ឧបករណ៍ភ្លេងបុរាណជប៉ុនដែលសំឡេងពីរោះ
ប្រទេសជប៉ុនអភិវឌ្ឍវប្បធម៌របស់ខ្លួនដោយឯករាជ្យរយៈពេលយូរណាស់មកហើយ ជាពិសេសកំឡុងពេលបិទផ្លូវចេញចូលគ្មានទំនាក់ទំនងជាមួយបរទេស។ ចំណុចលេចធ្លោគឺថា ឧបករណ៍ភ្លេងប្រពៃណីបុរាណជប៉ុនមានលក្ខណៈពិសេស។
ថ្វីត្បិតតែធ្លាប់ត្រូវគេបំភ្លេចចោលជាយូរមកហើយ ប៉ុន្តែសព្វថ្ងៃនេះចំនួនយុវជនរៀនឧបករណ៍ភ្លេងបុរាណកាន់តែកើនឡើង។ អ្នកខ្លះប្រើឧបករណ៍ភ្លេងបុរាណលេងទំនុកចម្រៀងសម័យសព្វថ្ងៃ បង្កើតជាអារម្មណ៍ប្លែកពិសេស។ នៅក្នុងអត្តបទថ្ងៃនេះ យើងនឹងស្តាប់សម្លេងភ្លេងប្រគំតន្រ្តីចេញពីឧបករណ៍ប្រពៃណីជប៉ុន។
Shakuhachi
រូបភាព http://www.billboard-japan.com/d_news/detail/41625/2
Shakuhachi គឺជាប្រភេទខ្លុយបុរាណ ដែលធ្វើឡើងដោយខួងរន្ធនៅលើបំពង់ឫស្សី។ មានរន្ធចំនួន ៤ នៅផ្នែកខាងមុខ និងរន្ធ ១ នៅខាងក្រោយសម្រាប់បង្កើតជាសំឡេង។ ក្នុងពេលជាមួយគ្នានេះ សិល្បករត្រូវសម្រួលដង្ហើមត្រង់កឡើងចុះដើម្បីបង្កើតជាចង្វាក់ភ្លេង។
Koto
រូបភាព https://wa-gokoro.jp/wagakki/moth/
ឧបករណ៍ភ្លេង Koto មាន ៧ ខ្សែភ្ជាប់លើដងត្រីកោណពណ៌ស ដើម្បីលេងឧបករណ៍ភ្លេងនេះសិល្បការនីត្រូវពាក់ក្រចក នេះគឺជាសម្លេងដែលចេញមកពីឧបករណ៍ភ្លេង Koto ខាងក្រោម។
Shamisen
រូបភាព https://www.atpress.ne.jp/news/174545
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងវប្បធម៌ជប៉ុនអ្នកប្រហែលជាស្គាល់ប្រភេទឧបករណ៍ភ្លេងដែលពេញនិយមនេះ។ ឧបករណ៍ភ្លេងធ្វើអំពីឈើ គ្របស្បែកសត្វ ហើយមាន ៣ ខ្សែ។ អ្នកដែលនិយមប្រើឧបករណ៍ភ្លេងនេះគឺបងប្អូនរបស់ Yoshida ។ តោះមកស្តាប់ការប្រគំតន្ត្រី Shamisen ទាំងអស់គ្នា។
Tsutsumi
រូបភាព https://www.miura-taikoudo.com/gallery/index5.html
នេះគឺជាប្រភេទស្គរសម្រាប់ប្រគំក្នុងតន្រ្តីបុរាណជប៉ុន ស្គរមានច្រើនប្រភេទអាស្រ័យទៅលើទំហំរបស់វា ហើយប្រភេទដែលពេញនិយមបំផុតគឺ Taiko ។ ចំណែកស្គរដែលគេវាយបង្កើតជាសម្លេងគេហៅថា Oozutsumi ចំណែឯប្រភេទតូចជាងមានឈ្មោះថា Kozutsumi ។
ចំណុចដែលគួរអោយចាប់អារម្មណ៍គឺថាស្គរធំបង្កើតជាសម្លេងខ្ពស់ជាងផ្ទុយទៅនឹងឧបករណ៍ភ្លេងប្រទេសលោកខាងលិច។
ប្រភេទស្គរនេះភាគច្រើនគេប្រើនៅក្នុង Noh និង Kabuki ។
បទចម្រៀងនេះគេសម្តែងរួមបញ្ចូលជាមួយឧបករណ៍ប្រពៃណីជប៉ុន។
មនុស្សជាច្រើនប្រាកដជាស្គាល់បទនេះមានឈ្មោះថា Senbonzakura ។ សម្លេងត្រូវបានភ្ជាប់ជាមួយកម្មវិធីលើកុំព្យូទ័រដោយរួមបញ្ចូលឧបករណ៍ប្រពៃណីជាមួយឧបករណ៍ទំនើបដូចជាហ្គីតា និងស្គរ។
អ្នកអាចនឹងមើលឃើញការសម្តែងបែបនេះជាច្រើននៅក្នុងទីក្រុង Tomioka ។
ក្រៅពីនេះតើអ្នកធ្លាប់ឮបទ Smooth Criminal – គឺជាបទចំរៀងល្បីរបស់ Michael Jackson សម្តែងដោយប្រើឧបករណ៍ភ្លេងបុរាណរបស់ជប៉ុន។
បច្ចុប្បន្នឧបករណ៍ភ្លេងបញ្ចេញសម្លេងកាន់តែពីរោះ ហើយសម្លេងភ្លេងដែលឧបករណ៍តន្រ្តីនេះនាំមកគ្មានអ្វីអាចជំនួសបានទេ។ ខ្ញុំពិតជាសប្បាយចិត្តដែលយុវជនសព្វថ្ងៃនៅតែរៀនឧបករណ៍ភ្លេងបុរាណជប៉ុនដោយចិត្តអំណត់ ហើយធ្វើអោយតន្រ្តីភ្លេងបុរាណពេញនិយមឡើងវិញ។
Kengo Abe