ព្រះចៅអធិការប្រាសាទឆ្មាដេរម៉ាសអោយឆ្មាជាង ១០០ ក្បាល
ប្រាសាទ Unrinji (雲林寺) ដែលត្រូវបានគេស្គាល់ថា “ប្រាសាទឆ្មា” កសាងនៅក្នុងទីក្រុង Hagi ខេត្ត Yamaguchi មានរូបចម្លាក់ឆ្មាជាង ៦០០ ក្បាលនៅតាមខ្លោងទ្វាររហូតដល់ច្រកចូលសាលធំ ព្រះចៅអធិការគឺជាមនុស្សស្រឡាញ់ឆ្មា។
ក្រោមស្ថានភាពជំងឺរាតត្បាតរូបថតឆ្មាជាង ១០០ ក្បាលពាក់ម៉ាសត្រូវបានគេបង្ហោះលើបណ្តាញសង្គមដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ ម៉ាសមុខទាំងនេះត្រូវបានព្រះចៅអធិការ Kakuda ដេរដោយផ្ទាល់ដៃលើក្រណាត់មានរូបរចនាគួរអោយស្រលាញ់។ គ្រប់យ៉ាងត្រូវបានរៀបចំក្នុងរយៈពេល ៣ ថ្ងៃ ហើយព្រះចៅអធិការបានអោយដឹង “ព័ត៌មានដែលទាក់ទងនឹងជំងឺប្រហែលជាធ្វើឱ្យមនុស្សបាក់ទឹកចិត្ត ដូច្នេះខ្ញុំសង្ឃឹមថាសត្វឆ្មាពាក់ម៉ាសអាចជួយអោយមនុស្សមានអារម្មណ៍ធូរស្បើយ”។
រូបភាព https://www.facebook.com/pg/neco.dera/photos/?ref=page_internal
រូបភាព https://www.facebook.com/pg/neco.dera/photos/?ref=page_internal
រូបភាពhttps://www.facebook.com/pg/neco.dera/photos/?ref=page_internal
រូបភាព https://www.facebook.com/pg/neco.dera/photos/?ref=page_internal
រូបភាព https://www.facebook.com/pg/neco.dera/photos/?ref=page_internal
អត្តបទភ្ជាប់ជាមួយរូបភាពគួរអោយអស់សំណើចទាក់ទាញចំណាប់អារម្មណ៍បណ្តាញសង្គមអុីនធឺណេត និងផ្សព្វផ្សាយគំនិតវិជ្ជមានដល់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដែលកំពុងកើតឡើងនៅប្រទេសជប៉ុនក៏ដូចជាពិភពលោក។
AD