តើការព្រួយបារម្ភដ៏ធំបំផុតរបស់ប្រទេសជប៉ុនចំពោះប្រទេសចិន​ជាអ្វី?

ព្រោះតែមូលហេតុ​នយោបាយ និងប្រវត្តិសាស្ត្រជប៉ុនបានក្លាយជាសត្រូវរបស់ប្រជាជាតិជាច្រើនដូចជាចិន និងកូរ៉េ ប៉ុន្តែជនជាតិជប៉ុនមានការសិក្សាស្រាវជ្រាវជាពិសេសចំពោះប្រទេសចិន។

តើប្រជាជនជប៉ុនបារម្ភអ្វីខ្លះទៅលើប្រទេសចិន? ជាការពិតសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងរបស់ប្រទេសចិនរុញប្រទេស​ជប៉ុនអោយក្លាយជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅលើពិភពលោក។

រូបភាព https://www.kurehanosatosi.com/entry/2017/12/30/230220

មិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេចិនគឺជាប្រទេសមួយដែលមានអំណាចយោធាច្រើនលើសលុប ហើយជាការពិត​​ជប៉ុនមិនអាចក្លាយជាគូប្រជែងបានទេ។

ចុះបច្ចេកវិទ្យាវិញ? ញុំជឿជាក់ថាបច្ចេកវិទ្យាជប៉ុននៅតែឈានមុខ ប៉ុន្តែអាជីវកម្មចិនកំពុងតែដេញតាមយ៉ាងស្អិត។

ទោះជាយ៉ាងណាភាពភ័យខ្លាចធំបំផុត​គឺការអប់រំ មិននិយាយពីកម្រិតឧត្តមសិក្សាឈានមុខគេរបស់ប្រទេសនេះទេ។ ប្រទេសចិនកំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមកម្រិតអប់រំបឋមសិក្សាផ្អែកលើទស្សនៈ “កុមារអាចធ្វើអ្វី​បាន​គ្រប់យ៉ាង” ។ ត្រង់ចំណុចនេះជាអ្វីដែលធ្វើឱ្យប្រជាជនជប៉ុនមានការព្រួយបារម្ភ។

នៅប្រទេសជប៉ុនកុមារទៅសាលារៀនពីកម្រិតបឋមសិក្សា ក្មេងៗទៅរៀនដោយខ្លួនន​ឯងឬទៅជាមួយ​មិត្តភក្តិ។ ពេលត្រឡប់មកផ្ទះវិញកុមារត្រូវបានលើកទឹកចិត្តឱ្យចេះជួយម្តាយដូចជាដើរទិញឥវ៉ាន់ លាងសម្អាត បោកសម្អាត -ល-។ ក្រោយពេលលេងក្មេងត្រូវ​ចេះ​រៀបចំដោយខ្លួនឯង។ ក្នុងមួយ​ខែ​ទទួល​បាន​ប្រាក់ចាយ​ម្តងហើយកូនៗត្រូវ​រៀបការចំណាយផ្ទាល់ខ្លួនអោយបានសមរម្យទោះចាយ​អស់ក៏គ្មានរឿងសុំថែមដែរ។

ជាការពិតណាស់កុមារមិនអាចធ្វើអ្វីទាំងនេះបានល្អឥតខ្ចោះទេ។ ប៉ុន្តែនោះគឺជាស្មារតីដែលកុមារត្រូវដឹងហើយហ្វឹក​ហាត់បន្តិចម្តងៗដោយទទួលជំនួយពីឪពុកម្តាយ និងសាលារៀន។ ឧទាហរណ៍ពេលកុមារមិន​អាច​ដោះស្រាយ​បញ្ហា​ឪពុក​ម្តាយនឹងផ្តល់យោបល់មិនមែនធ្វើជំនួសពួកគេទេ។

នៅប្រទេសចិន​ពីមុន​ឪពុកម្តាយធ្វើជំនួសកូនគ្រប់យ៉ាង ពួកគេជូនកូនទៅរៀន និងទៅទទួល​ត្រឡប់មកវិញ ហើយ​​មិន​ហ៊ាន​ពឹងកូន​អោយ​ធ្វើអ្វីឡើយព្រោះខ្លាចកូនលំបាក។ ប៉ុន្តែប្រជាជនចិនមានការព្រួយបារម្ភជាពិសេសអំពីបញ្ហានេះហើយបានរកដំណោះស្រាយដោយទទួលយកការអប់រំបែបជប៉ុន។ មនុស្សជាច្រើនជឿថាដោយសារការផ្លាស់ប្តូរនេះសក្តានុពលរបស់ប្រទេសចិននឹងកាន់តែកើនឡើងខ្ពស់។

នៅប្រទេសជប៉ុនមានឃ្លា 自学自習 (Jigaku jishuu – ការសិក្សាដោយខ្លួនឯង) ។ ខណៈពេលទៅរៀនគ្រូជាអ្នក​បង្រៀន​ចំនុចដែលអ្នកមិន​ទាន់ដឹង ប៉ុន្តែនៅពេលអ្នកធំឡើងបរិយាកាសដ៏ល្អនេះនឹងរលាយបាត់។ ប្រសិនបើអ្នកមិនគិតពីសំណួរស្រាវជ្រាវដោយខ្លួនឯងអ្នកមិន​អាចរីកចម្រើនបានឡើយ។

ចុះប្រទេសរបស់អ្នកវិញ? សក្តានុពលជាតិអាចផ្លាស់ប្តូរពឹងទៅលើការអប់រំ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: