តើស្រ្តីរកស៊ីផ្លូវភេទនៅប្រទេសជប៉ុនគួរតែមានសិទ្ធិទទួលបានជំនួយពីរដ្ឋាភិបាលក្នុងកំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតដែរទេ?
កញ្ចប់ឧបត្ថម្ភកម្មករនៅថ្ងៃទី ២ ខែមេសាត្រូវបានដាក់ស្នើទៅរដ្ឋាភិបាលជំនួយមិនរើសអើងការងារ និងការពារអាយុជីវិតចំពោះក្រុមគ្រួសារដែលមានស្រី្តបម្រើតាមហាងស្រាឬស្រ្តីរកស៊ីផ្លូវភេទដើម្បីទទួលបានការឧបត្ថម្ភក្នុងស្ថានភាពជំងឺរាតត្បាតព្រោះពួកគេគឺជាជនងាយរងគ្រោះបំផុតក្នុងសង្គម។
ក្រោមកម្មវិធីឧបត្ថម្ភធនសម្រាប់កម្មករមិនដូចជាកម្មវិធីសម្រាប់បុគ្គលិកការិយាល័យឡើយ ពួកគេនឹងទទួលបាន ៤,១០០ យ៉េន/ថ្ងៃ “ប្រហែល ៣៨ ដុល្លា” ។ បុគ្គលទាំងនេះគ្មានការងារចាប់ពីថ្ងៃទី ២៧ ខែមីនារហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ ប៉ុន្តែសេចក្តីសម្រេចនេះមិនមែនសម្រាប់អ្នករកសុីផ្លូវភេទទេ។
Yukiko Kaname ជាប្រធានសមាគមសុខភាព និងសុខភាពផ្លូវភេទមានប្រសាសន៍ថាមិនមែនអាជីវកម្មទាំងអស់សុទ្ធតែមានបញ្ហាផ្លូវច្បាប់នោះទេ បញ្ហាម្ចាស់អាជីវកម្មមិនទាក់ទងនឹងនិយោជិកនៅទីនោះទេ។ មូលដ្ឋានប្រព្រឹត្តខុសច្បាប់ជាប់ទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មគឺជាបញ្ហាដែលទាក់ទងទៅនឹងនិយោជក កម្មករគ្មានកំហុសជាពិសេសកូនៗរបស់ពួកគេ ហេតុអ្វីត្រូវទទួលខុសត្រូវ? យោងតាម Kaname (ព្រឹត្តិប័ត្រព័ត៌មាន Kyodo) ។
យោងទៅតាមមេធាវី Yasui បានអោយដឹងមុខរបររកសុីផ្លូវភេទនៅតែជាបណ្តាញសុវត្ថិភាពសម្រាប់ស្ត្រីជាច្រើនត្រូវការរកប្រាក់ចំណូលដែលភាគច្រើនរស់នៅតាមជនបទប្រាក់ចំណូលទាប។ Yukiko Tsunoda ជាមេធាវីជំនាញផ្នែកសិទ្ធិស្រ្តីក៏តវាចំពោះបញ្ហាស្រ្តីរកស៊ីផ្លូវភេទត្រូវដកចេញពីកម្មវិធីឧបត្ថម្ភនិយាយថាវាហាក់ដូចជាដេញពួកគេអោយដើរផ្លូវទាល់ច្រក។
បច្ចុប្បន្ននេះមនុស្សជាច្រើនបាត់បង់ការងារហើយប្រាក់ចំណូលរបស់ពួកគេត្រូវកាត់បន្ថយយ៉ាងច្រើនព្រោះពួកគេត្រូវនៅផ្ទះដើម្បីការពារកុំអោយវីរុសរាលដាល។
រដ្ឋាភិបាលជប៉ុនបានផ្តល់កញ្ចប់ជំនួយសេដ្ឋកិច្ចដើម្បីជួយពួកគេ។ ប៉ុន្តែកម្មវិធីនេះប្រឈមការរិះគន់យ៉ាងខ្លាំងព្រោះវាតិចជាង ៨,៣៣០ យ៉េន ដើម្បីផ្គត់ផ្គង់បុគ្គលិកម្នាក់ៗឈប់សម្រាកមួយថ្ងៃខណៈពេលជំងឺកូវីដ-១៩ កំពុងបង្កការខាតបង់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជប៉ុន។