លក្ខណៈផ្ទះជួលរបស់ជប៉ុន និងតួនាទីរបស់ម្ចាស់ផ្ទះនៅសម័យបុរាណ

នៅសម័យអេដូយុគសម័យសាមូរ៉ៃ ស្ថាបត្យកម្មលំនៅដ្ឋានរបស់វណ្ណៈអភិជនល្អប្រណីត ប៉ុន្តែតើអ្នកដឹងថាផ្ទះរបស់ប្រជាជន​​សាមញ្ញ​មើល​ទៅ​ដូច​ម្ដេច​ទេ?

រូបភាព https://otekomachi.yomiuri.co.jp/news/20200331-OKT8T212617/

ផ្ទះប្រភេទនេះគេហៅថា Nagaya ទំហំកន្លែងសម្រាប់មនុស្សម្នាក់ៗមានតែបន្ទប់តូចមួយប៉ុណ្ណោះ គ្មាន​បន្ទប់ទឹក និ​ងបង្គន់ទេ។ អ្នកដែល​ចង់​ងូតទឹកត្រូវទៅបន្ទប់ទឹកសាធារណៈដែលគេហៅថា Sento ហើយបើចង់បត់ជើងធំត្រូវចូល​បង្គន់​រួម (ដូចជាបង្គន់នៅសាលា) ក្នុងអាគារ។

បង្គន់រួមគឺជាកម្មសិទ្ធិរបស់ម្ចាស់អាគារ ម្ចាស់នៅទីនោះជួលអ្នកគ្រប់គ្រងជំនួស (ដូចជាអ្នកគ្រប់គ្រងផ្ទះសំណាក់​ដែរ) ។

តម្លៃជួលបន្ទប់នាពេលនោះប្រហែល ៥០០ mon (ឯកតារូបិយប័ណ្ណសម័យនោះ) បន្ទប់នីមួយៗស្មើនឹង ១៥,០០០ យ៉េន/ខែ។ អ្នក​គ្រប់​គ្រងទទួលបាន ៩៥% នៃប្រាក់ចំណូល ចំណែក ៥% ត្រូវបង់អោយម្ចាស់កម្មសិទ្ធិ។

តើអ្នកឆ្ងល់ទេថាប្រាក់ចំណូលនេះមិន​រាប់បញ្ចូលថ្លៃអនាម័យ? តើគេធ្វើយ៉ាងណាចំពោះលាមក និងទឹកនោម?

រូបភាព https://mag.japaaan.com/archives/116160

នៅក្នុងរូបភាពខាងលើបង្ហាញពីមនុស្សកំពុងរែកធុងទឹកដែលគេហៅថា Koeoke (បកប្រែថាធុងដាក់លាមក) ភាគ​ច្រើន​កសិករ​ប្រើដើម្បីដាក់ជី។ កន្លែងបង្គន់រួមចុះកិច្ចសន្យាប្រចាំខែជាមួយកសិករ ដូច្នេះពួកគេអាចមកទី​នេះ​យក​លាមក។

លក្ខខណ្ឌដោះដូរគឺផ្ទះនីមួយៗស្មើនឹងអង្ករ ១៥ គីឡូនៅពេលនោះបង់ប្រាក់មុនតាមតម្លៃទីផ្សារ។  បន្ទប់ជួលផ្ទះតូច​ៗ​ប្រហែល ១០ ទៅ ២០ ខ្នងតម្លៃប្រមាណ ១០ ទៅ ២០ Man យ៉េន។ ចំពោះប្លុកផ្ទះធំៗពី ៣០ ទៅ ៤០ ខ្នងប្រហែល ៣០ ទៅ ៤០ Man យ៉េន។ ដូច្នេះការងារនេះទទួល​បាន​ប្រាក់ចំណូលខ្ពស់នៅសម័យនោះ។

ប្រសិន​បើ​អ្នក​ចូលចិត្ត​មើ​ល​រឿង​ប្រវត្តិសាស្រ្ត តើអ្នកធ្លាប់ឃើញឈុតឆាកម្ចាស់ផ្ទះ និងអ្នក​ជួលឈ្លោះគ្នា អ្នក​ជួលផ្ទះនិយាយថា៖

“この長屋で二度とクソなんかするもんか!” (Kono nagaya de nido to KUSO nanka suru monka) – ខ្ញុំ​នឹង​មិន​​បត់​ជើង​ធំ​ក្នុង​ប្លុកផ្ទះនេះលើកទី ២ ឡើយ។

ប្រសិនបើអ្នកមិនយល់អំពីប្រព័ន្ធជួលដែលបានរៀបរាប់ខាងលើពិតជាពិបាកយល់អត្ថន័យនៃប្រយោគនេះ។

ក្រៅពីនេះលាមករបស់អ្នក​មានក៏ថ្លៃជាងអ្នកក្រ ព្រោះថាអ្នកមានបរិភោគអាហារឆ្ងាញ់ ដូច្នេះលាមកល្អ។ ផ្ទុយទៅ​​វិញ​​លាមក​​របស់​​មនុស្សចាស់ និងកូន​ក្មេងមានតម្លៃទាប ព្រោះបរិមាណសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិមិន​ច្រើន។ ពិតណាស់យុគសម័យបុរាណមានប្រព័ន្ធបែងចែក​គុណភាពភាពលាមក។

ជាការពិតណាស់ មុខរបរនេះរកប្រាក់បានច្រើនតែក៏ពិបាកណាស់ដែរ។ ម្ចាស់ផ្ទះមានតួនាទីដូចឪពុកម្តាយពោលត្រូវ​​គ្រប់​គ្រង​អ្វីគ្រប់យ៉ាងអោយអ្នកជួលតាំងពីរឿងរៀបការ លែងលះគ្នា មានកូនជាដើម។ អ្វីដែលអាក្រក់បំផុតគឺថាបើមានជនល្មើសម្ចាស់ផ្ទះត្រូវ​ចេញមុខទទួលខុសត្រូវ។

ម៉្យាងវិញទៀត ចំពោះអ្នក​ចូលមកជួល​ថ្មីត្រូវ​បង់ប្រាក់ជូនម្ចាស់ផ្ទះ ហើយទំនៀមទម្លាប់នេះនៅតែរក្សារហូតមក​ដល់​ពេល​នេះ មិនដូចជាប្រាក់បញ្ញើទេ។ ក្រៅពីប្រទេសជប៉ុនបណ្តាប្រទេសមួយ​ចំនួន​ក៏ប្រើទំនៀបទម្លាប់នេះដែរ។

ប៉ុន្តែមិន​ដូចជាទំនួលខុសត្រូវរបស់ម្ចាស់ផ្ទះពីមុននោះទេ ម្ចាស់ផ្ទះសព្វថ្ងៃមិន​ចាំបាច់ទទួលខុស​ត្រូវ​រឿង​គ្រប់យ៉ាងឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: