រយៈពេល ១០ ឆ្នាំបានកន្លងផុតតោះមកក្រឡេក​មើលរឿង Anime ដែល​ធ្លាប់ល្បីៗពីមុន

ប្រសិនបើអ្នកចូលចិត្តប្រភេទ Anime ទាំងនេះ តោះមកក្រឡេកមើលទាំងអស់គ្នា។

នេះជាប្រភេទរឿង Anime ដែល​បញ្ចប់នៅឆ្នាំ ២០១០ យើងនឹង​ក្រឡេក​មើលឡើងវិញទាំងអស់គ្នាខ្សែភាពយន្តគំនូរ​ជីវចលទាំងនេះ។ ហើយប្រិសន​បើ​អ្នក​មិន​ទាន់​មើលឆ្លៀតឳកាសនេះក៏អាចមើលបានដែរ។

រូបភាព https://soranews24.com/2020/04/05/whered-the-time-go-top-anime-series-that-finished-ten-years-ago-ranked-by-japanese-netizens/

Fullmetal Alchemist

បងប្អូនពីរនាក់ឈ្មោះ Edward និង Alphonse Elric បាត់​បង់​ម្តាយ​របស់ពួកគេព្រោះតែជំងឺធ្ងន់។ ដោយបំណងចង់​​អោយ​​​ម្តាយ​​រស់​ឡើងវិញបងប្អូនទាំងពីរបានប្តេជ្ញាចិត្តផ្លាស់ប្តូរមនុស្ស និង​ត្រូវលះបង់ចំពោះទង្វើរបស់ខ្លួន។ Edward បាត់បង់ជើងឆ្វេងចំណែកប្អូនឈ្មោះ Alphonse បាត់បង់រាងកាយទាំងមូល។ Ed ប្រើដៃស្តាំដើម្បីដូរយកព្រលឹងប្អូនប្រុសរួចបញ្ចូលក្នុងគ្រឿងសឹក។ ក្រោមជំនួយរបស់ Winry និងលោកស្រី Pinako Rockbell ហើយ Ed ត្រូវបានបំពាក់ដោយអវយវៈសិប្បនិម្មិត – automail បន្តដំណើរស្វែងរកថ្មពិសេសដើម្បីយករាងកាយអោយប្អូនមក​វិញ។ Ed ចូលរួមក្នុងជួរកងទ័ពក្លាយជាមនុស្សចេះឆ្ពិនភ្នែក។ ប៉ុន្តែ​រឿង​ទើបតែចាប់​ផ្តើម​ប៉ុណ្ណោះតើមានអាថ៌កំបាំង​អ្វី​ខ្លះ​នៅ​ពីក្រោយ? ដុំថ្មពិសេស និង​ប្រទេសជាតិ Amestris នឹងទៅជាយ៉ាងណា?

K-On!!

K-On!! ទទួល​បាន​ចំណុចដ៏គួរអោយ​ចាប់​អារម្មណ៍ពីរគឺជីវិតរបស់សិស្សសាលា និងសកម្មភាពក្លឹបរបស់ក្មេងស្រីវិទ្យាល័យ ហើយនេះក៏ជាតន្ត្រី Anime ដែលទទួលបានជោគជ័យបំផុតផងដែរ។ បើប្រៀបធៀបទៅនឹងបទភ្លេង Anime ដែលចេញផ្សាយពីមុន​បទ soundtrack របស់ K-On!! នាំមុខតារាងតន្ត្រី ហើយក្រុមតន្រ្តីរបស់ Yui, Mio, Ritsu, Azusa និង Tsumugi បានបំផុសគំនិតអោយតន្រ្តី Anime ថ្មី។

Inuyasha: The Final Act

https://twitter.com/rubyred1120/status/1193201656764256257?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1193201656764256257%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fyeu-thich%2F109727.html

InuYasha: The Final Act (ភាសាជប៉ុន៖ いぬ やしゃ かんけつ へん InuYasha Kanketsu-hen, Kanji: 犬夜叉 完結編 ) ឬ InuYasha៖ ចុងក្រោយជារឿង Anime ទីពីររបស់ InuYasha មាន ២១ ជំពូកជាមួយនឹង Manga ដែលចេញ​ផ្សាយ​ចុង​បញ្ចប់​នៃសេ៊រីដំបូង។ បុគ្គលិក និងតួអង្គបានត្រលប់មកកន្លែងដែលស៊េរីមុនត្រូវអាក់ខាន។

Hidamari Sketch×☆☆☆

នៅផ្ទះសំណាក់ Hidamari (Hidamarisou) – ផ្ទះសំណាក់ដ៏ល្បីដែល​ប្រមូលផ្តុំ “មនុស្សចម្លែក” ស្ថិតនៅទល់មុខសា​លា Yamabuki ។ និស្សិតម្នាក់ក្នុងសាលាសិល្បៈ Yamabuki, Yuno បានស្គាល់មិត្តភក្តិចិត្តល្អនៅទីនោះ។ ជីវិតរស់នៅប្រចាំថ្ងៃរបស់ Yuno កាន់តែសប្បាយរីករាយហើយពួកគេបានជម្រុញអោយ Yuno បន្តក្តីស្រមៃរបស់ខ្លួន។

តើអ្នកចាប់អារម្មណ៍រឿង Anime ណាមួយ? តើរឿងណាដែល​អ្នកមិន​ទាន់​បាន​មើល? យោងទៅតាមបទពិសោធន៍របស់ខ្ញុំរាល់ពេលដែលយើងមើលរឿង Anime ឡើងវិញវានឹង​បំផុសគំនិត និង​អារម្មណ៍ខុសគ្នា។

M.E

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: