រឿងអាស្រូវរំលោភអំណាចរបស់ Panasonic ដែលជាបញ្ហាទូទៅក្នុងសង្គមទាំងមូល

នៅប្រទេសជប៉ុនខែមីនាគឺជារដូវបញ្ចប់ការសិក្សា។ ចំពោះនិស្សិតមហាវិទ្យាល័យពួកគេរំពឹងថាអាចរកបានការ​ងារ​មុនហើយចាប់​ផ្តើម​ចូលធ្វើការនៅខែមេសា។ មិន​មែន​ក្រោយពេល​បញ្ចប់ការសិក្សាទើបដាក់ពាក្យសុំការងារទេ។

ដូច្នេះ​ហើយក្រុម​ហ៊ុន និងនិស្សិតសាកលវិទ្យាល័យត្រូវធ្វើកិច្ចសន្យាមុនពេលនិស្សិតបញ្ចប់ការសិក្សាដើម្បីធានារវាង​ក្រុម​ហ៊ុន និង​អ្នក​សុំ​ការងារ។ បន្ទាប់ពីចុះកិច្ចសន្យាក្រុមហ៊ុនចាប់ផ្តើមបណ្តុះបណ្តាលបុគ្គលិក។

រឿងលើកនេះ​កើតឡើងចំពោះក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឧស្សាហកម្មជាក្រុមហ៊ុនសាខារបស់ Panasonic ។

និស្សិតបញ្ចប់ការសិក្សាចំនួន ២០ នាក់ទទួលបានឳកាសការងារ ពួកគេត្រូវចុះឈ្មោះលើគេហទំព័ររបស់ក្រុមហ៊ុនដែល​ជា​ផ្នែកមួយនៃវគ្គបណ្តុះបណ្តាល។ ដំបូងប្រហែលជាដើម្បីជួយសម្រួលការប្រាស្រ័យទាក់ទងរវាងបុគ្គលិកថ្មី។

ប្រធាន​គ្រប់គ្រងធនធានមនុស្ស​ដែល​ជាអ្នកផ្តើមគំនិតនេះរត់គេចខ្លួនបន្ទាប់ពីព្រឹត្តកំហុសធ្ងន់។ ដំបូងបុគ្គលិក​ត្រូវ​​សរសេរ​អំពីអារម្មណ៍របស់ពួកគេចំពោះសៀវភៅបណ្តុះបណ្តាល ហើយជារៀងរាល់ថ្ងៃពួកគេត្រូវចូលក្នុងប្រព័ន្ធដើម្បី​សរសេរ។ អ្នក​ដែល​មិន​ចូល​ជាប្រចាំដើម្បី​សរសេរការវាយតម្លៃនឹងត្រូវ​ជម្រុះចេញដែលជាការគំរាមគំហែង។ ទោះជាយ៉ាងណាក៏បុគ្គលិក​ទាំងនេះមិន​ទាន់​ទទួល​ប្រាក់ខែជាផ្លូវការទេ ដូច្នេះ​ការបង្ខំអោយ​ធ្វើ​តាម​ផ្ទុយនឹង​ច្បាប់។

រូបភាព http://twiceborn.o.oo7.jp/NPO/harasumento.html

លើសពីនេះអ្នកដែលមិន Comment មិន​ Like មិន React អត្តបទបង្ហោះលើគេហទំព័រនឹងទទួល​សារដូចខាង​ក្រោម។

“មិន​ព្រម​បដិសេធទាំងការងារផងទៅ អាល្ងង់”

និស្សិតជាច្រើនអាក់អន់ចិត្តចំពោះអ្វីដែល​ពួកគេទទួលបានហើយអ្នកខ្លះថែមទាំងតានតឹងរហូតដល់ធ្វើអត្តឃាតទៀតផង។ អ្នកប្រហែលជាគិតថាមិនគួរប្រតិកម្មរហូតដល់ថ្នាក់នឹងទេ គ្រាន់តែកុំធ្វើការនៅក្រុមហ៊ុនអាក្រក់នោះទៀត​បាន​ហើយ។

នៅប្រទេសជប៉ុនគេអោយតម្លៃប្រព័ន្ធការងារណាស់ បន្ទាប់ពី​ធ្វើ​ការរយៈពេល​យូរទើបអ្នក​មាន​សិទ្ធិប្តូរការងារ។ ប៉ុន្តែ​ប្រសិនបើអ្នកលាឈប់ការងារភ្លាមៗក្រុមហ៊ុន​ជ្រើសរើសបុគ្គលិក​បន្ទាប់ប្រាកដជាគិតថាអ្នក​គ្មាន​គំនិតចង់រីកចម្រើន។ ហើយវា​ធ្វើអោយអ្នក​ពិបាកក្នុងការស្វែងរកការងារពេលក្រោយ។ កាន់តែពិបាកក្នុងការ​បដិសេធ​ឱកាស​ការងារ និងស្វែងរកការងារថ្មីក្នុងខែមេសា។

បុគ្គលិកការិយាល័យជប៉ុនងាយនឹងជាប់ក្នុងក្រុមហ៊ុនអាក្រក់បែបនេះស៊ូទ្រាំថ្នាក់លើមិន​ល្អ។ មនុស្សជាច្រើនធ្វើអត្តឃាត​​ដោយសារមូលហេតុនេះ។

ការរំលោភអំណាចមិនត្រឹមតែជាបញ្ហារបស់ក្រុមហ៊ុន Panasonic ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសម្រាប់សង្គមការិយា​ល័យ​​ជប៉ុនផងដែរ។ យើងត្រូវធ្វើអ្វីមួយដើម្បីផ្លាស់ប្តូរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: