កីឡាករការ៉ាតេដូលោក Oyama Masutatsu ល្បីក្នុងប្រវត្តិសាស្រ្តយកឈ្នះគោចំនួន ៤៧ ក្បាលដោយដៃទទេ
កីឡា “ជាតិ” របស់ជនជាតិជប៉ុនគឺ Sumo ក្រៅពីនេះនៅមានកីឡាជាច្រើនផ្សេងទៀត។ មួយក្នុងចំណោមនោះគឺការ៉ាតេដូដែលមនុស្សភាគច្រើនបានដឹង។
មនុស្សជាច្រើនយល់ថាលោក Oyama Masutatsu ជាកីឡាករការ៉ាតេដូខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។
រូបភាព https://ja.wikipedia.org/wiki/大山倍達
លោកកើតឆ្នាំ ១៩២៣ នៅលើឧបទ្វីបកូរ៉េនាពេលនោះក្រោមការគ្រប់គ្រងរបស់ជប៉ុន។ កីឡាការ៉ាតេដូដែលអ្នកប្រដាល់រូបនេះបង្កើតឡើងមានឈ្មោះថា Kyokushin Karate ខុសពីការ៉ាតេដូក្នុងព្រឹត្តិការណ៍ផ្លូវការនាពេលបច្ចុប្បន្នវាដូចព្រឹត្តិការណ៍អូឡាំពិកជាដើម។
កីឡាការ៉ាតេដូពីមុនគ្រាន់តែប្រើដៃដាល់ចូលមុខគូប្រកួត ប៉ុន្តែត្រូវឈប់មុនពេលកណ្តាប់ដៃចូលមុខ ប្រសិនបើអ្នកដាល់កណ្តាប់ដៃចំមុខនឹងត្រូវដកពិន្ទុ។ ជាក់ស្តែងនៅតែមានកីឡាករដាល់ចំមុខប៉ុន្តែវាគ្រាន់តែជាច្បាប់មូលដ្ឋាន។
លោក Oyama Masutatsu ប្រឆាំងនឹងច្បាប់នេះសម្រាប់គាត់ត្រូវប្រយ័ត្នពេលបញ្ចេញកណ្តាប់ដៃ។ ហើយកណ្តាប់ដៃយកឈ្នះគូប្រកួតពេលនោះឈ្នះចាញ់ប្រាកដជាច្បាស់។
ក្រោយសង្គ្រាមលោកលើកទី ២ លោក Oyama ត្រឡប់ទៅជប៉ុនវិញ។ នៅពេលនោះសម្ព័ន្ធមិត្ត (GHQ) ទទួលខុសត្រូវលើប្រទេសជប៉ុន។ ប៉ូលីសជប៉ុនមិនអាចធ្វើអ្វីបានទោះបីសម្ព័ន្ធមិត្តប្រព្រឹត្តខុសក៏ដោយ។ ទាហានសម្ព័ន្ធមិត្តមួយចំនួនចាប់ផ្តើមលួចប្លន់ និងចាប់រំលោភប្រជាជន។ លោក Oyama ម្នាក់ឯងកម្ចាត់ពួកសម្ព័ន្ធមិត្តដែលប្រព្រឹត្តអំពើអាក្រក់ ប៉ុន្តែក្រោយមកបែរជាត្រូវគេតាមចាប់ខ្លួន។
អំឡុងពេលនោះលោក Oyama បន្ដហ្វឹកហាត់ការ៉ាតេដូ ហើយឈ្នះខ្សែក្រវាត់ខ្មៅក្នុងរយៈពេល ១ ឆ្នាំកន្លះ។ ខ្សែក្រវាត់ខ្មៅគឺជាកម្រិតដែលអ្នកអាចបង្រៀនការ៉ាតេដូបាន។ ក្រោយមក ដោយសារគាត់មិនអាចរកអ្នកបង្រៀនបន្តលោក Oyama សម្រេចចាកចេញឡើងភ្នំដើម្បីហាត់ក្បាច់គុន។ គាត់ហាត់ប្រើដៃឡើងភ្នំ និងក្បាច់ការ៉ាតេដូដែលពិបាកជាច្រើនទៀត។
បន្ទាប់មក លោក Oyama ចូលរួមការប្រកួតការ៉ាតេដូលើកដំបូងដែលប្រារព្ធធ្វើឡើងក្រោយសង្គ្រាមឆ្នាំ ១៩៧៤ និងយកឈ្នះជើងឯក។ គាត់ទៅសហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងការប្រកួតជាច្រើនផ្សេងទៀត ហើយប្រយុទ្ធជាមួយកីឡាករអាជីពជាច្រើនទៀត។ អាចនិយាយបានថាគ្មាននរណាម្នាក់ក្លាយជាគូប្រកួតរបស់លោក Oyama នាពេលនោះទេ។
លោក Oyama ត្រឡប់ទៅប្រទេសជប៉ុនម្តងទៀតដោយសារគ្មានគូប្រកួត ហើយគាត់ក៏សម្រេចចិត្តប្រយុទ្ធជាមួយគោវិញម្តង។
រូបភាព https://ja.wikipedia.org/wiki/Baita Oyama
អ្វីដែលគួរអោយចម្លែកលោក Oyama យកឈ្នះគោចំនួន ៤៧ ក្បាលដោយដៃទទេ ក្នុងចំណោមគោ ៤៧ ក្បាលមាន ៤ ក្បាលស្លាប់។
មានពាក្យចចាមអារាមថាលោក Oyama មិនអាចថតកាំរស្មី X បានទេពីព្រោះគាត់មានសាច់ដុំច្រើនពេក។
នៅមានរឿងជាច្រើនទៀតនិយាយអំពីក្បាច់គុនដ៏អស្ចារ្យរបស់គាត់ អ្នកខ្លះនិយាយថាកម្លាំងដៃរបស់គាត់ស្មើទម្ងន់ ១៣០ គីឡូ។ តួលេខចំពោះបុរសធម្មតាម្នាក់ប្រហែល ៤៥ គីឡូមានន័យថា លោក Oyama ស្មើមនុស្ស ៣ នាក់។
លោក Oyama ថែមទាំងអាចបំបែកកាក់ ១០ យ៉េនដោយដៃទទេរបស់គាត់ផងដែរ។
បច្ចុប្បន្នការប្រកួតការ៉ាតេដូបន្តឆន្ទៈរបស់លោក Oyama ទោះបីជាក្បាច់ប្រដាល់កណ្តាលមុខគូប្រកួតត្រូវហាមឃាត់ ប៉ុន្តែអ្នកនៅតែអាចយកឈ្នះដោយប្រើរន្ទះជើង។
Kengo Abe