ពិសេសណាស់ថង់តែសត្វសមុទ្ររស់រវើកនៅក្នុងពែងតែរបស់អ្នក

ការរចនាផលិតផល​ប្លែកប្រាកដជាអាចផ្គាប់ចិត្តអ្នកដែលចូលចិត្តផឹកតែ។ ក្រុមហ៊ុនជប៉ុនបញ្ចេញផលិតផល​ថង់​តែ​មាន​រូបសត្វសមុទ្រយ៉ាងរស់រវើក។ រាល់ពេលឆុងតែដូចជាធ្វើអោយសត្វសមុទ្រររស់ឡើងវិញគ្រាន់តែដាក់វាចូលទឹក។

ផលិតផល​ថ្មីថង់តែពិសេសប្លែកសម្រាប់អ្នកដែលចូលចិត្តផឹកតែ។ ថ្វីត្បិតរសជាតិតែមានច្រើនប្រភេទ ប៉ុន្តែមិន​ទាន់មានគំនិត​រចនា​ថង់​តែ​រូបរាងសត្វសមុទ្រនោះទេ។

ស្វែងយល់អំពីបញ្ហានេះក្រុមហ៊ុនជប៉ុនមានឈ្មោះថា Ocean Teabag បានបង្កើតផលិតផល​ថង់តែសម្រាប់អ្នកដែល​ចូលចិត្តភេសជ្ជៈប្រភេទនេះ។ ការរួមបញ្ចូលរវាងសៀវភៅ Village បង្កើតបានជាថង់តែមានរូបរាងសត្វ។ ថង់​តែ​​រូប​សត្វ​​គ្រប់ប្រភេទដូចជាមឹក ត្រី បង្គា និង​សត្វផ្សេងទៀតជាដើម។

នៅពេល​យើងដាក់ថង់តែចូលទៅក្នុងទឹកវាហាក់ដូចជារស់រវើកហែលនៅក្នុងពែងតែរបស់អ្នក។ ក្រុមហ៊ុន Ocean Teabag ត្រូវបានបង្កើតឡើងតាំងពី ៣ ឆ្នាំមុន ផលិតផលដំបូងរបស់ពួកគេគឺជាថង់តែរាងដូចត្រីដូហ្វីន បន្ទាប់​មកទៀតទើបគេបង្កើតការរចនាថ្មីប្លែកនេះ។

ថង់តែរូបដូចមឹកដែលកំពុងពេញនិយម ក្រៅពីនេះក្រុមហ៊ុនក៏បានផលិតថង់តែរូប សត្វភេនឃ្វីន អណ្តើក -ល- ។

បច្ចុប្បន្នក្រុមហ៊ុនមានផលិតផលថង់តែជាង ៥០ ប្រភេទដែលដាក់លក់លើទីផ្សារ។ តែគឺជាភេសជ្ជៈដែលជនជាតិជប៉ុនចូលចិត្តបំផុត តែមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់សុខភាព ហើយប្រឆាំងនឹង​ជំងឺ​មហារីកផងដែរ។ 

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: