តារាសម្តែងស្រីជនជាតិជប៉ុនគ្រួសារបែកបាក់ព្រោះតែប្តីផិតក្បត់ហើយត្រូវម្តាយបង្កើតប្តឹងទាមទារប្រាក់ចំនួន ១,២ ពាន់លានយ៉េន
កាលពីថ្ងៃទី ៩ ខែមេសានៅលើទំព័រ Sina បានអោយដឹងថាតារាសម្តែងជនជាតិជប៉ុនឈ្មោះ Anne Watanabe អាយុ ៣៤ ឆ្នាំត្រូវម្តាយបង្កើតឈ្មោះ Yumiko ប្តឹងហើយទាមទារសំណងចំនួន ១,២ ពាន់លានយ៉េន។ ដោយសារតែនាងលុបកិច្ចសន្យាដូច្នេះនាងត្រូវសងជាសំណង។
រូបភាព https://sakamobi.com/news/higashide-watanabe
នាងមិនត្រឹមតែឈឺក្បាលព្រោះរឿងម្តាយដាក់ពាក្យបណ្តឹងប៉ុណ្ណោះទេ ថែមទាំងត្រូវប្តីក្បត់ផងដែរ។ តាមពិតទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែល្អពេលនាងចាកចេញពីក្រុមហ៊ុនបង្ហាញម៉ូដដើម្បីចូលរួមជាមួយក្រុមហ៊ុន T ដែលម្តាយជានាយកប្រតិបត្តិនៅឆ្នាំ ២០១៨ នាងធ្វើការជាបន្តបន្ទាប់រហូតដល់មានកេរ្តិ៍ឈ្មោះល្បីតាមរយៈខ្សែភាពយន្ត Gochisosan ចាក់បញ្ចាំងលើទូរទស្សន៍ NHk ក្នុងឆ្នាំ ២០១៣។ នោះក៏ជាឆ្នាំដែលនាងទទួលបានជោគជ័យច្រើន និងរកចំណូលបាន ១៨០ លានយ៉េន។ ប៉ុន្តែនាងតែងតែប្រគល់ប្រាក់ចំណូលទាំងអស់របស់នាងទៅអោយម្តាយគឺលោកស្រី Yumiko ។
រហូតដល់ឆ្នាំ ២០១៤ នាងស្រាប់តែប្រកាសចាកចេញពីក្រុមហ៊ុន T ហើយឆ្នាំ ២០១៥ នាងចាប់ផ្តើមចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Top Coat ចំណែកលោកស្រី Yumiko ដាក់ពាក្យប្តឹងកូនស្រីតែបរាជ័យ។ យ៉ាងណាមិញថ្មីៗនេះក្រុមគ្រួសាររបស់តារាស្រីជួបបញ្ហាព្រោះតែស្វាមីរបស់នាងតារាសម្តែង Higashide Masahiro មានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលវ័យក្មេងម្នាក់ឈ្មោះ Erika Karata ។ តារាសម្តែងប្រុសក្បត់ប្រពន្ធរបស់គាត់អស់រយៈពេលបីឆ្នាំពេលប្រពន្ធកំពុងមានផ្ទៃពោះកូនទី ៣ ខណៈស្រីស្នេហ៍ Erika នៅក្មេងជាង។
ព័ត៌មាននេះធ្វើអោយវិស័យសិល្បៈជប៉ុនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាជាប់ទាក់ទងនឹងតារាលំដាប់កំពូល។ គ្រួសាររីករាយជាមួយនឹងកូនបីនាក់គឺជាក្តីស្រមៃដែលប្រជាជនជប៉ុនជាច្រើនទន្ទឹងរង់ចាំ។ ប៉ុន្តែគ្រប់យ៉ាងត្រូវបាត់បង់ដោយសារតែរឿងអាស្រូវផិតក្បត់របស់បុរសជាប្តីជាឪពុកម្នាក់។ បន្ទាប់ពីអ្វីៗត្រូវលាតត្រដាងតារាសម្តែងប្រុសរូបនេះបានសុំទោសភរិយាម្តងហើយម្តងទៀត ប៉ុន្តែនៅតែត្រូវទស្សនិកជនខឹងខ្លាំង។ សារព័ត៌មានជប៉ុនបានអោយដឹងថា Anne កំពុងរង់ចាំមេធាវីធ្វើនីតិវិធីលែងលះ។
Anne Watanabe គឺជាតារាម៉ូដែល និងជាតារាសម្តែងដែលមានទេពកោសល្យ ហើយជាកូនស្រីរបស់ Ken Watanabe ដ៏ល្បី និងម្តាយឈ្មោះ Yumiko ។ មិនត្រឹមតែអាពាហ៍ពិពាហ៍ត្រូវបែកបាក់ប៉ុណ្ណោះទេ ប៉ុន្តែជីវិតផ្ទាល់ខ្លួនរបស់នាងក៏លំបាកខ្លាំងណាស់ព្រោះតែមានឪពុកផិតក្បត់ចំណែកម្តាយជំពាក់បំណុលគេ។ ទន្ទឹមនឹងនេះដែរនាងមានកូនស្រីភ្លោះ ២ នាក់ និងកូនប្រុសអាយុ ៣ ឆ្នាំម្នាក់ដែលត្រូវការក្តីស្រលាញ់ពីឪពុកម្តាយជាងអ្វីទាំងអស់។
AD