ចូលរួមសោកស្តាយចំពោះមរណៈភាពរបស់តារាបញ្ចូលសម្លេងរឿងគំនូរជីវចល Shin – Crayon Shin-chan
កាលពីថ្ងៃទី ១២ ខែមេសាតារាបញ្ចូលសម្លេងលោក Fujiwara Keiji បានទទួលមរណភាពដោយសារជំងឺមហារីកនៅអាយុ ៥៥ ឆ្នាំ។ ព័ត៌មាននេះត្រូវបានចុះផ្សាយលើគេហទំព័ររបស់ក្រុមហ៊ុនដែលតារាបញ្ចូលសម្លេងរូបនេះទទួលតំណែងជាតំណាងនាយកនៅថ្ងៃទី ១៦ ខែមេសា។
រូបភាព https://www.sponichi.co.jp/entertainment/news/2020/04/16/kiji/20200416s00041000267000c.html
លោក Fujiwara Keiji មានកេរ្តិ៍ឈ្មោះល្បីពេលចូលតួធ្វើជាឪពុករបស់ Shin – Crayon Shin-chan គឺលោក Nohara Hiroshi និងតួសម្តែងជាច្រើនផ្សេងទៀត។ នៅឆ្នាំ ២០១៦ គាត់ធ្លាប់ត្រូវបញ្ចូនទៅបន្ទីរពេទ្យម្តង ហើយបន្ទាប់មកជាសះស្បើយឡើងវិញនៅឆ្នាំ ២០១៧ ។ ប៉ុន្តែរហូតមកដល់ឆ្នាំនេះគាត់មិនអាចឆ្លងផុតពីជំងឺមហារីក ហើយបន្សល់ទុកនូវភាពសោកសៅសម្រាប់អ្នកគាំទ្រជាច្រើនចំពោះរឿង Anime Shin – Crayon Shin-chan ។
“លោក Fujiwara Keiji គឺជាតំណាងនាយក និងតារាបញ្ចូលសម្លេងរបស់យើងបានទទួលមរណៈភាពនៅអាយុ ៥៥ ឆ្នាំក្រោយរយៈប្រយុទ្ធជាមួយជំងឺមហារីក។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រលោក។
ពិធីបុណ្យសពធ្វើឡើងក្នុងចំណោមសាច់ញាតិរបស់អ្នកស្លាប់តែប៉ុណ្ណោះ
យើងសូមបដិសេធដោយស្មោះចំពោះការផ្ញើជូនផ្កា”។
ឆ្នាំ ២០២០ ប្រហែលជាឆ្នាំដែលបាត់បង់ច្រើនបំផុតនៅពេលដែលសិល្បករជប៉ុនល្បីឈ្មោះពីររូបទទួលមរណៈភាព។ សង្ឃឹមថាក្រោមស្ថានភាពវីរុសកូរ៉ូណាកំពុងរីករាលដាល យើងទាំងអស់គ្នានឹងមិនទទួលដំណឺងអាក្រក់បន្ថែមទៀតឡើយ។
Chee