ការរួមបញ្ចូលយ៉ាងពិសេសរវាងតន្រ្តីបុរាណ និងខែ្សភាពយន្ត Anime ល្បីៗ
ខែមេសាគឺជាខែដែលមានអត្ថន័យពិសេសសម្រាប់អ្នកគាំទ្ររឿង Anime ល្បីៗ ។ នៅពេលខ្សែភាពយន្តនេះទើបតែបញ្ចប់អ្នកផលិតត្រូវជ្រើសរើសតន្រ្តីបុរាណសាកសមទៅនឹងខ្សែភាពយន្ត Manga ច្បាប់ដើម។ សំណាងពួកគេមិនធ្វើអោយទស្សនិកជនខកចិត្តរួមទាំងអ្នកគាំទ្រ Manga ក៏ដូចជាអ្នកគាំទ្រតន្រ្តីបុរាណផងដែរ។
រូបភាព https://weheartit.com/entry/269470386
តន្រ្តីបុរាណដូចជាកំណប់ទ្រព្យរបស់មនុស្សជាតិ ប៉ុន្តែមិនពេញនិយមសម្រាប់យុវជនដូចតន្ត្រី Pop, Rock ឡើយ។ ក្រៅពីអារម្មណ៍សោកស្តាយចំពោះតួឯកស្រី Kaori តាមរយៈខ្សែភាពយន្ត និងតន្រ្តីបុរាណប្រសិនបើអាចធ្វើអោយអ្នកចូលចិត្តប្រភេទតន្រ្តីនេះវាគឺជាភាពជោគជ័យដែលអ្នកផលិតខ្សែភាពយន្តចង់បាន។
រូបភាព http://rebloggy.com/post/anime-my-art-fanart-animu-shigatsu-wa-kimi-no-uso-your-lie-in-april-miyazono-kao/114165509615
នៅក្នុងអត្ថបទនេះយើងនឹងស្តាប់បទចម្រៀងបញ្ចូលក្នុងខ្សែភាពយន្ត Anime តាមលំដាប់លំដោយដើម្បីអោយអ្នកអាចស្តាប់ឡើងវិញ។ បង្ហាញអំពីតួឯកស្រី និងបំណងប្រាថ្នារបស់នាង ហើយបណ្តែតអារម្មណ៍ក្នុងបទភ្លេងពិរោះៗរបស់តន្រ្តីបុរាណ។
Beethoven – Piano Sonata No. 14 (Moonlight Sonata) (3rd Movement)
នេះជាតន្រ្តីដែលតួឯកប្រុស Kosei សម្តែងក្នុងការប្រកួតព្យាណូកាលពីនៅក្មេង។ ការសម្តែងនេះធ្វើអោយអារម្មណ៍របស់តួឯកស្រី Kaori រំជួលចិត្ត។
Beethoven – Violin Sonata No. 9 (Kreutzer Sonata) (1st Movement)
នេះជាបទចំរៀងដែល Kaori សម្តែងក្នុងជុំទីមួយនៃការប្រកួតវីយូឡុង ហើយក៏ជាលើកទីមួយ Kosei ស្តាប់ Kaori លេងតន្រ្តីផងដែរ។
Mozart – Twelve Variations on Twinkle Twinkle Little Star
Kosei សម្តែងបទចម្រៀងនេះជាមួយកុមារនៅក្នុងហាងកាហ្វេបន្ទាប់ពីត្រូវ Kaori ធ្វើបាប។
Saint-Saëns – Introduction and Rondo Capriccioso
Kaori និង Kosei សម្តែងបទចម្រៀងជាមួយគ្នាក្នុងជុំទីពីរនៃការប្រកួតវីយូឡុង។
Chopin – Etude Op. 25, No. 5 (Wrong Note)
បទចម្រៀងមួយទៀតដែលសម្តែងដោយតួអង្គ Kosei សម្តែងក្នុងការប្រកួតព្យាណូ។
Chopin – Etude Op. 10, No. 4 (Torrent)
នេះជាបទចំរៀងដែលសម្តែងដោយតួអង្គ Takeshi ។
Chopin – Etude Op. 25, No. 11 (Winter Wind)
នេះគឺជាបទចម្រៀងដែលសម្តែងដោយតួអង្គ Emi ក្នុងការប្រកួតព្យាណូ Anime ។
Kreisler – Old Viennese Melodies – Love’s Sorrow
បទចម្រៀងផ្សេងទៀតដែលតួអង្គទាំងពីរប្រើក្នុងការប្រកួតវីយូឡុងបន្ទាប់។
Rachmaninoff –Love’s Sorrow (piano)
តួអង្គ Kosei សម្តែងព្យាណូ Love’s Sorrow ក្នុងការប្រកួត។
Debussy – Suite bergamasque (3rd Movement) (Clare de lune)
តួអង្គ Kosei លេងបទចម្រៀងនេះអោយ Tsubaki ស្តាប់ក្នុងបន្ទប់តន្ត្រី។
Tchaikovsky – Waltz “The Sleeping Beauty”
តួអង្គ Kosei និង Nagi សម្តែងរួមគ្នាក្នុងឱកាសពិធីបុណ្យសាលា។
Chopin – Etude Op. 10, No. 12 (Revolutionary Etude)
តួអង្គ Takeshi សម្តែងបទចម្រៀងក្នុងជុំដំបូងនៃការប្រកួតព្យាណូ។
Chopin – Ballade No. 1 in G minor, Op. 23
បទចម្រៀងមួយបទទៀតដែលតួអង្គ Kosei សម្តែងនៅក្នុងការប្រកួតព្យាណូ។
ជាមួយនឹងស្នាដៃតន្ត្រីបុរាណផ្សេងទៀតដែលបញ្ចូលក្នុងខ្សែភាពយន្ត Anime ។
ក្នុងរយៈពេលត្រូវនៅផ្ទះលើកនេះប្រសិនបើមានពេលវេលាអ្នកអាចមើលវីដេអូទាំងអស់ខាងលើ។
Sacchan