ស្រលាញ់ប្តីពេកភរិយាជនជាតិ​ជប៉ុនបើក Izakaya (ហាងស្រា) នៅផ្ទះដើម្បីប្តី

បច្ចុប្បន្ននេះអាជីវកម្មទាំងអស់ត្រូវបិទបណ្តោះអាសន្នឬប្តូរទៅធ្វើអាជីវកម្មតាមអនឡាញព្រោះតែជំងឺកូវីដ-១៩ ។ ប្រជាជនគួរតែនៅផ្ទះចៀងវាងការជួបជុំគ្នា។

ក្នុងស្ថាន​ភាព​ធុញទ្រាន់ តោះយើងនាំគ្នាស្វែងយល់ទឹកចិត្តរបស់ភរិយាស្រលាញ់ប្តីជាមួយ JAPO ។ 

ភាគច្រើនបុរសជនជាតិ​ជប៉ុននៅផ្ទះមិន​អាចទៅក្លឹមរយៈពេលយូរមកហើយ។ សំណាងគាត់មានភរិយាយល់ចិត្តហេតុ​នេះគាត់បង្ហោះលើបណ្តាញសង្គមភ្លាមដើម្បីអួតពីភរិយារបស់ខ្លួន។

“ដោយសារតែចុងសប្តាហ៍ខ្ញុំសួរប្រពន្ធថាបងអាចចេញក្រៅផឹកអ្វីបន្តិចទេ? ភរិយាខ្ញុំប្រាប់ថាព្រោះតែវីរុសកូរ៉ាណាសូមមេត្តាប្រព្រឹត្ដអោយម៉ឺងម៉ាត់ និងនៅផ្ទះតាមសម្រួល។ ពេលខ្ញុំមកដល់ផ្ទះស្រាប់តែឃើញមីនុយនេះរៀបចំរួចជាស្រេច។ ពិតជាភរិយាជាទីស្រឡាញ់របស់ខ្ញុំ”។

https://twitter.com/miansanFP/status/1243496663911510018?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1243496663911510018%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F109719.html

មីនុយតុបតែងដោយរូបតុក្កតាដ៏គួរអោយស្រលាញ់តំណាងអោយ Izakaya នៅផ្ទះបើកពេលប្តីត្រឡប់មកវិញរហូតដល់ម៉ោង ១០ យប់។ ក្នុងមីនុយមានម្ហូបដែល  Izakaya ស្តង់ដាសុទ្ធតែមានដូចជា Edamame ស៊ុតចៀន ដំឡូងបំពង សាឡាត់ និង​ស្រាបៀរផងដែរ។

បុរសម្នាក់នេះពិតជាសំណាងណាស់!!!

គ្រាន់តែឆ្ងល់ថាតើប្រពន្ធគាត់រៀបចំមុខម្ហូបទាំងអស់ដូចម្តេច? មិន​ដឹងថាមានការផ្តល់ជូនពិសេសអ្វីដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: