របៀបធ្វើចាហួយឥន្ធនូ Gelatin ឆ្ងាញ់ថែមទាំងស្អាតទៀត

ចំណាយពេលត្រឹមតែ ៣០ នាទីធ្វើបង្អែម​ឆ្ងាញ់ហើយស្អាតទៀត ហេតុអ្វីមិនសាកល្បង?

រូបភាព https://soranews24.com/2020/04/08/rainbow-milk-gelatin-cake-from-japan-beautiful-to-look-at-amazingly-easy-to-make-in-your-kitchen/

តោះមកធ្វើតាមការណែនាំរបស់អ្នកប្រើ Twitter ជនជាតិជប៉ុនម្នាក់។

គ្រាន់តែមើលស្រទាប់ពណ៌កុំគិតថាពិបាកព្រោះតាមពិតវិធីធ្វើងាយស្រួលទេ។ ដំបូងត្រៀមគ្រឿងផ្សំដូចខាងក្រោម៖

  • ម្សៅ agar 
  • ទឹក
  • ស្ករស
  • ទឹកដោះគោ
  • សុីរ៉ូឬទឹកផ្លែឈើ

របៀបធ្វើ

ជំហានទី ១៖ ប្រើឆ្នាំងលាយម្សៅ agar ៤ ក្រាម ទឹក ១៥០ មីលីលីត្រ ស្ករស ៦០ គ្រាម។ កំដៅឆ្នាំងរហូតដល់វាពុះបន្ទាប់​មកបិទចង្ក្រាន។

ជំហានទី ២៖ កូរទឹកដោះគោ ៣០០ មីលីលីត្ររួចក្លាសេក្នុងទូទឹកកកអោយត្រជាក់ទុកអោយវាកកដូចជាចាហួយ។

ជំហានទី ៣៖ ធ្វើជំហានទី ១ ម្តងទៀតជាមួយឆ្នាំងមួយផ្សេង។

ជំហានទី ៤៖ កូរទឹក ៣០០ មីលីលីត្រក្នុងឆ្នាំងទី ២ បន្ថែមទឹកសុីរ៉ូ ២០ មីលីលីត្រឬទឹកផ្លែឈើ ប្រើពណ៌ណាមើល​ទៅភ្លឺរួច​ដាក់​ចូល​ទូទឹកកកអោយត្រជាក់។

ជំហានទី ៥៖ ធ្វើជំហានទី ៣ និង ៤ ម្តងទៀតដោយប្រើពណ៌ស៊ីរ៉ូតាមដែលអ្នកកំណត់។

ជំហានទី ៦៖ បន្ទាប់ពីយកចេញពីទូទឹកកកកាត់ gelatin ដាក់ចាន ដូច្នេះ​អ្នក​គ្រាន់តែ​ភ្លក់រសជាតិឆ្ងាញ់ត្រជាក់ដល់​បេះដូង។

សម្គាល់៖ ប្រសិន​បើ​អ្នក​ចង់អោយបង្អែម​ត្រជាក់មិន​សូវ​ផ្អែម​ពេក អ្នក​អាចជំនួសទឹកសុីរ៉ូដោយទឹក​ផ្លែឈើ។ 

តោះមកមើលបង្អែម​ឆ្ងាញ់ស្អាតទាំងអស់គ្នា!!!

នេះជាដំណាក់កាលធ្វើ Soda ក្រែម Ruby ។

Soda ការ៉េមពណ៌ខៀវជាមួយទេសភាពថ្ងៃលិចនៅសមុទ្រពិតជារ៉ូមែនទិក។

ប្រសិន​បើ​មិន​អាចទៅមើលផ្កាសាគូរ៉ារីកនៅផ្ទះធ្វើ Soda Sakura ក៏ល្អម្យ៉ាងដែរ។

ដូច្នេះ​អ្នក​អាចសាកល្បងនៅផ្ទះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: