នៅផ្ទះមើលទេសភាពផ្កាសាគូរ៉ារីកតាមរយៈបច្ចេកវិទ្យា VR របស់ជប៉ុន

ក្រោមស្ថានភាពបច្ចុប្បន្នទោះបីផ្កាសាគូរ៉ាចាប់រីកស្គុះស្គាយក៏យើងមិន​អាចទៅមើលផ្ការីកបានដែរ។ ម៉្យាងវិញទៀត​អាកាសធាតុនៅប្រទេសជប៉ុនពេលនេះប្រែប្រួលខុសធម្មតា ថ្ងៃខ្លះកក់ក្តៅ ថ្ងៃខ្លះ​បែរជាត្រជាក់ដូចរដូវរងា ដូច្នេះ​ផ្ការីក​មិន​បានយូរទេ។ អ្នក​អាចព្យាករណ៍​ពីរយៈពេល​ផ្ការីកក៏ដូចជាពេលផ្ការោយ

ទេសភាពផ្កាសាគូរ៉ារីកមានរយៈពេលខ្លីដែល​ជាភាពលេចធ្លោរបស់ផ្កា។ ក្រោមទិដ្ឋភាពពពកពណ៌ខៀវផ្ការោយធ្លាក់លើដី។

រូបភាព https://caede-kyoto.com/Where is the first cherry blossom spot in Kyoto? /

ទោះបីជាប្រជាជនជប៉ុនមានសំណាងគយគន់ទេសភាពផ្កាសាគូរ៉ារីកជារៀងរាល់ឆ្នាំក៏ពួកគេមិនដែលធុញនឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនោះដែរ។ ប៉ុន្តែឆ្នាំនេះប្រជាជនជប៉ុន​បង្ខំចិត្តត្រូវបិទទ្វារនៅផ្ទះព្រោះតែវីរុសកូវីដ-១៩ ហើយសោកស្តាយ​ក្រោម​ទិដ្ឋភាពផ្ការោយ។

ក្នុងរដូវ​ផ្ការីកដ៏គួរឱ្យធុញទ្រាន់ក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថា Weather News បំផុសគំនិតថ្មីហៅថាឧបករណ៍និម្មិតសម្រាប់មើលផ្កាសាគូរ៉ារីក។

រូបភាព https://weathernews.jp/s/sakura/vr/

ទោះបីជាទេសភាពក្នុង VR មិន​មែន​ឆ្នាំនេះតែជារូបភាពកាលពីឆ្នាំមុន ប៉ុន្តែ​សម្រស់ផ្កាពិតជាស្អាតណាស់! អ្នកអាចរីករាយនឹងអារម្មណ៍នេះយ៉ាងជាក់ស្តែង។

នៅឧទ្យាន Ueno ជាកន្លែងដែលខ្ញុំធ្លាប់ទៅមើលផ្កា។

ប្រសិនបើអ្នកមើលដោយប្រើស្មាតហ្វូនគួរតែប្រើមើលតាម Youtube អ្នកអាចផ្លាស់ប្តូរទិសដៅដោយផ្អៀងទូរស័ព្ទរបស់អ្នក។

ក្រៅពីនេះ​អ្នក​ក៏​អាច​ជួបជាមួយនឹងអ្នកព្យាករណ៍អាកាសធាតុក្រោមម្លប់ផ្កាផងដែរ។

អ្នក​អាចគយគន់ផ្កាពេលកំពុងជិះទូកនៅ Chidorigafuchi ។

តើអ្នក​យល់យ៉ាងណា? ទេសភាព​ស្អាត​ដូចពិតណាស់។

Weather News បានបង្ហោះ Clip តំបន់ដែល​មានទេសភាព​ផ្កាសាគូរ៉ាល្បីទូទាំងប្រទេសជប៉ុន។

ប្រសិន​បើ​ពេល​នេះ​អ្នក​មិន​អាចទៅមើល​ផ្ការីក អ្នក​អាចសាក​ល្បងមើល​ដោយវិធីនេះ។ នៅពេល​ជំងឺកន្លងផុតទៅយើងនឹងទៅមើលផ្កាជាមួយគ្នា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: