តើគម្លាតសុវត្ថិភាពក្នុងសង្គមនាពេលបច្ចុប្បន្ន​ត្រូវ​រក្សាចម្ងាយប៉ុណ្ណា?

ករណីឆ្លងវីរុសកូវី-១៩ ដំបូងនៅទីក្រុងតូក្យូនាចុងខែមករា បច្ចុប្បន្ន​ករណីឆ្លងនៅប្រទេសជប៉ុនមានការថយចុះជា​សញ្ញា​ល្អ ប៉ុន្តែ​វាមិន​មាន​ន័យថាគ្មាន​ការព្រួយបារម្ភទាំងស្រុងឡើយ។

បច្ចុប្បន្នវិធីសាស្រ្តតែមួយ​ដែល​យើងអាចធ្វើបានត្រូវ​នៅដាច់ដោយឡែក ពាក់ម៉ាសឬរក្សាគម្លាតសុវត្ថិភាពពេល​ចេញ​ក្រៅ។ ប៉ុន្តែ​តើត្រូវ​រក្សាគម្លាតឆ្ងាយប៉ុណ្ណាទើបសុវត្ថិភាព មនុស្សភាគច្រើននៅតែភ័ន្តច្រឡំចំពោះគំនិតនេះ។

អ្នករចនា Eisuke Tachikawa បញ្ចូលគំនិតច្នៃប្រឌិតជាមួយនឹងភាពកំប្លុកកំប្លែងរបស់គាត់បង្កើតបានជាផ្ទាំងរូបភាពប្លែកៗដែលបង្ហាញពីគម្លាតសុវត្ថិភាពក្នុងពេលបច្ចុប្បន្ន។

យើងដឹងថាគម្លាតសុវត្ថិភាពគឺ ២ ម៉ែត្រដូចក្នុងរូបខាងលើគឺស្មើនឹង ១ Tatami ។ ក្រៅពីនេះនៅមានឯកតារង្វាស់ជាច្រើនដែល​អ្ន​ក​មិន​នឹក​ស្មាន​ដល់ ឯកតារង្វាស់ទាំងនេះប្រើក្នុងជីវិតប្រចាំថ្ងៃដែល​មនុស្សគ្រប់គ្នាសុទ្ធតែ​អាចប្រើបាន។

ឧទាហរណ៍៖ ត្រីធូណា ១ ក្បាល កង់ ១ គ្រឿង ឬ The Beatles ១ ក្រុម ។

ក្រុមអ្នក​បង្កើតផ្ទាំងរូបភាពនេះ Nosigner តែងតែបញ្ចេញនូវ​គំនិតប្លែកជាពិសេសក្នុងគ្រោះមហន្តរាយ។ ក្នុងគ្រោះ​​រញ្ជួយ​ដីឆ្នាំ ២០១១ បានបង្កើតគេហទំព័រ Olive ទម្រង់ Wiki ដែលផ្តល់ដំបូន្មាន និងការណែនាំជួយប្រ​ជា​ជន​នៅ​តំបន់​ដែលរងគ្រោះប្រសើរឡើង។ នៅឆ្នាំ ២០១៥ ក្រុមការងារក៏បានជួយដល់រដ្ឋាភិបាលក្នុងការបង្កើតសៀវ​ភៅ​ណែ​នាំ​ត្រៀម​សម្រាប់គ្រោះមហន្តរាយផងដែរ។

អ្នកអាចទាញយកផ្ទាំងរូបភាពពេញបានតាមរយៈតំណភ្ជាប់ខាងក្រោម។

https://en.pandaid.jp/hygiene/social-distancing

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: