ប្រភពពាក្យស្លោកល្បែងប្រជាប្រិយក្តាប់កន្រ្តៃលារបស់ជប៉ុន “Saisho wa gu”
រឿងក្តាប់ កន្រ្តៃ លាជាល្បែងប្រជាប្រិយ នៅជប៉ុនដើម្បីសម្រេចចាញ់ឈ្នះភាគច្រើនគេប្រើល្បែងនេះ ភាសាជប៉ុនគេហៅថា ジャンケン (Janken) ។ តំបន់នីមួយៗមានវិធីចេញក្តាប់ កន្រ្តៃ លាខុសគ្នា កន្លែងខ្លះគេស្រែកហូររួមគ្នាថា “ក្តាប់ កន្រ្តៃ លា” ។
ចំណែកនៅប្រទេសជប៉ុនគេហូរថា៖「最初はグー!」- Saisho wa gu ។
រូបភាព https://www.irasutoya.com/
តាមពិត Janken គឺជាល្បែងប្រជាប្រិយ ប៉ុន្តែពាក្យស្លោកត្រូវបានបង្កើតឡើងដោយតារាកំប្លែងល្បីឈ្មោះ។ ជាសិល្បករជើងចាស់ឈ្មោះ Shimura Ken ។
នៅក្នុងកម្មវិធី『8時だョ!全員集合』- Hachiji da yo! Zenin shugo បុស្ត៍ TBS តារា Koji Nakamura និង Shimura Ken ចូលតួខូវប៊យអាមេរិក។ ក្រោមទិដ្ឋភាពហាងស្រាតួអង្គទាំងពីរប្រកួតយកឈ្នះចាញ់ដោយប្រើល្បែង Janken ។ អ្នកទាំងពីរចាប់ផ្តើមដោយប្រើពាក្យ「最初はグー! ジャンケンポン!」។ បកប្រែថា “ដំបូងក្តាប់ លា ក្តាប់ កន្ត្រៃ” ចំពាក្យ “Pon” ទម្លាក់ដៃចុះស្មើគ្នា។
ដូច្នេះប្រយោគដ៏ពេញនិយមត្រូវបានបង្កើតឡើងចាប់ពីពេលផ្សាយលើកញ្ចក់ទូរទស្សន៍។ ចាប់តាំងពីពេលនោះមកសាធារណជនចាប់ផ្តើមទទួលយករួចប្រើវាក្នុងល្បែងប្រជាប្រិយ។
“ថ្ងៃនេះនរណាចេញប្រាក់”
“បើពិបាកពេកយល់ល្អប្រើ Saisho wa gu ដើម្បីសម្រេច”
រូបភាព https://kvillage.jp/column/13667
ដូច្នេះពីជំនានមួយទៅជំនាន់មួយក្មេងៗនាំគ្នាប្រើរបៀបលេងបែបនេះ។ ហូតមកដល់ពេលនេះ “Saisho wa gu” នៅតែជាពាក្យស្លោកផ្លូវការពេលអ្នកលេងល្បែង Janken ។
Chee