កម្មវិធីប្រជុំអនឡាញតាមរយៈហ្គេម “Animal Crossing” – តើវាអាចទៅរួចដែរឬទេ?
ដោយសារការព្រួយបារម្ភជុំវិញបញ្ហាសុវត្ថិភាពរបស់កម្មវិធី Zoom ធ្វើអោយអាជីវកម្មជាច្រើនចាប់ផ្តើមស្វែងរកជម្រើសផ្សេងៗដើម្បីបន្តធ្វើការនៅផ្ទះ។ ក្រុមហ៊ុនមួយចំនួននៅសហរដ្ឋអាមេរិកឈប់ប្រើកម្មវិធី Zoom ហើយប្តូរទៅសាកល្បងការជួបជុំអនឡាញក្រោមទម្រង់ហ្គេមជប៉ុន។
រូបភាព https://nextshark.com/animal-crossing-japanese-company-conferencing/
យោងតាមរបាយការណ៍របស់គេហទំព័រជប៉ុន Livedoor ក្រុមការងារបានអោយដឹងគេហទំព័រថ្មីៗនេះបានរៀបចំកម្មវិធីធ្វើការនៅផ្ទះតាមរយៈហ្គេម Animal Crossing: New Horizons គឺជាវីដេអូហ្គេមបង្ហាញអំពីជីវិតលើអេក្រង់ Nintendo Switch ។
នៅក្នុង Animal Crossing: New Horizons អ្នកលេងហ្គេមចូលតួអង្គដែលខ្លួនចូលចិត្តមានភារកិច្ចរុករកកោះដាច់ស្រយាល។
រូបភាព https://nextshark.com/animal-crossing-japanese-company-conferencing/
អ្នកសរសេរវេបសាយម្នាក់អញ្ជើញបុគ្គលិកក្រុមការងារចូលរួមការប្រជុំនិម្មិតមួយលើកោះក្នុងហ្គេមតាមសំណើរបស់នាយក។ កិច្ចប្រជុំពិតជាគួរអោយចាប់អារម្មណ៍បុគ្គលិកថែមទាំងអាចទៅស្ទូចត្រីពេលបញ្ចប់កិច្ចប្រជុំ។
រូបភាព https://nextshark.com/animal-crossing-japanese-company-conferencing/
ទោះបីកិច្ចប្រជុំតាមរយៈ “Animal Crossing’s” ប៉ុន្តែវាពិតជាសប្បាយ ហ្គេមនេះនៅមានចំណុចខ្វះខាតច្រើនដែលមិនទាន់អាចពង្រីកបាន។
បញ្ហាចម្បងមួយចំនួនបង្ហាញថាវាមិនអាចផ្ទេរឯកសារ និងមិនអាចរៀបចំការសន្ទនាផ្ទាល់រវាងបុគ្គល និងបុគ្គល។
ក្រៅពីនេះការបន្ថែមទំនាក់ទំនងលើកោះតម្រូវអោយស្វែងរកលេខកូដរបស់អ្នកប្រើ Nintendo Switch រាងពិបាកក្នុងការកំណត់មិត្តរួមការងារ។ គុណវិបត្តិផ្សេងទៀតគឺអ្នកប្រើមិនអាចផ្តោតអារម្មណ៍លើការងារនៅពេលហ្គេមផ្តល់ភារកិច្ចតម្រូវអោយបំពេញ។
ភាពជោគជ័យបំផុតរបស់ហ្គេមស្ថិតលើសារត្មីកំសាន្តប៉ុន្តែពេលវេលាមិនប្រាកដប្រជាទេ។ NBC News បានអោយដឹង Animal Crossing: New Horizons អាចនឹងក្លាយជាវិធីជួយបំបាត់អារម្មណ៍ធុញទ្រាន់ទាក់ទងបញ្ហាវីរុសរាតត្បាតបណ្តោះអាសន្ន។
Sacchan