បទពិសោធរបស់វិស្វករជប៉ុនចែករំលែកអំពីខ្យល់អាកាសចេញចូលគ្រប់គ្រាន់ជួយបង្ការវីរុសកូរ៉ូណា
បរិយាកាសខ្សល់ចូលគ្រប់គ្រាន់គឺជាបញ្ហាចាំបាច់សម្រាប់បង្ការវីរុសកូរ៉ូណា។ ក្រសួងសុខាភិបាលការងារ និងសុខុមាលភាពជប៉ុនចេញសេចក្តីណែនាំក្រោមចំណងជើងថា “វិធានការណ៍គ្រប់គ្រងវីរុសកូរ៉ូណា” និងផ្តល់អនុសាសន៍ចំពោះករណីឆ្លងក្នុងជីវភាពប្រចាំថ្ងៃផ្តោតលើករណីទីធ្លាគ្មានខ្សល់ចេញចូលគ្រប់គ្រាន់ កន្លែងដែលមានមនុស្សច្រើនគឺជាមូលហេតុនៃការរីករាលដាលវីរុសក្នុងសង្គម។ ទីភ្នាក់ងារនេះលើកទឹកចិត្តអោយប្រជាជនបើកបង្អួចទាំងអស់។
រូបភាព https://mag.wowma.jp/1903/
អាស្រ័យលើបរិស្ថាន និងទីតាំងវិធានការណ៍រៀបចំបរិយាកាសខ្យល់ចេញចូលខុសគ្នា។ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រជាជនវិទ្យាស្ថានស្ថាបត្យកម្មជប៉ុន និងក្រុមវិស្វករបានចែករំលែកអំពីរបៀបធ្វើអោយមានខ្សល់ចេញចូលគ្រប់គ្រាន់។
រូបភាព https://www.pinterest.com/pin/863002347328644412/
បរិយាកាសខ្សល់ចេញចូលគ្រប់គ្រាន់បែងចែកជា “ខ្យល់ធម្មជាតិ” មាន័យថាបើកបង្អួច ចំណែក “ខ្យល់និម្មិត” មានន័យថាប្រើកង្ហារ។ នៅខាងក្នុងអាគារឬយានយន្តដូចជាឡានយើងគួរតែបើកបង្អួចដើម្បីអោយខ្សល់អាកាសចេញចូល។
នៅក្នុងអគារឬការិយាល័យខ្ពស់ៗសុទ្ធតែមានម៉ាស៊ីនត្រជាក់។ ប្រសិនបើចង់ផ្លាស់ប្តូរខ្សល់អាកាសត្រូវរក្សាលំហូរខ្យល់ពីខាងក្រៅវាអាចនឹងធ្វើអោយកាត់បន្ថយភាពត្រជាក់ឬកម្តៅរបស់ម៉ាស៊ីនត្រជាក់ដូច្នេះអ្នកអាចប្រើឧបករណ៍បន្សុទ្ធខ្សល់។
ប្រសិនបើម៉ាសុីនត្រជាក់ក្នុងគ្រួសារនីមួយៗត្រឹមតែធ្វើអោយត្រជាក់មិនបន្សុទ្ធខ្សល់ចេញចូល ដូច្នេះអ្នករាល់គ្នាគួរតែបើកបង្អួចទាំងអស់ឬដំណើរការប្រព័ន្ធខ្យល់នៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។
ដោយសារប្រសិទ្ធភាពមិនល្អរបស់ម៉ាស៊ីនបន្សុទ្ធខ្យល់ប្រជាជនគួរតែប្រើវិធីបន្សុទ្ធខ្សល់អាកាសធម្មជាតិដូចជាបើកបង្អួច បើកកង្ហារដោយមិនចាំបាច់ពឹងលើម៉ាស៊ីនបន្សុទ្ធខ្យល់ទៀត។
AD