ទេសភាពផ្លូវដែករដូវផ្កាសាគូរ៉ាបានក្លាយជាចំណុចគួរអោយចាប់អារម្មណ៍លើបណ្តាញសង្គមជប៉ុន
ទេសភាពនៅ Kyoto មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជុំវិញពិភពលោក។ បច្ចុប្បន្ននេះដោយសារតែជំងឺរាតត្បាតទើបគ្មានភ្ញៀវទេសចរណ៍។ កន្លែងដ៏ស្រស់ស្អាតបំផុតនៅក្នុង Kyoto ជាកន្លែងដែលមានឈ្មោះថា Sakyo ដែលភ្ញៀវទេសចរណ៍អាចរកឃើញជម្រាល Keage ។ នៅទីនោះមានផ្លូវដែកភ្លោះលែងប្រើភ្ជាប់ពី Kyoto ទៅបឹង Biwa ស្ថិតក្នុងខេត្ត Shiga ។
រូបភាព https://soha.vn/
សព្វថ្ងៃផ្លូវដែកភ្លោះបានក្លាយទៅជាកន្លែងគយគន់ទេសភាពដ៏ល្បីនៅតំបន់ Sakyo ។ ពិសេសរាល់រដូវផ្កាសាគូរ៉ាចាប់រីកមានគូស្នេហ៍ជាច្រើនមកទីនេះថតរូបអនុស្សាវរីយ៍។ ហើយអ្នកដែលមកផ្លូវដែកភ្លោះនៅ Sakyo សុទ្ធតែថតរូបកាន់ដៃ ព្រោះពួកគេជឿជាក់ថារូបនេះនឹងជួយពង្រឹងស្នេហារបស់អ្នកទាំងពីរ។
https://www.instagram.com/p/B98Sg5-gx2i/?utm_source=ig_embed
ស្រមៃពីទិដ្ឋភាពគូស្នេហ៍កាន់ដៃគ្នាក្រោមទេសភាពផ្កាសាគូរ៉ាមើលឆ្ពោះទៅអនាគតរួមគ្នា។ អ្នកដែលមើលមកប្រាកដជាមានអារម្មណ៍រូ៉មែនទិក ប៉ងប្រាថ្នាចង់ជួបម្តងក្នុងជីវិត។ ប៉ុន្តែនាពេលថ្មីៗនេះស្ទីលថតរូបកាន់ដៃត្រូវបានអ្នកប្រើបណ្តាញសង្គម Twitter ឈ្មោះ @dashiegg_ រកឃើញ និងចែករំលែកចំណុចគួរអោយអស់សំណើច។
インクラインでカップルの「2本のレールまたいで手繋ぐ」ってのが流行ってるみたいやけど、
その真ん中2本のレール別々の線路やからお前らの行先も完全別々やぞってことで見る度にわろてる(笑) pic.twitter.com/IFaKlyzHKi— だし (@dashiegg_) April 1, 2020
ម្នាក់នេះចែករំលេកដូចខាងក្រោម៖
គូស្នេហ៍ដែលមក Keage Incline – Kyoto កាន់ដៃគ្នាថតរូបកណ្តាលផ្លូវដែកបានក្លាយទៅជាចំណុចគួរអោយចាប់អារម្មណ៍ ប៉ុន្តែបណ្តោយផ្លូវរបស់អ្នកទាំងពីរស្ថិតក្នុងផ្លូវផ្សេងគ្នាដូច្នេះទិសដៅដែលទៅដល់របស់មនុស្សទាំងពីរក៏ខុសគ្នាដែរ។
បន្ទាប់ពីអាន Tweet ហើយក្រឡេកមើលរូបភាពឡើងវិញខ្ញុំគ្រាន់តែចង់និយាយរឿងមួយ “អ្នកស្មានថាដើរផ្លូវតែមួយប៉ុន្តែតាមពិតគឺបែកផ្លូវគ្នា” ។ ទោះយ៉ាងណានេះគ្រាន់តែជាគំនិតរបស់បុគ្គលម្នាក់ពេលឃើញរូបថតខ្សែរថភ្លើង Keage Incline តែប៉ុណ្ណោះ។ ចំណែកទេសភាពនៅតែស្រស់ស្អាតកុំភ្លេចហៅមិត្តភក្តិរបស់អ្នកទៅថត។
មិនថាអ្នកទៅម្នាក់ឯងឬទៅជាក្រុមទេអ្នកអាចរក្សាទុកការចងចាំរបស់អ្នកលើផ្លូវភ្លោះនេះ។
AD