វើអោយប្លែកដោយគូររូបគំនូរព្រាងមឹករួចទើបប្រើជក់ទឹកដុសខាត់។
រូបភាព https://twitter.com/yuukitokuda
Yuuki Tokuda បានថតដំណើរការគូរផ្ទាំងគំនូរមឹកទាំងមូលរបស់ខ្លួនលើ blog ជប៉ុនដែលទទួលបានការចាប់អារម្មណ៍ និងចែករំលែកពីសំណាក់អ្នកប្រើ Twitter ។ Yuuki ក៏ធ្លាប់ធ្វើអោយមានការភ្ញាក់ផ្អើលផងដែរពេលគូររូបអន្ទង់សមុទ្រ សណ្តែកសៀង និងភ្លៅមាន់ដូចពិត។
រូបភាព https://twitter.com/yuukitokuda
រូបភាព https://twitter.com/yuukitokuda
រូបភាព https://twitter.com/yuukitokuda
រូបភាព https://twitter.com/yuukitokuda
រូបភាព https://twitter.com/yuukitokuda
រូបភាព https://twitter.com/yuukitokuda
Follow:
Twitter: https://mobile.twitter.com/yuukitokuda
Instagram: https://www.instagram.com/yukitokuda/
AD