Oiran ស្រ្តីរកសុីផ្លូវ​ភេទលំដាប់ខ្ពស់ – ចង់​ជួប​ត្រូវ​​បញ្ជាក់​ពី​​ហិរញ្ញវត្ថុ​ និង​ត្រូវ​ជួប​គ្នា​ចំនួន ៣ ដង​មុន​ពេល​ទទួល​​សេវា​បម្រើ

តើអ្នកដឹងអ្វីខ្លះអំពី Oiran ? 

ភ្ញៀវទេសចរណ៍ភាគច្រើនយល់ច្រឡំនឹងពាក្យថា “Oiran” ។ អត្តបទនេះនឹងពន្យល់អំពីវប្បធម៌ចម្លែកនៃ Oiran ស្ត្រីរកស៊ីផ្លូវភេទ “ស្រ្តីពេស្យា” លំដាប់ថ្នាក់ខ្ពស់ក្នុងផ្ទះបន Yoshiwara yuukaku chashi ។ ពួកគេត្រូវចេះតែងកំ​ណាព្យ លេងភ្លេង ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចប៉ះ Oiran នោះទេ។

រូបភាព https://mag.japaaan.com/step/27931/ogawa_yosh-13_650_smoking

កំឡុងសម័យអេដូឆ្នាំ ១៦០៣ ដល់ ១៨៦៨ Yukaku “ផ្លូវរាត្រី” រដ្ឋាភិបាលជប៉ុនអនុញ្ញាតឲ្យ​ស្រ្តីប្រ​កប​របររកសុីផ្លូវ​ភេទ បើកផ្ទះបននៅកន្លែងដាច់ឆ្ងាយពីទីប្រជុំជន ផ្ទះបនល្បីៗមួយចំនួនដូចជា Yusshiwara នៅ​អេដូ “Tokyo សព្វថ្ងៃ” Shimabara នៅ Kyoto ចំណែក Shinmachi នៅ Osaka ។ ក្នុងចំណោមស្រ្តីរកសុីផ្លូវ​ភេទ Oiran ស្ថិតក្នុងលំដាប់ខ្ពស់ជាងគេ។

ពាក្យ Oiran បានមកពីឃ្លា “Oiran no tokoro no nee-san”  មានការបកស្រាយជាច្រើនអំពីប្រភពពាក្យ Oiran ការសន្មត់ផ្សេងទៀតនិយាយពីនារីដែល​ធ្វើការឲ្យ Oiran ។ ហើយពាក្យនេះបានក្លាយជាពាក្យសំដៅលើស្រ្តីដែល​​រក​​សុី​ផ្លូវ​​ភេទថ្នាក់ខ្ពស់នៅ Yoshiwara ។

Oiran ធ្វើការនៅ Yoshiwara មិន​អង្គុយក្នុង Harimise នោះទេ។ Harimise គឺជាផ្ទះបនសម្រាប់ស្រ្តីរកសុីផ្លូវ​ភេទ​ឈរ​ពីក្រោយរនាំងដែក (ដូចរូបខាងលើ) ។ ភ្ញៀវជ្រើសរើសស្រី​ម្នាក់ ឬ Yuujyo ដែលពួកគេចូលចិត្ត។  Oiran មិន​​​ធ្វើ​ការ​នៅ​កន្លែងនោះទេ ដូច្នេះតើត្រូវធ្វើយ៉ាងណាទើបទទួល​បាន Oiran បម្រើ?

រូបភាព https://mag.japaaan.com/step/27931/yosiwara3

ដើម្បីអញ្ជើញបាន Oiran ភ្ញៀវត្រូវ​ទៅហាងតែធ្វើជាអ្នក​ណែនាំ។ មិន​ត្រឹម​តែទៅហាងតែប៉ុណ្ណោះទេ មុន​នឹងភ្ញៀវទៅ​ត្រូវចំណាយ​​ប្រាក់ច្រើនដើម្បីបង្ហាញថា ពួកគេមានប្រាក់ និងអំណោចគ្រប់គ្រាន់សម្រាប់ជួប Oiran ។ បន្ទាប់​មក​ទើបពួក​គេ​​មាន​​សិទ្ធសុំជួប Oiran ម្នាក់។ នៅពេលដែល​ត្រូវ​កោះហៅឲ្យមក​បម្រើ Oiran ត្រូវ​ស្លៀកសម្លៀកបំពាក់ និង​ម៉ូដសក់​ដែល​ត្រូវ​បានកំ​ណត់​។

ប្រសិន​បើ​ពួកគេ​ចង់​ឲ្យ Oiran បម្រើ ភ្ញៀវត្រូវ​ជួប​នាងឲ្យបាន ៣ ដង លើកដំបូង​ Oiran នឹងអង្គុយឆ្ងាយពីភ្ញៀវ នាង​មិន​អាចហូប មិន​អាចផឹក ឬជជែកជាមួយ​ភ្ញៀវនោះទេ។ ក្នុងអំឡុងពេលនោះ Oiran នឹងសម្រេចចិត្ត​ថា​​ តើ​ភ្ញៀវរូបណាសាកសម​នឹង​ការបម្រើរបស់នាង។ ភ្ញៀវខំប្រឹងអួតពីទ្រព្យសម្បត្តិ និង​ប្រាក់របស់ពួកគេក្នុង​​ពិធី​ជប់​លៀង​​ធំ។ លើកទី ២ Oiran នឹងអង្គុយជិតភ្ញៀវហើយដូចជាលើកទី ១ ដែរ Oiran មិន​ហូប មិន​ផឹក ឬជជែកគ្នា​ឡើយ។ ចំណែកលើកទី ៣ ពេល Oiran សម្រេចនឹងបម្រើនរណាម្នាក់ ភ្ញៀវនឹងក្លាយទៅជា “Najimi” មាន​ន័យ​ថាភ្ញៀវចាស់។ ចុងក្រោយភ្ញៀវទទួល​បានថាស និងចង្កឹះដែលមានឈ្មោះរបស់គាត់ឆ្លាក់ពីលើ។

រូបភាព https://mag.japaaan.com/step/27931/unknown-1-2

ដើម្បីក្លាយជា Oiran មួយរូប ត្រូវ​គោរពតាមច្បាប់ទម្លាប់ឡើងតាមដំណាក់កាលចាប់ពី Kamuro បន្ទាប់​មក​ដល់ Furisode Shinzou ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយជា Oiran នោះទេ មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់​ស្អាត មានទេពកោសល្យក្នុងផ្នែកជាច្រើនប៉ុណ្ណោះទេ ថែមទាំងមានរូបសម្បត្តិល្អទៀតផង។ អ្នក​ដែលជ្រើស​រើស​នារី​ទាំងនេះគេហៅថា “Zegen” នារី​ទាំងនេះ​ទទួល​បាន​ប្រាក់ដែល​ពួកគេ​នឹង​រក​បាន​ក្នុងមួយ​ឆ្នាំ​មុន​។ ដោយ​សារ​តែ​អ្នក​ជ្រើស​រើសមកពីគ្រប់ទិសទីទូទាំងប្រទេស មានពាក្យមួយដែលគេហៅថា “kuruwa kotoba” ដើម្បីលាក់បាំងសម្លេងតាមតំបន់។

នារី​ដែល​ក្លាយទៅជា Oiran នឹងទទួលបានការបណ្តុះបណ្តាលមុខជំនាញផ្សេងៗដូចជាអក្សរសិល្ប៍ជប៉ុន អក្សរផ្ចង់ ពិធីតែ កំណាព្យ Tanka, Igo – ជាប្រភេទល្បែងប្រជាប្រិយ ភ្លេង Shamisen ឧបករណ៍ភ្លេងប្រពៃណីជប៉ុន។

បន្ទាប់ពីក្លាយជា Oiran ប្រាក់ចំណាយសម្រាប់ការស្នាក់នៅ ថែរូបរាងរបស់ពួកគេក៏ច្រើនណាស់ដែរ ដូច្នេះ​មិន​មែន​មាន​​តែ​អ្នកក្រប៉ុណ្ណោះទេ សូម្បីតែអ្នកមានក៏មិន​ប្រាកដថាបាន Oiran បម្រើដែរ។

នៅលើសក់ក្បាលរបស់ Oiran ភ្ជាប់ Kanzashi ចំនួន ៣ សងខាង សរុប ៦ ធ្វើពីផ្កាថ្ម។ ការតុបតែងសក់​ក្បាលមូលជាពីរផ្នែក ពាក់​​ស្បែក​​ជើងឈើ Geta ខ្មៅធ្ងន់ដែលគេហៅថា Hachimonji សម្រាប់ពាក់ពេលដើរ។

មនុស្សជាច្រើនយល់ច្រឡំ Oiran ជាមួយ Geisha ប៉ុន្តែ​នារីទាំងពីរនេះប្រកបរបរខុសគ្នា។ Geisha ជាការងារបម្រើភ្ញៀវ​មក​កំសាន្ត​ក្នុងពិធី​ជប់លៀង​ ឬច្រៀង ចំណែក Oiran គឺជាស្រ្តី​រក​សុីផ្លូវ​ភេទ​ថ្នាក់​ខ្ពស់នៅសម័យអេដូ។ 

AD 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: