Kyougi – វិធីវេចខ្ចប់រក្សាអាហារស្រស់បែបបុរាណរបស់ជប៉ុន
Sushi, Sashimi គឺជាមុខម្ហូបបែបប្រពៃណីជប៉ុនដែលល្បីនៅទូទាំងពិភពលោក ហើយវប្បធម៌បរិភោគត្រីឆៅក៏ពេញនិយមយ៉ាងទូលំទូលាយផងដែរ។ ជាពិសេសពេលអ្នកពិសាស៊ូស៊ី ឬសាស៊ីមី អ្នកទទួលទានអាហារមានទំនោរកម្មង់ម្ហូបច្រើនប្រភេទដើម្បីភ្លក់រសជាតិនីមួយៗ។ ដូច្នេះវិធីក្លាសេអាហារសមុទ្រមានច្រើនប្រភេទ ទន្ទឹមនឹងនេះក៏ជាគន្លឹះក្នុងការបង្កើតរសជាតិឆ្ងាញ់ដល់មុខម្ហូបផងដែរ។
ភោជនីយដ្ឋានខ្លះប្រើវិធីរុំប្លាស្ទិចដូចរូបភាពដើម្បីក្លាសេត្រី ប្រហែលជាអ្នកក៏ប្រើវិធីនេះ។
រូបភាព http://blog.livedoor.jp/j1hawaii/archives/74866640.html
ប្លាស្ទិចខ្ចប់ត្រីជាបច្ចេកវិទ្យានៅសម័យនេះ ដូច្នេះអ្នកធ្លាប់ឆ្ងល់ដែរទេថា តើប្រជាជនជប៉ុនពីបុរាណប្រើវិធីអ្វីរក្សាឲ្យត្រីស្រស់?
ដោយប្រើរបស់ដែលគេហៅថា Kyougi (経木) យកឈើឈូសជាបន្ទះស្តើងរួចហាលអោយស្ងួត។
រូបភាព http://www.m-sugi.com/04/komachi04.htm
ប្រសិនបើអ្នកធ្លាប់ហូប Takoyaki (នំមឹកអាំង) អ្នកប្រហែលជាឃើញចង្កឹះនេះហើយ។
រូបភាព https://japan-word.com/kyogi
សព្វថ្ងៃនេះ គេប្រើវាច្រើនលើការងារបោះពុម្ព ប៉ុន្តែតាំងពីបុរាណកាលគេប្រើ Kyougi ដូចជាចាន។ ក្រៅពីដាក់ត្រី សាច់ អ្នកក៏អាចដាក់ Onigiri (បាយពូត) ពីលើ Kyougi ដែរ។ ប្រសិនបើអ្នកចាប់អារម្មណ៍នេះក៏ជាសម្ភារធ្វើប្រអប់បាយ Bento បែបប្រពៃណីជប៉ុនផងដែរ។ ទោះជាយ៉ាងណា រយៈពេលប៉ុន្មានឆ្នាំកន្លងមកភាពងាយស្រួល និងតម្លៃសមរម្យរបស់ប្លាស្ទិចជំនួស Kyougi ទៅហើយ។ ថ្មីៗនេះចលនាកាត់បន្ថយប្លាស្ទិចដើម្បីការពារបរិស្ថាន គេចាប់ផ្តើមប្រើ Kyougi ឡើងវិញ វាមានប្រសិទ្ធភាពកម្ចាត់បាក់តេរី និងស្រូបយកជាតិទឹក។
នៅពេលដែលអ្នកទិញត្រីភាគច្រើនលាងត្រីប្រើក្រដាសជូតមាត់ស្រូបបរិមាណទឹក ដាក់ចូលថង់ប្លាស្ទិចរួចដាក់ក្នុងទូទឹកកក។ វិធីនេះធ្វើអោយបាក់តេរីកើនឡើង ក្រៅពីនេះក្រដាសស្រូបបរិមាណទឹកអស់ធ្វើអោយត្រីគ្មានរសជាតិស្រស់។ ក្រៅពីនេះការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗក្នុងទូទឹកកកគឺជាកត្តាសំខាន់ដែលបណ្តាលអោយត្រីលែងស្រស់។
តំបន់ខ្លះនៅប្រទេសជប៉ុនធម្មជាតិល្អក្រៃលែង ដូច្នេះប្រជាជនជប៉ុនច្រើនតែទាញយកអត្ថប្រយោជន៍ពីធម្មជាតិដើម្បីរក្សាអាហារ។ នេះជាមូលហេតុដែលបាយស៊ូសុីលាយទឹកខ្មេះ (酢飯 – Sumeshi) គេតែងដាក់ក្នុងធុងឈើហៅថា Tarai ។ ដូចជាមូលហេតុខាងលើឈើស្រូបបរិមាណទឹកសមល្មមធ្វើអោយគ្រាប់បាយទន់ និងរក្សាទឹកខ្មេះ។
ប៉ុន្តែ Kyougi ក៏មានគុណវិបត្តិដែរ ដោយសារវាមិនស្រូបយកជាតិទឹកទាំងអសក្នុងសាច់ត្រីធ្វើឲ្យទូទឹកកកមានក្លិន។ ដូច្នេះវិធីល្អបំផុតរុំ Kyougi ជាប់ជាមួយអាហារស្រស់រួចរុំប្លាស្ទិចខាងក្រៅ។
ភាពខុសគ្នារវាងវិធីរក្សាអាហារស្រស់ពិតជាល្អដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍សូមសាកល្បង។
បច្ចុប្បន្ន Kyougi ត្រូវបានផលិតនៅក្នុងរោងចក្រតូចមួយដូចក្នុងវីដេអូខាងក្រោម។
ទោះបីជាជប៉ុនជាប្រទេសមួយដែលរក្សាក្រុមហ៊ុនខ្នាតតូច និងមធ្យម។ ប៉ុន្តែក្រុមហ៊ុនទាំងនេះមិនអាចឈ្នះអាជីវកម្មធំៗបានឡើយ។ ដូច្នេះនេះជាឳកាសជួយអោយផលិតផល Kyougi កើនឡើង។
Kengo Abe