ហេតុអ្វីក្រុមហ៊ុនឱសថជាច្រើននៅ Toyama បកស្រាយទាក់ទងនឹងនយោបាយ?
បច្ចុប្បន្នបន្ទាប់ពីវីរុសកូវីដ-១៩ រាតត្បាតគឺជាការព្រួយបារម្ភធំបំផុតរបស់សង្គម។ សព្វថ្ងៃនេះក្រុមហ៊ុនឱសថដែលកំពុងល្បីទូទាំងពិភពលោកពេលប្រកាសថានឹងផលិតថ្នាំប្រយុទ្ធប្រឆាំងវីរុសគឺក្រុមហ៊ុន Avigan ។
រូបភាព https://jp.sputniknews.com/science/202004087341949/
ប្រភពដើមថ្នាំប្រភេទនេះសម្រាប់ជំងឺផ្តាសាយបក្សី ប៉ុន្តែវាមានប្រសិទ្ធិភាពជាក់លាក់ពេលប្រើសម្រាប់ព្យាបាលក្នុងប្រទេសចិន។ បច្ចុប្បន្នកំពុងត្រូវបានធ្វើតេស្តព្យាបាលក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ហើយទទួលបានការចាប់អារម្មណ៍ក្លាយជាដំណោះស្រាយចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ថ្នាំនេះត្រូវបានរកឃើញ និងផលិតដោយក្រុមហ៊ុន Fujifilm Toyama ។ ក្រោមបរិបទភាគហ៊ុនធ្លាក់ចុះក្រុមហ៊ុនដែលជាម្ចាស់ក្រុមហ៊ុន Fujifilm បានទទួលការចាប់អារម្មណ៍ព្រោះតម្លៃឈានដល់កម្រិតខ្ពស់បំផុត។
បច្ចុប្បន្ន Fuji Film Toyama Kagaku ស្ថិតនៅទីក្រុងតូក្យូតែដើមឡើយនៅ Toyama ។ នៅប្រទេសជប៉ុនមានក្រុមហ៊ុនផលិតឱសថជាច្រើនដែលប្រមូលផ្តុំនៅ Toyama មានប្រភពចេញពីចលនានយោបាយសម័យសាមូរ៉ៃ។
ស្តេចក្រាញ់គ្រប់គ្រងតំបន់ Toyama មានឈ្មោះថា Maeda Masatoshi ហើយក៏ជាអ្នករក្សារូបមន្តផលិតថ្នាំមានឈ្មោះថា Hankontan ដើមឡើយជាថ្នាំព្យាបាលក្រពះ ហើយត្រូវបានគេចាត់ទុកជាថ្នាំដែលមានប្រសិទ្ធភាពខ្ពស់នាសម័យនោះ។
នៅសម័យនោះប្រទេសជប៉ុនត្រូវបែងចែកជាតំបន់ជាច្រើន Maeda Masatoshi ចែកចាយថ្នាំជូនស្តេចក្រាញ់កាន់កាប់តំបន់ផ្សេងដើម្បីអោយពួកគេអាចត្រួតពិនិត្យ និងឃើញពីប្រសិទ្ធភាពថ្នាំ។ ក្រោយមកស្តេចក្រាញ់ទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម គាត់ដាក់អោយផលិតខ្នាតធំ និងទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ ទោះបីគោលបំណងផ្តល់ថ្នាំដើម្បីជួយដល់ជំងឺរបស់ប្រជាជននៅតំបន់នោះអោយធូរស្បើយតែមិនមែនស្ម័គ្រចិត្តទេ ប៉ុន្តែជាអាជីវកម្មរកប្រាក់ចំណេញ។
ក្រៅពីនេះគោលបំណងដើម្បីសងសឹកជាមួយសត្រូវរបស់ Toyama ដោយមិនផ្តល់ថ្នាំ។
ដោយសារវិធីសាស្រ្តនេះស្តេចក្រាញ់តំបន់ Toyama ក៏បានបង្កើតសម្ព័ន្ធមិត្ត និងបង្កើនការការពារខ្លួនផងដែរ។
កាលពីបុរាណគេដើរលក់ថ្នាំដូចរូបខាងក្រោម។
រូបភាព https://www.asahi.com/articles/photo/AS20160908003748.html
តាមរយៈរឿងរ៉ាវរបស់មនុស្សជំនាន់មុនយើងអាចយល់អំពីចំណុចមួយថាប្រទេសជាតិអាចការពារសន្តិភាពតាមមធ្យោបាយផ្សេងៗ (ដូចជាថ្នាំពេទ្យ) ហើយមិនមែនចេះតែពឹងផ្អែកលើអំណាចយោធានោះទេ។
Kengo Abe