ប៉ូលីសជប៉ុនចាប់ខ្លួនជនជាតិវៀតណាមគំរាម និងប្លន់ទ្រព្យសម្បត្តិហាងធ្វើក្រចក
កាលពីថ្ងៃទី ៣ ខែមេសាហាងធ្វើក្រចកមួយនៅទីក្រុងហ្វូជីមានករណីប្លន់ប្រើអាវុធកើតឡើង។ ជនរងគ្រោះជាស្ត្រីអាយុជាង ៣០ ឆ្នាំជាម្ចាស់ហាងធ្វើក្រចក។ នៅយប់ថ្ងៃទី ៩ ខែមេសាយុវជនជនជាតិវៀតណាមដែលរស់នៅក្បែរកន្លែងកើតហេតុត្រូវប៉ូលីសសង្ស័យ និងនាំខ្លួនទៅកាន់ស្នងការ។
រូបភាព https://www.at-s.com/news/article/social/shizuoka/755666.html
យុវជនអាយុ ២២ ឆ្នាំជាកម្មករធ្វើការនៅរោងចក្រក្នុងទីក្រុងតែមួយជាមួយជនរងគ្រោះ។ ម៉ោងប្រហែល ២ រសៀលថ្ងៃទី ៣ ខែមេសាជនសង្ស័យបានលួចចូលផ្ទះ ក្រោយពេលបំពានម្ចាស់ហាងអាយុ ៣០ ឆ្នាំបុរសម្នាក់នេះប្រើកាំបិតបង្ករបួសលើជនរងគ្រោះ។ ក្នុងពេលជាមួយគ្នានេះបុរសនោះប្លន់ប្រាក់ចំនួន ៥ ម៉ឺនយ៉េនរួចរត់គេចខ្លួន។ ដៃឆ្វេងរបស់ជនរងគ្រោះរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យបណ្តោះអាសន្ន។ ខណៈពេលនោះហាងកំពុងបើកដំណើរការតែគ្មានអតិថិជនទេមានតែជនរងគ្រោះនៅទីនោះ ដូច្នេះជនសង្ស័យឆ្លៀតឱកាសលួចយកទ្រព្យសម្បត្តិ និងគំរាមជនរងគ្រោះ។
ប្រភព https://headlines.yahoo.co.jp/hl?a=20200410-00010002-sbsv-l22
Chee