លទ្ធផលខំប្រឹងគូរគំនូររយៈពេល ២ ឆ្នាំរបស់វិចិត្រករជនជាតិជប៉ុនបង្ហាញថា “ព្យាយាមគង់តែបានសម្រេច”
តោះមកក្រឡេកមើលភាពរីកចម្រើនដ៏អស្ចារ្យរបស់វិចិត្រករគំនូរជនជាតិជប៉ុន Toma-to អ្នកប្រាកដជាដឹងថាមនុស្សគ្មានទេពកោសល្យពីកំណើត ប៉ុន្តែយើងអាចហ្វឹកហាត់ដើម្បីក្លាយទៅជាមនុស្សដែលមានសមត្ថភាពម្នាក់។
Toma-to បានចែករំលេកនៅលើTwitter របស់គាត់ថា៖
“ក្នុងរយៈពេលប្រហែលជា ២ ឆ្នាំខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ដូច្នេះនិយាយដោយស្មោះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលខ្ញុំទទួលបានការសរសើរ” ។
នេះជាគំនូររបស់ Toma-to ក្នុងខែកញ្ញាឆ្នាំ ២០១៧ ។
ចំណែករូបនេះនៅខែមេសាឆ្នាំ ២០២០ ។
ជាក់ស្តែងដោយសារការខិតខំប្រឹងប្រែងរបស់វិចិត្រករគាត់កាន់តែរីកចម្រើន ហើយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មនុស្សមួយចំនួនជឿជាក់ថាប្រសិនបើបន្តព្យាយាមគាត់ប្រាកដជាទទួលបានស្នាដៃល្អជាងនេះ ចំណែកមនុស្សមួយចំនួនទៀតឆ្ងល់អំពីដំណើរហ្វឹកហាត់របស់វិចិត្រកររីកចម្រើនឆាប់រហ័សគួរអោយចាប់អារម្មណ៍។
វិចិត្រករ Toma-to បានចែករំលេកថាគាត់រៀនគូររូបដោយខ្លួនឯងពឹងលើប្រភពពីរ។ នៅពេលគូររូបមនុស្សគាត់រៀនតាមរយៈ @Manga_Materials លើ Twitter (ណែនាំតាមជំហាននីមួយៗ) ហើយប្រសិនបើគូររូបទេសភាព Toma-to មើលការណែនាំរបស់ Yo Shimizu ជាពិសេសការណែនាំគូររូបផ្ទៃពីក្រោយចេញផ្សាយលើ Amazon ។
描き込みすぎて死ぬかと思ったシリーズ4選#2019年自分が選ぶ今年の4枚 pic.twitter.com/5uaUeied6W
— トマ斗/toma-to (@idoukunn) December 30, 2019
お嬢さん、僕と駆け落ちしませんか pic.twitter.com/klz2Yv6zLi
— トマ斗/toma-to (@idoukunn) February 14, 2020
រឿងទាំងនេះបង្ហាញថាមនុស្សម្នាក់ដែលមានចំណូលចិត្តអាចរីកចម្រើនដល់កម្រិតណាអាស្រ័យលើការខិតខំប្រឹងប្រែងរបស់គេ។ ហើយនៅពេលមនុស្សម្នាក់ព្យាយាមយើងមិនគួរខ្មាស់អៀនទេ យើងគួរតែមានមោទនភាពទទួលការសរសើរ និងកិត្តិយសពីមនុស្សគ្រប់គ្នា។
តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី? តើអ្នកគិតថាខ្លួនបានចំណាយពេលប៉ុន្មានសម្រាប់ចំណង់ចំណូលចិត្តរបស់អ្នក?
Sacchan