រូបមន្តសាច់អាំងសាមញ្ញៗសម្រាប់អ្នកដែល​ចូលចិត្តសាច់អាំងបែបជប៉ុន

តើអ្នក​ចូលចិត្តហូបសាច់អាំងដែរទេ? សាច់គោ Wagyu គឺជាមុខម្ហូបលំដាប់កំពូលនៅភោជនីយដ្ឋានសាច់អាំងជប៉ុន។

រូបភាព https://toyokeizai.net/articles/-/213006

សរសៃខ្លាញ់រួមជាមួយបំណែក​សាច់ទន់ឈ្ងុយឆ្ងាញ់រលាយនៅចុងអណ្តាត។ ក្រោម​ស្ថាន​ភាពជំងឺរាតត្បាតកូវីដ-១៩ កំពុងរាតត្បាត សាច់គោ Wagyu ក៏រងប៉ះពាល់ ចំណែកឯតម្លៃលក់ធ្លាក់ចុះ​ផងដែរ។ ដូច្នេះនេះជាឱកាសសម្រាប់អ្នកដែលរស់​នៅ​ប្រទេស​ជប៉ុនចូលចិត្តហូបសាច់អាំង។

ទោះជាយ៉ាងណា បើអ្នក​មិន​អាច​ទៅជប៉ុន ថ្ងៃនេះ JAPO នឹងណែនាំអ្នក​រូបមន្តមួយចំនួនសម្រាប់​ធ្វើសាច់អាំងឆ្ងាញ់​ដូច​នៅក្នុងភោជនីយដ្ឋាន។

លក្ខណៈពិសេសរបស់សាច់អាំងស្ថិតលើរសជាតិចម្រុះនៃសាច់ក្នុងផ្នែក​នីមួយៗ។

នៅពេលដែលនិយាយអំពីសាច់ត្រូវមាន Karubi (カルビ) គឺជាផ្នែក​ខាងក្រោម​របស់សាច់គោ។ របៀបហៅផ្សេងទៀតគឺ Bara niku (バラ肉) ។

រូបភាព https://niku-miyabi.com/

ប្រសិន​បើ​អ្នក​បរិភោគតាមបែបជប៉ុនអ្នក​គួរតែ​ប្រឡាក់ Karubi ជាមួយទឹកស៊ីអុីវ (醤油だ) ។ ដូច្នេះ​យើង​នឹង​ចាប់​ផ្តើម​ធ្វើទាំងអស់គ្នាណា!

【គ្រឿងផ្សំ】

រូបភាព http://r.gnavi.co.jp/g-interview/entry/yandp/4811

បន្ទះសាច់គោ ៥០០ ក្រាម

ទឹកស៊ីអុីវ ៤ ស្លាបព្រា

ស្ករ ២ ស្លាបព្រា

ខ្ទឹមស ១ ស្លាបព្រា

ខ្ទឹម paro ៣ ស្លាបព្រា

ប្រេងល្ង ១ ស្លាបព្រា

ម្រេចបន្តិច

ល្ងបន្តិច

【របៀបធ្វើ】

រូបភាព https://www.dinos.co.jp/p/1280301891/

លាយគ្រឿងផ្សំក្នុងចានធំមួយទុករយៈពេលប្រហែល ៥-៦ នាទី។ នៅពេល​គ្រឿងទេសចូលជាតិយើងនឹងអាំងសាច់។

រូបភាព https://www.dinos.co.jp/p/1280301891/

សាច់គោផ្នែកនីមួយៗមានរបៀបហូបខុសគ្នា ក្នុងចំណោមនោះសាច់ដែលគេនិយមហូបគឺអណ្តាតគោ (タン) ។ ជា​មួយ​​នឹង​អណ្តាត​គោ អំបិល ម្រេច និងក្រូចឆ្មាអាចបង្កើនរសជាតិកាន់តែឆ្ងាញ់។

【គ្រឿងផ្សំ】

អណ្តាតសាច់គោហាន់ស្តើង ១២០ ក្រាម

ខ្ទឹមស ១/២

ស្លឹកខ្ទឹមបន្តិច

ប្រេងល្ងបន្តិច

ល្ងសបន្តិច

ម្រេចបន្តិច

ទឹកក្រូចឆ្មាប្រើធ្វើជាទឹកជ្រលក់

【របៀបធ្វើ】

ខ្ទឹម​ស និង​ខ្ទឹម paro ហាន់ម៉ត់ ប្រើចានតូច​លាយប្រេងល្ង និងខ្ទឹមចូលគ្នា បន្ទាប់មករៀបអណ្តាតគោពីលើ។ បន្ទះ​សាច់​ខាង​លើដាក់ខ្ទឹម និងស្លឹក​ខ្ទឹម​។ បន្ថែម​ម្រេច អំបិល និងល្ងខ្លះរួចអាំងជាការស្រេច។

រូបភាព https://www.dinos.co.jp/p/1280301891/

អណ្តាតគោរាងស្វិតហើយរឹង ដូច្នេះ​ត្រូវហាន់ជាចំណិតស្តើងដើម្បីអោយគ្រឿងទេសជ្រាបចូល និងស្រួលទំពារ។ កុំភ្លេចជ្រលក់ទឹកក្រូចឆ្មារសជាតិនឹងកាន់តែឆ្ងាញ់។

ចុងក្រោយម្ហូបមាន​រសជាតិ Miso ផ្នែក​សាច់​ភាគច្រើនបិរភោគជាមួយទឹកជ្រលក់ Miso គឺ Shimachou ឬគេ​ហៅ​ថា​ពោះវៀនធំ(大腸)។

រូបភាព https://cookpad.com/recipe/3323683

【គ្រឿងផ្សំ】

Shimachou (ពោះវៀនធំ) ៥០០ ក្រាម

Miso ១ ស្លាបព្រា 

ទឹកជ្រលក់ម្ទេសកូរ៉េ ១ ស្លាបព្រា

Mirin ១ ស្លាបព្រា

ស្រាចម្អិនម្ហូប ១ ស្លាបព្រា

ស្ករ ១ ស្លាបព្រា

ល្ង ១/២ ស្លាបព្រា

ខ្ទឹមស

ខ្ញី ១/២ 

ប្រេងល្ង ១ ស្លាបព្រាកាហ្វេ

【របៀបធ្វើ】

លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាបន្ទាប់មកបន្ថែម Shimachou ។ លាយបញ្ចូលគ្នាអោយគ្រឿងទេសជ្រាបចូលយ៉ាង​ល្អ បន្ទាប់​មក​ទុកក្នុង​ទូទឹកកកមួយ​យប់ ថ្ងៃបន្ទាប់គ្រាន់តែអាំងជាការស្រេច។

អ្នក​អាចសាក​ល្បងរូបមន្តទាំងនេះ និងនៅផ្ទះដោយសុវត្ថិភាពរហូតដល់ជំងឺរាតត្បាកន្លងផុតទៅ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: