“Zazen” អង្គុយធ្វើសមាធិសម្រាប់ភ្ញៀវទេសចរណ៍ពេលអ្នកធ្វើដំណើរនៅទីក្រុងតូក្យូប្រទេសជប៉ុន
ណែនាំអំពីលក្ខណៈអង្គុយធ្វើសមាធិមួយចំនួននៅទីក្រុងតូក្យូសម្រាប់ភ្ញៀវទេសចរណ៍។
នៅពេលនិយាយអំពីវប្បធម៌ប្រទេសជប៉ុនយើងតែងតែរំលឹកពីពិធីតែ ក្បាច់ដាវ សិល្បៈនៃការរៀបចំផ្កា -ល- ។ តើអ្នកធ្លាប់ឮអំពីវប្បធម៌ “Zazen” ការធ្វើសមាធិរបស់ជប៉ុនដែរទេ? ការធ្វើសមាធិគឺជាវិធីសាស្រ្តនាំមនុស្សទៅរកផ្លូវល្អ “សមាធិ” មានន័យថាអង្គុយស្ងៀម ផ្សង់អារម្មណ៍ លាចាកចេញពីគំនិតធ្វើអោយចិត្តមនុស្សស្ងប់ស្ងាត់ ហើយសុខភាពប្រសើរឡើង។
នៅតាមវិហារព្រះពុទ្ធសាសនាធំៗជាច្រើនដែលមានប្រវត្តិយូរអង្វែងការធ្វើសមាធិបានក្លាយជាលក្ខណៈនៃវប្បធម៌ជប៉ុនដែលភ្ញៀវទេសចរណ៍គ្រប់រូបចង់សាកល្បង។
ជំហានសម្រាប់ចាប់ផ្តើម Zazen មានដូចខាងក្រោម៖
លើកដៃសំពះ៖ នេះជាសកម្មភាពបង្ហាញការគោរពចំពោះភាគី ដើម្បីធ្វើតាមវិធីនេះអ្នកត្រូវផ្គុំបាតដៃទាំងពីរជាប់គ្នា ម្រាមដៃស្មើត្រឹមច្រមុះកម្ពស់ប្រហែល ១០ សង់ទីម៉ែត្រកែងដៃរបស់អ្នកបត់ បន្ធូរស្មារ។
កាន់ដៃ៖ ពេលអ្នកដើរឬឈរកាន់ដៃឆ្វេងយ៉ាងណាធ្វើអោយដៃមេរបស់អ្នកនៅក្នុង ហើយដៃស្តាំគ្របមកលើដៃឆ្វេងរបស់អ្នក។ ខ្នងដៃបែរចេញមកក្រៅរួចដាក់លើទ្រូងរបស់អ្នក។
នៅពេលអ្នកចូលសាលសមាធិ៖ ឈានជើងឆ្វេងរបស់អ្នកចូលមុន ប្រសិនបើមាន Zafu “ខ្នើយធ្វើសមាធិ” អ្នកត្រូវកាន់ដោយដៃទាំងសងខាងដើរចូលសាលសមាធិ ឈប់ឱនក្បាលចំពោះគ្រូដូចជាការគោរព។ បន្ទាប់មកកាន់ដៃរបស់អ្នកហើយបន្តដំណើរ ដើរផ្លាស់ទីដោយជើងស្តាំរបស់អ្នកដល់កន្លែងអង្គុយសមាធិ។ ត្រូវចងចាំថាក្នុងសាលសមាធិអ្នកមិនអាចដើរកាត់មុខគ្រូនោះទេតែដើរពីក្រោយ។
គួរតែជំរាបសួរអ្នកជិតខាងឬមនុស្សនៅទល់មុខ៖ ពេលអ្នកដើរទៅដល់កន្លែងអង្គុយសមាធិរបស់ខ្លួន មនុស្សគ្រប់គ្នាកាន់ដៃ ឱនក្បាលគោរពគ្នាទៅវិញទៅមកដើម្បីបង្ហាញពីទឹកចិត្តចំពោះអ្នកជិតខាង និងមនុស្សទល់មុខ។
របៀបអង្គុយសមាធិ៖ ដំបូងអង្គុយអោយត្រង់ ផ្គុំជើងចូលគ្នា សំខាន់បំផុតគូទ និងជង្គង់គួរតែបន្ធូរដើម្បីទ្រទ្រង់ខ្លួនទាំងមូល។ អាស្រ័យលើស្ថានភាពរាងកាយរបស់មនុស្សម្នាក់ៗក្នុងការជ្រើសរើសឥរិយាបថសមរម្យ កុំខំប្រឹងអង្គុយអោយដូចអ្នកដទៃ។
អង្គុយសមាធិបែបផ្កាឈូករីក៖ ដាក់ជើងខាងស្តាំលើភ្លៅខាងឆ្វេង និងជើងខាងឆ្វេងលើភ្លៅខាងស្តាំ។
អង្គុយសមាធិ៖ របៀបអង្គុយសមាធិនេះដាក់ជើងម្ខាងលើជើងម្ខាងទៀត មានន័យថាដាក់ជើងស្តាំរបស់អ្នកក្រោមភ្លៅខាងឆ្វេងហើយដាក់ជើងខាងឆ្វេងលើភ្លៅខាងស្តាំរបស់អ្នក។
វិធីដាក់ដៃអោយបានត្រឹមត្រូវ៖ នៅពេលអង្គុយធ្វើសមាធិមានរបៀបដាក់ដៃជាច្រើន ដាក់ខ្នងដៃលើភ្លៅ ដាក់ដៃឆ្វេងលើដៃស្តាំធ្វើយ៉ាងណាអោយមេដៃទាំងពីរប៉ះគ្នា។ វិធីសាស្ត្រនេះគេហៅថា Hokkai-join ។ បន្ធូរដៃដាក់ក្រោមពោះ កុំដាក់ត្រង់កឬទ្រូងប្រើកម្លាំងផ្គុំម្រាមដៃមេជាប់គ្នា។
- អង្គុយអោយត្រង់ក្បាលងាកទៅស្មើពិដាន និងបន្ធូរស្មាទាំងពីរ។ មាត់បិទយ៉ាងណាធ្វើអោយអណ្តាតប៉ះធ្មេញខាងលើ។ នៅពេលធ្វើសមាធិភ្នែកមិនបិទមិនបើកងាយនឹងងងុយគេងណាស់ ដូច្នេះអ្នកត្រូវផ្សង់អារម្មណ៍កុំដេកកំឡុងពេលធ្វើសមាធិ។
- អង្គុយសមាធិក្នុងឥរិយាបថត្រឹមត្រូវ ដកដង្ហើមវែងៗ។ សម្រាក និងទទួលបរិយាកាសស្ងប់ស្ងាត់ បន្ធូររាងកាយដកដង្ហើមស្មើ។
- នៅពេលនេះរាងកាយរបស់អ្នករុញទៅមកហើយបន្ទាប់មករក្សាឥរិយាបថអង្គុយត្រង់វិញ។
- ពេលធ្វើសមាធិមិនគួរគិតច្រើន បន្ធូររាងកាយ និងចិត្តដកដង្ហើមមួយៗ។
- ជាទូទៅពេលមនុស្សគ្រប់គ្នាចូលកន្លែងអង្គុយសមាធិហើយ គ្រូដើរចូលសាលសមាធិមួយជុំមើលមនុស្សគ្រប់គ្នាថាអង្គុយត្រឹមត្រូវឬនៅ គ្រូដើរខាងក្រោយអ្នកគួរលើកដៃគោរព។ ហើយនៅពេលអ្នកឮសម្លេងជួង Shi-jo ៣ ដងមានន័យថាវគ្គសមាធិត្រូវចាប់ផ្តើម នាពេលនេះគ្មាននរណាអាចចេញចូលសាលសមាធិទៀតទេ។
- ប្រសិនបើអ្នកដេកលក់ពេលកំពុងធ្វើសមាធិ អង្គុយខុសកន្លែងឬអារម្មណ៍មិនមូលគ្រូនឹងវាយស្មារបស់អ្នក មុនពេលទទួលទណ្ឌកម្មគ្រូប្រាកដជាប៉ះស្មារបស់អ្នក។
- ពេលវេលាអង្គុយសមាធិរយៈពេលប្រហែល ៤០ នាទី ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើសមាធិបន្តអ្នកត្រូវធ្វើ “kin kin” មានន័យថាដើរក្នុងសាលសមាធិថ្នមៗ។ ពេលឮសម្លេងជួងលើកដៃសំពះ ឱនក្បាល ដងខ្លួនរំកឹលទៅមក និងក្រោកឈរឡើងយឺតៗ រាល់ដង្ហើមនីមួយឈានពាក់កណ្តាលជំហាន សម្លេងជួងបន្លឺសម្លេងម្តងទៀតជាសញ្ញាត្រឡប់ទៅអង្គុយធ្វើសមាធិវិញ។ ឈរនៅនឹងកន្លែងឱនក្បាលរួចដើរទៅកន្លែងចាស់របស់អ្នក។
- នៅពេលបញ្ចប់ការធ្វើសមាធិសម្លេងជួងបន្លឺឡើងអ្នកទាំងអស់គ្នាលើកដៃសំពះឱនក្បាលចំពោះអ្នកអង្គុយក្បែរហើយដើរចេញពីសាលសមាធិ។
តើអ្នកត្រៀមខ្លួនសមាធិហើយឬនៅ? តោះស្វែងរកកន្លែងសមាធិនៅតំបន់តូក្យូ។
- ព្រះវិហារព្រះពុទ្ធសាសនា Dairyu-ji ៖ ស្ថិតនៅកណ្តាលទីក្រុងមនុស្សច្រើនកកកុញប៉ុន្តែនៅតែមានភាពស្ងប់ស្ងាត់បរិសុទ្ធ គ្រូនឹងណែនាំលម្អិតសម្រាប់អ្នកដែលចាប់ផ្តើមដំបូងអ្នកមិនចាំបាច់ព្រួយបារម្ភទេ។ ក្រោយពេលអង្គុយធ្វើសមាធិយើងនឹងមានពេលវេលាដើម្បីស្តាប់គ្រូទេសនាព្រះធម៌។
អាសយដ្ឋាន៖ 2-62 Haramachi, Shinjuku, Tokyo
東京都新宿区原町2-62
- ព្រះវិហារព្រះពុទ្ធសាសនា Chokoku-ji ៖ សាងសង់ឡើងនៅឆ្នាំ ១៥៩៨ ស្ថិតនៅចំកណ្តាលទីក្រុងតូក្យូដ៏ស្ងប់ស្ងាត់ នៅទីនេះបែងចែកជា ៣ វគ្គ ទីមួយសម្រាប់អ្នកដែលចាប់ផ្តើមដំបូង ទីពីរសម្រាប់អ្នកដែលសមាធិ ២ ទៅ ៥ ដង និងវគ្គ Sanzen សម្រាប់ចូលរួមបានចំនួន ៦ ដងឡើង។ ប្រសិនបើអ្នកមិនចេះភាសាជប៉ុនអ្នកគួរតែទៅជាមួយអ្នកបកប្រែរបស់អ្នក។
អាសយដ្ឋាន៖ 2-21-34 Nishiazabu, Minato-ku, Tokyo
東京都港区西麻布2-21-34
- ព្រះវិហារព្រះពុទ្ធសាសនា Seisho-ji កសាងឡើងក្នុងឆ្នាំ ១៤៧៦ ហើយមានប្រពៃណីយូរអង្វែងនៅទីក្រុងតូក្យូ។ នៅពេលដែលអ្នកមកដល់ Seisho-ji អ្នកអាចចូលរួមសកម្មភាពព្រះពុទ្ធសាសនាជាច្រើនដូចជាធ្វើសមាធិ ចម្លងធម៌ និងស្តាប់ការបង្រៀន។ ព្រះវិហារព្រះពុទ្ធសាសនាក៏មានទទួលសមាធិដោយឡែក ប៉ុន្តែមិនទទួលចុះឈ្មោះលក្ខណៈច្រើនទេ។
អាសយដ្ឋាន៖ 2-4-7 Atago, Minato-ku, Tokyo
東京都港区愛宕2-4-7
AD