ទូកនេសាទក្តាមនៅលើដែនទឹកដែលមានជម្លោះរវាងជប៉ុន និងរុស្ស៊ី
ឧស្សាហកម្មជលផលនេសាទក្តាមនាំមកនូវប្រាក់ចំណូលច្រើនរហូតដល់ទៅ ៣០០,០០០,០០០ យ៉េន។
តើអ្នកដឹងទេថាហេតុអ្វីបានជាពួកគេទទួលបានប្រាក់ចំណូលច្រើនបែបនេះ? ដោយសារតែអ្នកនេសាទត្រូវប្រថុយជីវិតរបស់ខ្លួន។
ភាគខាងជើងប្រទេសជប៉ុន ហួសកោះហុកកៃដូជាតំបន់ទឹកដីរវាងជប៉ុន និងរុស្ស៊ី ដែលគេហៅថាកោះ Kuril ។ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ កម្មសិទ្ធិគ្រប់គ្រងតំបន់នេះជារបស់កងទ័ពសូវៀត។ ក្រោមយុទ្ធសាស្ត្រជាច្រើនរបស់រដ្ឋាភិបាលជប៉ុន ដើម្បីដណ្តើមកាន់កាប់ទឹកដីភាគខាងជើង រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីនៅមិនទាន់ឆ្លើយតបនឹងជប៉ុនឡើយ ដូច្នេះកម្មសិទ្ធិគ្រប់គ្រងគឺប្រទេសរុស្ស៊ី។
តំបន់សមុទ្រនៅកន្លែងនេះធម្មជាតិ សម្បូរប្រភពក្តាមសមុទ្រច្រើនក្រៃលែងដែលជាកន្លែងល្អសម្រាប់អ្នកនេសាទ។
រូបភាព http://www.azabu-wamon.com/fcblog/2019/11/20/大きいタラバガニ
មូលហេតុដែលតំបន់នេះមានការដណ្តើមកាន់កាប់ព្រោះវាទាក់ទងនឹងធនធានសេដ្ឋកិច្ច។
កាលពីមុនប្រទេសរុស្ស៊ី ឬគេហៅថាសហភាពសូវៀតជាប្រទេសតឹងរឹងចំពោះបញ្ហាព្រំដែន។ ករណីចាប់ខ្លួន និងបាញ់ពន្លិចទូកនេសាទជាបញ្ហាទូទៅ។ ក្រោមស្ថានភាពនោះរដ្ឋាភិបាលជប៉ុនក៏បានរឹតបន្តឹងសន្តិសុខសម្រាប់ដែនទឹករបស់ខ្លួនផងដែរ។ ទូកនេសាទធម្មតាបើកទៅមកនឹងត្រូវគេចាប់ភ្លាមៗ ប៉ុន្តែបើដំឡើងទៅជាទូកល្បឿនលឿនងាយស្រួលរត់គេចខ្លួន។ ទូកនេសាទក្តាមគេហៅថា 特攻船 (Tokuko Bune) ។
រូបភាព https://shanti.naturum.ne.jp/e2988045.html
ដើម្បីគេចពីការតាមប្រមាញ់របស់ប៉ូលីស ត្រូវប្រើទូកប្រភេទតូចដែលបំពាក់ដោយម៉ាស៊ីនមានម្លាំងរហូតដល់ ១០០០ (horse power) ។
ទូកធម្មតាប្រើប្រេងធ្ងន់ ចំណែកទូកប្រភេទនេះប្រើប្រេងសាំងកម្រិតខ្ពស់ ដែលគេហៅថា “សាំង octan” ។ ឡានទំនើបទើបប្រើសាំងប្រភេទនេះ ប៉ុន្តែក្នុងរយៈពេលកន្លងមកគេរកឃើញថា ការលក់កើនឡើងខ្ពស់នៅតំបន់ក្បែរកំពង់ផែនេសាទ Nemuro ។ ប្រេងសាំងត្រូវបានអ្នកនេសាទទិញ និងប្រើសម្រាប់ទូកនេសាទពិសេស។
នៅពេលទូកធ្វើដំណើរក្នុងល្បឿនលឿនវាអាចនឹងបណ្តាលឲ្យក្រឡាប់មានន័យថា អ្នកនេសាទត្រូវប្រថុយជីវិតរបស់ពួកគេរាល់ការធ្វើដំណើរម្តងៗ។ ជាការតបស្នងវិញ ក្រោយពេលពីរបីខែចេញនេសាទពួកគេនឹងទទួលបានប្រាក់ចំណូល ៣០០.០០០.០០០ យ៉េន។ មនុស្សជាច្រើននិយាយថា អ្នកនេសាទចូលរួមជាមួយ Yakuza ដើម្បីតម្លើងតម្លៃអាចរកប្រាក់រហូតដល់ទៅ ១ ពាន់លានយ៉េន។
ប៉ុន្តែបន្ទាប់ពីសហភាពសូវៀតដួលរលំឈានចូលទសវត្សឆ្នាំ ២០០០ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Putin ទូកនេសាទមិនអាចបន្តដោយសារតែការវាយប្រហារយ៉ាងខ្លាំងរបស់រដ្ឋាភិបាលប្រទេសនេះ។
បន្ទាប់ពីបាញ់កាំភ្លើងគំរាម ពួកគេភ្ជង់កាំភ្លើងបាញ់រះទូកនេសាទ។ មានប្រហែលជា ២០ កន្លែងលើទូកត្រូវវាយប្រហារ វាដូចជាសមរភូមិអ្នកនេសាទប្រាកដជាមិនអាចឆ្លងផុតឡើយ។
ក្តាមមានរសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែប្រសិនបើអ្នកត្រូវប្រថុយជីវិតរបស់អ្នកដូចនេះតើវាសមទេ?
Kengo Abe