ស្នាកដៃពិសេសទៀតហើយ “មុខម្ហូបធ្វើពីក្រដាស” ឃើញភ្លាមចង់ស្រកទឹកមាត់
ប្រទេសនីមួយៗមានវប្បធម៌មុខម្ហូបរៀងខ្លួនប៉ុន្តែមិនមែនប្រទេសទាំងអស់សុទ្ធតែមានក្រដាសពិសេសផ្ទាល់ខ្លួននោះទេ។ ប្រទេសជប៉ុនមានទាំងពីរចំណុច ស្រមៃមើលថាតើមានអ្វីកើតឡើងពេលលក្ខណៈទាំងពីរនេះរួមបញ្ចូលគ្នា Washoku និង Washi ទាយមើល?
Meganenoo និយាយថាគាត់ចាប់ផ្តើមបង្កើតក្រដាសសិល្បៈនៅអាយុ ៧០ ឆ្នាំ។ បច្ចុប្បន្នមិនដឹងថាគាត់អាយុប៉ុន្មានទេ ប៉ុន្តែអាចចាប់ផ្តើមអ្វីម៉្យាងនៅអាយុ ៧០ ឆ្នាំហើយស្នាដៃឈានដល់កម្រិតនេះមិនមែនជារឿងងាយស្រួលទេ។
ប្រសិនបើអ្នកកំពុងនៅផ្ទះហើយមានអារម្មណ៍ធុញទ្រាន់ព្រោះពេលវេលាកន្លងទៅដោយអត់ប្រយោជន៍ ហេតុអ្វីមិនសាកល្បងអ្វីដែរថ្មី? រៀនគូរគំនូរ លេងឧបករណ៍តន្រ្តី រៀនភាសាបរទេស យូហ្គា ចម្អិនអាហារ -ល- ។ រឿងដែលគួរអោយចាប់អារម្មណ៍ជាច្រើនរង់ចាំយើងសាកល្បង។
ឥឡូវនេះតោះក្រឡេកមើលស្នាដៃធ្វើអំពីក្រដាសដែលអាចបង្កើនចំណង់អាហាររបស់អ្នក។
តើអ្នកដឹងថានេះជាម្ហូបអ្វីដែរទេ?
នៅពេលយើងដឹងថាវាធ្វើពីក្រដាស ក្នុងចិត្តប្រាកដជាឆ្ងល់ថាតើផ្នែកមួយណាដែលធ្វើពីក្រដាស?
នេះជាអាហារពេលព្រឹកដែលភាគច្រើនមានក្នុងរឿងគំនូរជីវចល Anime ។
ដំបូងពេលក្រឡេកមើលស្មានថាម្ហូបក្នុងរឿងគំនូរជីវចល Anime ។
តើអ្នកមានអារម្មណ៍ថាចង់ញ៉ាំ Washoku ដែរទេ?
មើលស្នាដៃផ្សេងទៀតតាមរយៈតំណភ្ជាប់ខាងក្រោម។
https://www.instagram.com/meganenoo/
Sacchan