នារី Cosplay-er ជើងចាស់ដែលស្រស់ស្អាតល្បីលើបណ្តាញសង្គម
ប្រសិនបើនិយាយពី Enako អ្នកប្រាកដជានឹកចាំនារីស្រស់ស្អាតម្នាក់កើតឆ្នាំ ១៩៩៤ ដែលសព្វថ្ងៃជាអ្នក Cosplay-er ដ៏ល្បីឈ្មោះនៅជប៉ុន។ Enako ចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ២០០៨ ហើយបន្តការងារពិសេសនេះរហូតមកដល់បច្ចុប្បន្ន។
Enako មិនត្រឹមតែចូលរួមក្នុងកម្មវិធី Cosplay ប៉ុណ្ណោះទេថែមទាំងធ្វើក្នុងវិស័យជាច្រើនផ្សេងទៀតដូចជាថតរូបក្នុងព្រឹត្តិការណ៍នានា បង្កើនកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនតាមរយៈការចេញផ្សាយអាល់ប៊ុមរូបថតដូចជាកាបូប អាវ វត្ថុអនុស្សាវរីយ៍ជាដើម។
Nashiko Momotsuki កើតនៅឆ្នាំ ១៩៩៦ ជា Cosplay-er មួយរូបដែលល្បីល្បាញនៅខេត្ត Aichi ប្រទេសជប៉ុន។ ជាមួយនឹងស្ទីលតុបតែងមុខដែលគួរអោយចាប់អារម្មណ៍ ជំនាញថតរូប និងក្លែងជាតួអង្គណាម្នាក់។ នាងទទួលបានអ្នកគាំទ្រជាច្រើនមិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេថែមទាំងនៅជុំវិញពិភពលោកទៀតផង។
Nashiko ធ្លាប់បង្ហាញខ្លួននៅលើគម្របទស្សនាវដ្តីល្បីដូចជា Weekly Playboy, Young Weekly, Flash -ល- ។ បច្ចុប្បន្ននេះទំព័រផ្ទាល់ខ្លួនរបស់នាងទាក់ទាញអ្នកគាំទ្រជាង ២៨៧ ម៉ឺននាក់តាមដាន។
Nashiko ដើរតាមគន្លងអាជីព Cosplay តាំងពីពេលនាងនៅរៀនមកម្ល៉េះ។ Nashiko មានចំណូលចិត្តពិសេសចំពោះ Anime ដូច្នេះហើយតួអង្គភាគច្រើនដែលនាង Cosplay គឺក្នុង Manga និង Anime ។
ក្រោយរយៈពេលធ្វើជា Cosplay-er វ័យក្មេងស្រស់ស្អាត នាងផ្លាស់ប្តូរស្ទីលធ្វើជានារីសិចស៊ីបន្តិចម្តងៗ ហើយបន្តដើរតាមអាជីពអ្នកបង្ហាញម៉ូត។
មិនដូចជានារីទាំងពីរខាងលើ Reika Arikawa ដើរតាមគោលដៅ Cosplay ធ្វើជាបុរស។ ការតុបតែងរបស់នាងល្អ ហើយទាក់ទាញបំផុត។
Reika ឬគេហៅថា Reika-sama ចូលរួមអាជីព Cosplay-er យូរជាងគេ នាងមិនត្រឹមតែល្បីនៅជប៉ុនប៉ុណ្ណោះទេថែមទាំងល្បីនៅបណ្តាប្រទេសអាសុីដូចជាថៃ វៀតណាមផងដែរ។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាងទាក់ទាញអ្នកតាមដានជាងមួយលាននាក់។ រូបស្រស់សង្ហារបស់នារី Cosplay-er ក្នុងរូបថតនីមួយៗទាក់ទាញអ្នកចូលចិត្តរាប់រយរាប់ពាន់នាក់។ Reika ធ្លាប់ក្លែងធ្វើជាតួអង្គ Demon Slayer: Kimetsu no Yaiba និង Shanks របស់ One Piece គឺជាតួអង្គដែលល្បីបំផុត។
AD