ប្រសិនបើអាចជ្រើសរើសតើសាលា Anime មួយណាដែលអ្នកនឹងដាក់ពាក្យសុំចូលរៀន?

ប្រភេទរឿងគំនូរជីវចលជប៉ុនភាគច្រើនថតឈុតឆាកសាលារៀន។ សាលាមួយចំនួន​យកតាមតម្រាប់សាលាពិតចំណែកខ្លះទៀតជាសាលាលក្ខណៈប្រឌិត។ 

ខែមេសាជារដូវចុះឈ្មោះចូលរៀននៅប្រទេសជប៉ុន ប៉ុន្តែដោយសារវីរុសកូវីដ-១៩ ពេលវេលាចុះឈ្មោះចូលរៀនប្រហែលជាត្រូវពន្យារពេល។ ដូច្នេះទំព័រស្ទង់មតិ Anime! Anime! ស្នើអោយអ្នក​អាន​បោះឆ្នោតលើសំណួរថា “តើសាលា Anime ក្នុងក្តីស្រមៃមួយណាដែលអ្នកចង់ដាក់ពាក្យចូលរៀន?” អ្នកគាំទ្រចំនួន ២២២ នាក់បានចូលរួមក្នុងការស្ទង់មតិនេះភាគច្រើនមនុស្សចាប់ពីអាយុ ១៩-២០ ឆ្នាំ។ លទ្ធផលទាំង ៤ ដែលទទួល​បានការជ្រើសរើសច្រើនបំផុត​ដូច​ខាងក្រោម។

៤. សាលាវិទ្យាល័យ Gintama (Gintama)

ជាក់ស្តែងបរិយាកាសសាលារៀនបែបនេះមិន​ត្រូវ​ចិត្តអាណាព្យាបាលសិស្សទេ។ នៅទីនោះថែមទាំងមានថ្នាក់ “3-Z” និងគ្រូ Ginpachi តែងតែជក់បារីពេលកំពុងបង្រៀនបង្កបញ្ហាច្រើនដល់សិស្ស។ ប៉ុន្តែប្រហែលជាសិស្សខ្លះចាប់អារម្មណ៍នឹងបរិយាកាសសាលាបែបនេះ។

៣. សាលា Kunugigaoka (ថ្នាក់ធ្វើឃាត)

https://twitter.com/Suplada_dawakoo/status/1247157116172775428?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1247157116172775428&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fyeu-thich%2F110080.html

 

ថ្នាក់រៀន 3E ក្នុងរឿង Anime ជាប្រភេទថ្នាក់រៀនពិសេសសម្រាប់សិស្សដែល​គេចាត់ទុកថាគ្មានសង្ឃឹម គ្រូបន្ទុកថ្នាក់គឺ Koro-sensei ជាសត្វចម្លែកមានរាងដូចរតីយាវហឺ ហើយបញ្ជាក់ប្រាប់សិស្សថាត្រូវ​សម្លាប់គាត់មុនពេលបញ្ចប់ឆ្នាំសិក្សា។ Koro-sensei មិន​ត្រឹម​តែបង្រៀនមុខ​វិជ្ជាមូលដ្ឋានប៉ុណ្ណោះទេតែថែមទាំងបង្រៀនជំនាញធ្វើឃាតផងដែរ។

អ្នកដែលបោះឆ្នោតជ្រើសរើសសាលានេះយល់ថា “ទោះបីជាថ្នាក់រៀន 3E គឺជាការឈឺចាប់ប៉ុន្តែ Koro-sensei ជាអ្នក​បង្រៀនគ្រប់គ្នាសុទ្ធតែចូលចិត្ត”។

២. វិជ្ជាស្ថានឯកជន Yumenosaki (Ensemble Stars)

ទោះបីជាលទ្ធផលបោះឆ្នោត​គាំទ្រចំនួន ៧៥% ជាស្រ្តីសាលាជាប់ចំណាត់ថ្នាក់លេខ ២ ប៉ុន្តែនេះជាសាលាសម្រាប់បុរស។

សាលាបណ្តុះបណ្តាលជំនាញដូចជា Idol ឬផលិតកម្មតន្រ្តី។ ទោះបីគ្មាន​ក្នុងតារាងបញ្ជីតែចំណុចដែលគួរអោយចាប់អារម្មណ៍គឺសាលាមានបន្ទប់គេងថ្ងៃ។

១. សាលាវិទ្យាល័យ U.A (Yuuei) (My Hero Academia)

សាលាវិទ្យាល័យ U.A ទទួល​បានចំណាត់ថ្នាក់លេខ ១ ក្នុងការស្ទង់មតិ។ នេះជាប្រភេទសាលាបណ្តុះបណ្តាលវីរៈបុរសលេខមួយ។ ឈ្មោះភាសាជប៉ុនរបស់សាលានេះប្រើអក្សរ 雄 (Yuuei) ដែលជាពាក្យបញ្ច្រាសរបស់ពាក្យជប៉ុនសម្រាប់ពាក្យ eiyuu មានន័យថាវីរៈបុរស។

អ្នក​ចូលរួមឆ្លើយសំណួរស្ទង់មតិនិយាយថាទោះបីប្រព័ន្ធអប់រំហាក់ដូចជាពិបាកក៏ដោយ ប៉ុន្តែ​អ្វីដែល​ទទួ​លបានជាជំនាញចាំបាច់សម្រាប់ជីវិត។ ម្យ៉ាងវិញទៀតឯកសណ្ឋានទាន់សម័យ ព្រឹត្តិការណ៍មហោស្រពសាលាគួរអោយចាប់អារម្មណ៍ចំណែក​គ្រូបង្រៀនដ៏អស្ចារ្យ។

តើសាលា Anime ដែលអ្នកចូលចិត្តមាននៅក្នុង Top 4 ដែរឬទេ? ប្រសិន​បើ​គ្មាន​តោះមកក្រឡេកមើល Top 12 បន្តខាងក្រោម៖

១. វិទ្យាល័យ U.A (Yuuei) (My Hero Academia)

២. វិជ្ជាស្ថានឯកជន Yumenosaki (Ensemble Stars)

៣. សាលា Kunugigaoka (ថ្នាក់ធ្វើឃាត)

៤. សាលាវិទ្យាល័យ Gintama (Gintama)

៥. (ចំណាត់ថ្នាក់ដូចគ្នា) វិទ្យាល័យ Otonokizaka (Love Live!)

៥. (ចំណាត់ថ្នាក់ដូចគ្នា)  វិជ្ជាស្ថាន Saotome (Uta no Prince-sama)

៥. (ចំណាត់ថ្នាក់ដូចគ្នា) វិទ្យាល័យ Karasuno (Haikyuu!)

៥. (ចំណាត់ថ្នាក់ដូចគ្នា) វិជ្ជាស្ថានស្រ្តី Hanasakigawa (ACOS BanG Dream!)

៩.  វិជ្ជាស្ថាន Kamome (Jibaku Shōnen Hanako – kun)

១០. សាលាបឋមសិក្សា Teitan (អ្នក​ស៊ើបអង្កេត Conan)

១១. វិជ្ជាស្ថាន P.K (Saiki Kusuo no Sai-nan)

១២. វិជ្ជាស្ថាន Seishun (ព្រះអង្គម្ចាស់ Tennis)

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: