នៅជប៉ុនលំហាត់ធ្វើតេស្តទទួលបានសញ្ញាធីកច្រើនមិនប្រាកដថាពិន្ទុល្អឡើយ
តើអ្នកធ្លាប់ឃើញការដាក់ពិន្ទុបែបនេះក្នុងរឿង Anime ហើយមានអារម្មណ៍ថាឆ្ងល់ទេ?
រូបភាព https://aminoapps.com/c/japan/page/blog/grading-symbols/kxsG_upBvJDP7dJZzg6e8vqDm3j8N4
ចម្លើយទាំងអស់សុទ្ធតែធីក “ត្រូវ” ប៉ុន្តែលទ្ធផលចុងក្រោយបែរជាស្មើសូន្យ។
ប្រសិនបើអ្នកកំពុងឆ្ងល់អត្ថបទនេះនឹងពន្យល់អ្នកអំពីមូលហេតុ។
នេះជាសញ្ញាមួយចំនួនដែលជនជាតិប្រើសម្រាប់សម្គាល់ថា “ត្រូវ” ឬ “ខុស” ក្នុងលំហាត់។ ហើយក៏ជាសញ្ញាដែលគ្រូបង្រៀននៅកម្ពុជាប្រើ ប៉ុន្តែអត្ថន័យខុសគ្នាទាំងស្រុង។
សញ្ញារង្វង់ (まる- Maru)
រូបភាព https://aminoapps.com/c/japan/page/blog/grading-symbols/kxsG_upBvJDP7dJZzg6e8vqDm3j8N4
នៅប្រទេសជប៉ុនជាទូទៅគូររង្វង់មូលសម្គាល់ថាចម្លើយត្រឹមត្រូវ ល្អ ហើយមានន័យ។ ចំណែកវប្បធម៌នៅប្រទេសផ្សេងវិញនៅពេលគ្រូបង្រៀនគូររង្វង់ចម្លើយរបស់អ្នកមានន័យថាខុសត្រូវមើលឡើងវិញ។
ប្រភពដើមរបស់សញ្ញារង្វង់បានមកពីការយល់ស្របនៃពុទ្ធសាសនា។ នៅក្នុងព្រះពុទ្ធសាសនារង្វង់តំណាងអោយភាពល្អឥតខ្ចោះ ការត្រាស់ដឹង។
សញ្ញាខ្វែង (ぱつ、ぺけ、ぱってん – patsu, peke, patten)
រូបភាព https://aminoapps.com/c/japan/page/blog/grading-symbols/kxsG_upBvJDP7dJZzg6e8vqDm3j8N4
នៅជប៉ុនសញ្ញា X មានន័យថាចម្លើយខុស មិនត្រូវដូចជាប្រទេសជាច្រើនផ្សេងទៀត។
ប៉ុន្តែនៅប្រទេសមួយចំនួនសញ្ញា X ក៏ប្រើដើម្បីសម្គាល់ចម្លើយដែលត្រឹមត្រូវផងដែរ (មេរៀនមួយចំនួនតម្រូវអោយគូរខ្វែងសម្គាល់ថាត្រូវ) ចំណែកនៅជប៉ុនសញ្ញាខ្វែងមានន័យអវិជ្ជមាន ដូច្នេះភាគច្រើនមេរៀនតម្រូវអោយគូររង្វង់។
សញ្ញាធីក V
រូបភាព https://aminoapps.com/c/japan/page/blog/grading-symbols/kxsG_upBvJDP7dJZzg6e8vqDm3j8N4
នៅជប៉ុនសញ្ញាធីកមានអត្តន័យដូចជាសញ្ញាខ្វែង។ ភាគច្រើនគ្រូបង្រៀនប្រើសញ្ញាធីកជាជាងសញ្ញាខ្វែងសម្រាប់សម្គាល់ចម្លើយខុសពីព្រោះវិធីនេះលឿន។ នៅប្រទេសជប៉ុនប្រសិនបើលំហាត់ធ្វើតេស្តរបស់អ្នកមានសញ្ញាធីកច្រើនមិនមែនជារឿងល្អទេ។ ទាំងនោះមានន័យថាលំហាត់ធ្វើតេស្តរបស់អ្នកខុសច្រើន។
សញ្ញាត្រីកោណ (さんかく – sankaku)
រូបភាព https://aminoapps.com/c/japan/page/blog/grading-symbols/kxsG_upBvJDP7dJZzg6e8vqDm3j8N4
សញ្ញាត្រីកោណអាចនឹងធ្វើអោយអ្នកស្រឡាំងកាំងមិនយល់។ វាមានន័យថា “មិនត្រូវហើយក៏មិនខុស” ។ ភាគច្រើនគ្រូប្រើសញ្ញានេះក្នុងលំហាត់ប្រឡងគណិតវិទ្យាឬមុខវិជ្ជាវិទ្យាសាស្ត្រនៅពេលរបៀបធ្វើរបស់អ្នកត្រូវ ប៉ុន្តែលទ្ធផលមិនត្រឹមត្រូវដោយសារការគណនា។ ជាមួយនឹងសញ្ញានេះអ្នកនៅតែទទួលបានពិន្ធខ្លះ។ រឿងនេះបង្ហាញថាប្រជាជនជប៉ុនអោយតម្លៃដំណាក់កាលជាជាងលទ្ធផល។
សញ្ញាផ្កា (はなまる – hanamaru)
រូបភាព https://aminoapps.com/c/japan/page/blog/grading-symbols/kxsG_upBvJDP7dJZzg6e8vqDm3j8N4
នៅប្រទេសជប៉ុនក្មេងៗភាគច្រើនចូលចិត្តគ្រូបង្រៀនគូរសញ្ញាផ្កាអោយពួកគេ។ នេះគឺជាសញ្ញាសម្គាល់ភាព “ថ្លៃថ្នូ” ដែលកុមារគ្រប់រូបនៅប្រទេសជប៉ុនមានមោទនភាពចង់ទទួលបាន។ ជាទូទៅផ្កាកាន់តែធំបង្ហាញថាការបញ្ចេញមតិកាន់តែល្អ។
សញ្ញាទាំងនេះបង្ហាញអំពីអត្តន័យទូទៅដែលគ្រូជប៉ុនប្រើសម្រាប់ដាក់ពិន្ទុ។ សង្ឃឹមថាអាចជាប្រភពឯកសារយោងសម្រាប់អ្នក យ៉ាងហោចណាស់មានន័យពេលមើល Manga, Anime ជប៉ុន។
Sacchan