តើត្រូវ​ធ្វើយ៉ាងណាអាចរក្សាគម្លាតក្នុងសង្គមប្រកបដោយសុវត្ថិភាព?

Augmented reality (AR) ទំនាក់ទំនងរវាងពិភពនិម្មិតដែលបង្កើតឡើងពី VR (Virtual Reality (VR) – រូបនិម្មិត) គឺជាបច្ចេកវិទ្យាដែលអនុញ្ញាតអោយមនុស្សមើលឃើញវត្ថុក្នុងពិភពពិតតាមរយៈឧបករណ៍អេឡិចត្រូនិចណាមួយ។ ក្រៅពីអ្វីដែលភ្នែកយើងអាចមើលឃើញឧបករណ៍អេឡិចត្រូនិក៏បង្ហាញនូវព័ត៌មានផ្សេងដែលទាក់ទងនឹងវត្ថុត្រូវអង្កេត។ និយាយអោយខ្លីខណៈពេលដែល VR ជំនួសពិភពពិតដោយពិភពនិម្មិត AR គ្រាន់តែបន្ថែមព័ត៌មានលម្អិតទៅកាន់ពិភពពិត។

រូបភាព http://www.spoon-tamago.com/2020/04/09/augmented-reality-social-distancing/

វិចិត្រករក្រាហ្វិក Keisuke Terashima ថ្មីៗនេះបានដាក់ចេញនូវកម្មវិធីថ្មីនៃបច្ចេកវិទ្យាជាក់ស្តែងក្នុងស្ថាន​ភាព​បច្ចុប្បន្ន។

Terashima បានបង្កើត Script មួយដែលអ្នកអាចទាញយកប្រសិនបើអ្នកប្រើ Iphone ។ នេះគឺជារង្វាស់និម្មិតដែលជួយអោយអ្នក​មើលឃើញគម្លាតប្រកបដោយសុវត្ថិភាពក្នុងសង្គមនាពេលបច្ចុប្បន្ន។ រង្វាស់នេះផ្លាស់ប្តូរ​តាមចលនារបស់អ្នក​ជួយអោយអ្នកអាចឈរឃ្លាតឆ្ងាយពីមនុស្សនៅជុំវិញអ្នកប្រសិនបើអ្នកត្រូវ​ចេញក្រៅទៅផ្សារទំនើបឬឱសថស្ថាន។

រូបភាព http://www.spoon-tamago.com/2020/04/09/augmented-reality-social-distancing/

អ្នកត្រូវប្រើ Iphone និងតំឡើង IOS ថ្មីបំផុតដើម្បីបើកកម្មវិធីរង្វាស់នេះ បញ្ចូលក្នុងកម្មវិធី Safari browser ។ បន្ទាប់​មក​ចុច​ប៊ូ​តុង​ទាញយកដែលភ្ជាប់មកជាមួយរូបតំណាងនៅខាងស្តាំខាងលើ ចុងក្រោយចុចលើឯកសាររួចសាកល្បង។

ប៉ុន្តែយ៉ាងណាក៏ដោយយើងនៅតែសង្ឃឹមថារយៈពេលនេះនឹងកន្លងផុតទៅឆាប់ៗដើម្បីអោយយើងអាចប្រាស្រ័យទាក់ទងដូចមុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: