បន្ទាប់ពីជប៉ុនប្រកាសបិទកន្លែងមួយ​ចំនួន​បញ្ហាជាច្រើនត្រូវលាតត្រដាង

បច្ចុប្បន្ន​ទីក្រុងជាច្រើនលើពិភពលោកបិទផ្លូវមិន​អោយចេញចូលដែលជាវិធានការណ៍កម្រិតការរីករាលដាលនៃវីរុសឆ្លងកូវីដ-១៩។ ហាក់ដូចជាវិធានការណ៍នេះក៏នឹងត្រូវអនុវត្តឆាប់ៗនៅប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្ននៅប្រទេស​ជប៉ុនមិនមែនជាការហាមឃាត់ទេតែរដ្ឋាភិបាលលើកទឹកចិត្តអោយប្រជាជននៅផ្ទះ។ ក្រុមហ៊ុន និងហាងជាច្រើនគ្រាន់តែត្រូវបានលើកទឹកចិត្តឱ្យបិទដោយគ្មានការអនុវត្តជាក់ស្តែង ដូច្នេះមិនទាន់ច្បាស់ថាតើវាមានប្រសិទ្ធិភាពយ៉ាងណានោះទេ។

រូបភាព https://www3.nhk.or.jp/news/html/20200406/k10012370701000.html

ប្រសិនបើមិនមែនសម្រាប់តម្រូវការចាំបាច់ដូចជាការទិញចំណីអាហារ ថ្នាំពេទ្យ ទៅធ្វើការជាដើមរដ្ឋាភិបាលលើកទឹកចិត្តប្រជាជនគួរតែនៅផ្ទះ ក្រៅពីនេះកន្លែងមួយចំនួនត្រូវណែនាំឱ្យបញ្ឈប់ប្រតិបត្តិការបណ្តោះអាសន្នដូចជា៖

  • សាលារៀនចាប់ពីបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
  • សាលាមត្តេយ្យ និងសាលាបឋមសិក្សា
  • សេវាសុខុមាលភាពសង្គមសម្រាប់មនុស្សចាស់
  • រោងកុន
  • សាល និងពិព័រណ៍
  • ហាងលក់គ្រឿងទេស មជ្ឈមណ្ឌលពាណិជ្ជកម្ម
  • សណ្ឋាគារ ផ្ទះសំណាក់
  • កន្លែងហាត់ប្រាណ អាងហែលទឹក កីឡដ្ឋាន
  • បណ្ណាល័យ និងសារមន្ទីរ
  • Bar, Club
  • សាលាបង្រៀនបើកបរ មជ្ឈមណ្ឌលត្រៀមប្រលង សាលាវិជ្ជាជីវៈ
  • ហាងលក់ម្ហូប និងភេសជ្ជៈ

ដោយសារផ្លូវចរាចរណ៍មិនបិទដូច្នេះស្បៀងអាហារគ្មានផលប៉ះពាល់ឡើយ។ ទោះជាយ៉ាងណាបញ្ហាបិទផ្លូវបណ្តាលឱ្យមានបញ្ហាផ្សេងទៀត។

មនុស្សចំនួន ៤០០០ នាក់ក្លាយជាជនអនាថា។

មនុស្សជាច្រើន​ត្រូវ​បណ្តេញចេញពីផ្ទះ មិន​អាចស្នាក់នៅសណ្ឋាគារ ត្រូវដេកតាមផ្លូវឬមធ្យោបាយដឹកជញ្ជូនផ្សេងៗ។

ហេតុ​អ្វី​បាន​ជាមនុស្ស​គ្មានផ្ទះសម្បែងកើនឡើងឆាប់រហ័សបែបនេះ? មូលហេតុ​មកពីហាងកាហ្វេអុីនធឺណេត។

រូបភាព https://mura-life.com/2017-09-24-120830

ហាងកាហ្វេអុីនធឺណេតជាកន្លែងដែលអ្នកអាចប្រើកុំព្យូទ័រភ្ជាប់អុីនធឺណេតដោយឥតគិតថ្លៃរួមជាមួយសេវាកម្មភេសជ្ជៈ។ ម្យ៉ាងទៀតនៅពេលទម្រង់អាជីវកម្មប្រភេទនេះកាន់តែអភិវឌ្ឍសេវាជាច្រើនត្រូវ​បានបន្ថែម​ដូចជាបន្ទប់​ឯក​ជនឬបន្ទប់ថតរូបជាដើម។ នេះជាកន្លែងមនុស្សជាច្រើនជ្រើសរើសជាជាងទៅសណ្ឋាគារ។ ព្រោះតែតម្លៃនៅទីនេះថោក ដូច្នេះ​អ្នក​ដែល​គ្មាន​ផ្ទះឬមិន​ចង់ទៅផ្ទះសុទ្ធតែប្រមូល​ផ្តុំមកកន្លែងនេះ។

នៅប្រទេសជប៉ុនតម្លៃឈ្នួលបន្ទប់តូចមួយខែមិន​ថ្លៃទេប៉ុន្តែត្រូវ​មាន​អ្នក​ធានា។ អ្នកដែលចាកចេញពីផ្ទះឬគ្មានសាច់ញាតិគឺគ្មាន​អ្នក​ធានាឡើយ។ ដូច្នេះទោះបីជាហាងអុីនធឺណេតមានតម្លៃថ្លៃជាងផ្ទះជួលក៏វាជាជម្រើសតែ​មួយ​គត់​ដែរ។

ក្នុងករណីបិទផ្លូហាងកាហ្វេអុីនធឺណេតដូចជាហាងលក់អាហារត្រូវ​បិទទ្វារក្នុងកំឡុងពេលនេះ។ ដោយសារតែបញ្ហានេះមនុស្សជាច្រើនបាត់បង់កន្លែងស្នាក់នៅ។

បច្ចុប្បន្នមិន​ទាន់មាន​តួលេខច្បាស់នៅឡើយទេប៉ុន្តែមានមនុស្សប្រមាណ ៤.០០០ នាក់បានក្លាយជាអ្នកគ្មានផ្ទះសម្បែង។ អ្នក​ដែល​គ្មាន​ផ្ទះសម្រាប់ទៅពួកគេត្រូវ​រស់នៅតាមផ្លូវបណ្តោះអាសន្ន។

ដោយសារតែជំងឺកូវីដ-១៩ ប្រទេសជប៉ុ​ន​ត្រូវ​ប្រឈម​មុខបញ្ហាជាច្រើនដែលត្រូវលេចឡើង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: