អត្តន័យនំអង្ករ Dango ជាមួយ​នឹង​ទេសភាពរដូវផ្កាសាគូរ៉ារីកស្គុះស្គាយ

ជារៀងរាល់រដូវផ្កាសាគូរ៉ារីក ប្រជាជនជប៉ុនតែងតែជួបជុំគ្នាគយគន់ផ្កា អង្គុយផឹក​តែក្តៅ និង​ហូបនំចំណីក្រោមម្លប់ផ្កា។ ពេលវេលាមួយ​ឆ្នាំកន្លងផុតទៅ អ្វីដែល​មិនអាច​ខ្វះ​ក្នុងពិធី Hanami (ពិធីបុណ្យមើលផ្កា) គឺនំអង្ករ Dango មួយចង្កាក់មានពណ៌ក្រហម ស និងខៀវ។

ប្រភពរូបមកពីបងស្រី Aya – CTV របស់ JAPO

តាមពិតមានអត្ថន័យនៅពីក្រោយពណ៌ទាំង ៣ នេះ៖

  • ពណ៌ក្រហម (ពណ៌ផ្កាឈូក) តំណាងឲ្យ​ផ្កាសាគូរ៉ា និងនិទាឃរដូវ។
  • ពណ៌សតំណាងឲ្យ​ព្រិលរដូវរងា។
  • ពណ៌បៃតងតំណាងឲ្យ​ពណ៌បៃតងធម្មជាតិនៃរដូវក្តៅ។

ក្នុងរដូវទាំង ៤ បែរជាខ្វះរដូវស្លឹកឈើជ្រុះ មូលហេតុ​មក​ពីរបៀបប្រើពាក្យសម្លេងដូច 秋がない」(Aki ga nai) – គ្មាន​រដូវស្លឹកឈើជ្រុះ → 飽きのこないもの」(Aki nokonai mono) – ញ៉ាំៗរហូតមិន​ធុញ។

ក្រៅពីនេះ តាមប្រពៃណីពីបុរាណពណ៌សនៅជិតពណ៌ផ្កាឈូក (紅白) បង្ហាញអំពីសំណាង ពណ៌បៃតងកម្ចាត់សំណាងអាក្រក់។ ជាមួយ​នឹង​អត្តន័យនាំមកនូវសំណាង ជាពេលវេលាមើលផ្កាហើយនាំគ្នាហូបនំអង្ករ Dango ទាំង ៣ ពណ៌។ តាំងពីសម័យ​អេដូ មើលផ្កាសាគូរ៉ាហូបនំអង្ករ Dango ជាទិដ្ឋភាពតែមួយ។ ដូច្នេះសុភាសិតមានឃ្លា「花より団子」(Hana yori Dango) មានន័យថា នំ Dango ជាជាងផ្កា។ 

នៅទីក្រុងតូក្យូអ្នកអាចទៅច្រាំងទន្លេ Sumida មានស្ពានមួយឈ្មោះ 言問橋 – Kototoi bashi ។ នៅជាប់នឹងពី​មុន​​មានហាងតែមួយ (ឥឡូវជាហាងកាហ្វេ) ល្បីជាមួយ​នឹង​ចង្កាក់ Kototoi Dango ។ ទិញប៉ុន្មានចង្កាក់ Dango ហូប​រួច​ដើរ​លើស្ពានគយគន់ផ្ការីក ទេសភាពពិតជាស្រស់ស្អាតណាស់។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: